តារាចម្រៀង ខេ​ម ….. មេ​កុំ​បង្ខំ​ឲ្យ​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ចេះ​ខាំ​អី

សិល្បៈកម្សាន្ត
0
3356
[wai id="8"]

[wai id="7"]
​ថ្មី​នេះ តារាចម្រៀង ខេ​ម បាន​ត្រូវបាន​ក្រុមហ៊ុន​ថោ​ន ប្រកាសថា​កំពុង​បំពាន​កុងត្រា​របស់​ផលិតកម្ម​ថោ​ន ដែល​បាន​ចូល​ច្រៀង​អោយ​ផលិតកម្ម ផ្សេង​ទាំង ដែល​ខ្លួន​មិនទាន់​បានបញ្ចប់​កិច្ចសន្យា​រួច ដែលមាន​សុពល ភាព​ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២០ ធ្វើអោយ​ផលិតកម្ម ថោ​ន ចេញ​លិខិត​អោយ​តារាចម្រៀង​សំលេង​ស្អក​រូបនេះ ចូលខ្លួន​ដោះស្រាយ​និង​បកស្រាយ​រឿង​មួយ​នេះ​អោយ បានច្បាស់លាស់​។​
​ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នកគាំទ្រ​លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​មួយ​នេះ ។ យ៉ាងណា មិញ​ដោយ​មិន​ទុកពេល​យូរ​តារាចម្រៀង ខេ​ម បាន​សរសេរ​រៀបរាប់​ឆ្លើយតប​ទៅនឹង​រឿងរ៉ាវ​ខាងលើនេះ​ថា ៖
ពាណិជ្ជកម្ម

«​យប់​ជ្រៅ​ហើយ​!
​អរគុណ​គ្រប់យ៉ាង​មេ មេ​ពិតជា​មេ​ដ៏​ល្អ​មែន ច្រើន​ឆ្នាំ​មកហើយ​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​បម្រើ​ម្ចាស់ មិនដែល​ទាមទា​អ្វី​ឡើយ ហើយក៏​មិនដែល​ធ្វើ​អ្វី​ឲ្យ​មេលំ​បាក​នោះទេ គ្រាន់តែ​ឃើញ​លិខិត​មួយ​ដែល​មេ​បង្ហោះ​ជា​សាធារណៈ​ថា ឆ្កែ​មួយ​ក្បាល​ដែល​ស្មោះត្រង់​រាប់​ឆ្នាំនេះ​បំពាន​កុងត្រា​នោះ គឺ​ពិតជា​ភ្ញាក់ផ្អើល​ហួសចិត្ត ព្រោះ​ឆ្កែ​មួយ​ក្បាល​នេះ មិនដែល​មានបំណង​ឡើយ​ហើយ​ឆ្កែ​មួយ​ក្បាល​នេះ គឺ​សុំ​លាឈប់​ដោយ​ត្រឹម​ត្រូវមាន​ទាំង​លិខិត​លាឈប់ ព្រោះ​គិតថា​ផុត​កុងត្រា​ហើយ តែ​មេ​ថា​នៅ​កុងត្រា តែ​ឆ្កែ​មួយ​ក្បាល​សុំ​មើល​ជាច្រើនលើក​ហើយ ថាបើ​នៅ​នឹង​នៅ​ច្រៀង​ទៀត​តែ​មេ​គេចវេស​រុញ​ទៅ​អ្នកនេះ​អ្នកនោះ​មិនឱ្យ​មើល (​ឬ​មេ​ចង់​ឲ្យ​ខ្ញុំ​បង្ហាញ​ភ័​ស្ត​តាង​តាម​ហ្វេ​ស​បុក​នេះ​) ខ្ញុំ​មិន​នឹកស្មានថា​មេ​ខ្ញុំ​ដែល​សព្វ​ថ្ងៃជា ប្រធាន​មន្ទី​សេដ្ឋកិច្ច និង​ហិរញ​វ​ត្តុ​ក្រុងភ្នំពេញ​មាន​លុយរាប់​សិប​លាន​ដុល្លារ ហៀរ​ចាយ​មិន​អស់ ជា​មនុស្ស​ដែលមាន​ចំណេះដឹង​ខ្ពស់ បែរ​មានគំនិត​ចង់​បំផ្លាញ​ឆ្កែ​មួយ​ក្បាល​ដែល​ធ្លាប់​រស់នៅ​បម្រើ​ជាច្រើន​ឆ្នាំ បក្សពួកនិយម​ក្នុង​ក្រុមហ៊ុន​ដែល​បែងចែក​ការស្រលាញ់​យ៉ាង​ឆ្ងាយ​ផុត​លេខ ទោះ​ដឹងថា​មេ​ស្រលាញ់​ពួកគេ​នោះ​ក្នុងឋានៈ​អ្វី​ក៏ដោយ ទាំង​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​ប្រឹង​ព្រុស ឲ្យ​ម្ចាស់​ខ្លាំងជាងគេ​នៅ​ក្រុមហ៊ុន ទោះបី​មេ​មិនដែល​ខ្វល់​នឹង​បោះ​ឆ្អឹង​ឲ្យ​ក៏ដោយ​ក៏​ឆ្កែ​មួយ​ក្បាល​នេះ​គោរព​នឹង​ស្រលាញ់​ម្ចាស់​ស្មោះស្ម័គ្រ​បំផុត​។​
​មេ​អើយ​មេ មេ​មើល​ឃើញតែ​អ្នក​ពិសេស​របស់​មេ​ទាំងពីរ​នាក់ ដែល​មេ​ផ្ដល់​ឲ្យ​គ្រប់យ៉ាង​តែ​ឆ្កែ​មួយ​ក្បាល​នេះ​មេ​មិនដែល​ខ្វល់​ទេ​ចង់​ឲ្យ​ព្រុស​ក៏​ហៅ​ទៅ​ព្រុស ។ មេ​កុំ​បង្ខំ​ឲ្យ​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ចេះ​ខាំ​អី មេ​អើយ​ទុក​ឲ្យ​គ្នា​រក​ឆ្អឹង​ច​ញ្ចឹ​ម​ជីវិត និង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ដ៏​កំសត់​ផង មេ​ក៏​ដឹង មេមាន​ដឹង​ទេ​ថា​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ដេក​ហូរ​ទឹកភ្នែក​ប៉ុន្មាន​ឆ្នាំ​មុននឹង​សំរេចចិត្ត​ចេញពី​ម្ចាស់ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​សូម្បីតែ​ចង់បាន​ចម្រៀង​ចេញ​ក៏​ឆ្កែ​នេះ​ត្រូវរ​ត់ត្រុកៗ​ដើរ​កប​ទ​ខ្លួនឯង​ដែរ មេ​ដែល​មើល​កំហុស​ខ្លួនឯង​ដែល​ធ្វើ​ដាក់​ឆ្កែ​នេះ​ទេ​?
​បើ​ម្ចាស់​ផ្ដល់​ភាពកក់ក្ដៅ​ឲ្យ​តែ ៥% នៃ​មនុស្ស​ពិសេស​ទាំងពី​របស់​មេ​ឆ្កែ​មួយ​ក្បាល​នេះ​សុខចិត្ត បំរើ​ម្ចាស់​ដល់​ថ្ងៃ​ចុងក្រោយ​។ ឆ្កែ​ម្នាក់នេះ​ទ្រាំ​ខាំធ្មេញ​សង្កត់​បំផុត​ព្រោះ​ស្រឡាញ់​ម្ចាស់ មាន​ពេល​មួយ​នោះ​ខ្ញុំ​គេង​យំ​ម៉ែ​សួរ​ខ្ញុំ​ថា​កើត​អី​កូន​? ខ្ញុំ​ប្រាប់​វិញ​ថា​ខ្ញុំ​មិន​ចង់​ចាក​ចេញពី​កន្លែងចាស់​ទេ ខ្ញុំ​មាន​អនុស្សាវរីយ​ច្រើ​ណាស់ មែ​ប្រាប់ថា​គ្មាន​ការជួប​ណា​ដែល​មិន​បែក​នោះទេ​កូន​ត្រូវ​ស្ងប់ស្ងាត់ មែ​កូន​ទ្រាំ​ច្រើនពេក​ហើយ​មែន​ទេ​? កូន​ល្ងង់​ណាស់​មែន​ទេ​? ឬ​មកពី​គ្រួសារ​យើង​គ្មាន​ឪពុក គ្មាន​បងប្អូន គ្មាន​ខ្សែ គ្មាន​ខ្នង ទើប​ខ្ញុំ​ទទួល​រឿង​ទាំងនេះ​ម៉ែអើយ​តើ​ខ្ញុំ​គួរ​ទ្រាំ​ទៀត​ទេ​។​
​មែនហើយ​ចេតនា​មេ​ពេលនេះ​ចង់​ឲ្យ​ឆ្កែ​មួយ​ក្បាល​នេះ ត្រូវគេ​ស្អប់​ទ័លច្រក​បូករួម​ទាំង​កន្លែង​ថ្មី​មេ​ចង់​ឲ្យ​គេ​ស្អប់ខ្ពើម​មែន​ទេ​? មេ​មិន​ពិបាកធ្វើ​ទេ​រឿងនេះ​។​
​លិខិត​អ​ញ្ចើ​ញ​រប​ស់មេ​មួយ​សន្លឹក​នេះ គឺ​ពិតជា​ឃើញ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ណាស់​សំរាប់​ឆ្កែ​មួយ​ក្បាល​នេះ​ណាស់ ទោះបី​ដីកាកោះ​របស់​តុលាកា ក៏​ទុកពេល​ឲ្យ​បានយូរ​ជាង​នេះដែរ​បើ​និយាយ​ពី​ផ្លូវច្បាប់ តើ​មេ​មានបំណង​អ្វី​?​ហៅ​ថ្ងៃនេះ​ឲ្យ​ទៅ​ស្អែក ពីព្រោះ​ស្អែក​នេះ​មេ​ដឹងថា​ឆ្កែ​នេះ​ទទួល​កម្មវិធី​គេ​រក​ចំណី​ច​ញ្ចឹ​ម​ក្រពះ​មែន​ទេ ។ មេ​ក៏​ដឹងថា​ខ្ញុំ​បានបញ្ចប់​ការងា​ជាមួយគ្នា​ហើយ​មុនពេល​ចាកចេញ​មេ​ចង់​មានកម្ម​ពារ​ជាមួយគ្នា​ធ្វើ​អី ឬ​មេ​ពិបាក​ទទួលយក​នៃ​ភាពជោគជ័យ​របស់ខ្ញុំ​
​មេ​អើយ​ឆ្កែ​មួយ​ក្បាល​នេះ​មេ​កុំ​បង្ខំ​វា​អី វា​សុំ​មួយ​រស់​ទេ​មានរឿង​ច្រើនណាស់ ដែល​ឆ្កែ​មួយ​ក្បាល​នេះ​លាក់​ក្នុង​ចិត្ត​ដោយ​ការឈឺចាប់​បំផុត មេ​អាចដាក់​កំហុស​គ្រប់យ៉ាង មក​ឆ្កែ​អនាថា​នេះ​បាន​ដើម្បី​កិត្តិយស​មេ តែបើ​មេ​ព្យាយាម​វៃ​ក្បាល​ឆ្កែ​នេះ​អាច​នឹង​ពេល​មួយ​វា​ទ័លច្រក​..!​។​

​ជាមួយគ្នា​នោះដែរ តារាចម្រៀង សុគន្ធ ថេ​រ៉ា​យុ ក៏បាន​សរសេរ​ផុស​ក្នុង​គណនី​ផ្ទាល់ខ្លួន​របស់លោក​ថា ៖ ខ្ញុំ​អត់​ចង់​និយាយ​អី​ច្រេ​ី​ន​ទេ តែ​ដេ​ី​រ​រក​អ្នកមានគុណ​ចំពោះ​ក្បាល​អ្នកឯង​ទៅ​បេ​ី​បាន​ចឹ​ង ខ្លួន​ក្រ​ពេ​ី​ក្បាល​ជា​ពស់​ហេ​ី​យ​នៅ​មិនដឹង​ខ្លួន​ទៀ​តបកក្បាល​មក​ចឹក​គេ​វិញទៀត ខ្ញុំ​នៅ​កន្លែង​នេះ​រាប់​ឆ្នាំ​ហេ​ី​យ អ្នកណា​ចេញ​អ្នកណា​ចូល​តេ​ី​ដែលមាន​គេ​ធ្វេ​ី​ចារឹក​ដូច​អ្នកឯង​ទេ​? មានតែ​គេ​ចេញទៅ​ហេ​ី​យ​គេ​នៅ​គោរព​គាត់ តែ​អ្នកឯង​វិញ​មិន​ត្រឹម​វាត់​កន្ទុយ​ទេ​បក​ក្បាល​មក​ចឹក​គេ​វិញទៀត បេ​ី​កេ​ី​ត​ជា​មនុស្សជាតិ​នេះ​ហេ​ី​យ សូម​រស់​អោយ​សម​ពាក្យ​ថា "​មនុស្ស​" ផង ។ ប៉ុន្តែ​ការ​លើ​ឡើង​នេះ​គេ​ពុំទាន់​ដឹងថា​លោក​ចង់​សំដៅទៅ តារាចម្រៀង ខេ​ម ឫ មួយ​រឿង​ផ្សេង​នោះទេ ៕






[wai id="5"]