អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា កំពុងដំណើរការ​ប្រសើ​រ​ជាង​មុន​ជារឿយៗ​

សេដ្ឋកិច្ច
0
1047
[wai id="8"]

[wai id="7"]
​កាលពីពេល​ថ្មីៗ​នេះ​ក្រសួងទេសចរណ៍​បាន​អះអាងថា អាជីវកម្ម​សេវា​ទេសចរណ៍​ជាង​៣០ ភាគរយ​បាន​បើក​ដំណើរការ ឡើងវិញ​បន្ទាប់ពី​ផ្អាក​មួយរយៈ ខណៈដែល​ចលនា​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មានការ​កើនឡើង ។​
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ស្ថានភាព​វិស័យ​ទេសចរណ៍​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៣ ខែកញ្ញា​នាទី​ស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា នៅក្នុង​ឱកាស​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​នាពេល​កន្លងមកនេះ​ចលនា​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មានការ​កើនឡើង​ជាង​១​លាន​៤​សែន​នាក់ បានធ្វើឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង ៣០ ភាគរយ ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ ដោយបាន​ជួយ​សម្រួល​ដល់​ជីវភាព និង​ការលំបាក​និយោជិត និង​បុគ្គលិក​កំពុង​បម្រើ​ការងារ​នៅក្នុង​វិស័យនេះ​។​
ពាណិជ្ជកម្ម

លោក ទិ​ត ចន្ថា បានឱ្យដឹង​ទៀតថា នា​កំលុង​ពេលដែល​កម្ពុជា​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ក៏ដូចជា​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ដទៃ​ទៀត​ស្ទើរតែ ៩០% ត្រូវបាន​ផ្អាក​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​ជា​បណ្ដោះអាសន្ន ដោយសារ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ផង និង​ដោយសារ​ពុំមាន​ភ្ញៀវទេសចរ​មក​ទទួល​សេវាកម្ម​ផង​។​
​លោក​បាន​បន្តថា នាពេល​បច្ចុប្បន្ននេះ ទោះបី​សកម្មភាព​ទេសចរ​អន្តរជាតិ​ត្រូវបាន​ផ្អាក​សកម្មភាព​ស្ទើរតែ​ទាំងស្រុង ក៏​ចលនា​ទេសចរ​ផ្ទៃ​កំ​ពុ​មាន​សកម្មភាព​ល្អប្រសើរ​ឡើងវិញ​ដែរ ក្នុងនោះ​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​សរុប​ប្រមាណ ៣០% នៅ​ទូទាំងប្រទេស​បាន​បើក​ដំណើរការ​ឡើងវិញ​។​

​លោក​បញ្ជាក់ថា នៅក្នុង​ឱកាស​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​នា​ពល​កន្លងមកនេះ ក្រសួង​បាន​វាយតម្លៃ​បឋម​ជុំវិញ​ថ្ងៃ​ឈប់ សម្រាក​ចំណូល​ចូលទៅក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ ១០០ លាន​ដុល្លារ​អាមេរិក ហើយ​រំពឹងថា នាពេល​ខាងមុខនេះ វិស័យ​ទេសចរណ៍​នឹង​ទទួលបាន​ចំណូល​រហូតដល់ ៥០០ លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មាន​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ច្រើន ដើរលេង​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា​។​
​យោងតាម​របាយការណ៍​បឋម​របស់​មន្ទីរ​ទេស​ចរណ៍​រាជធានី​ខេត្ត បាន​បង្ហាញថា ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​ចាប់ពី ថ្ងៃទី​១៧-២១ ខែសីហា ឆ្នាំ​២០២០ មាន​ចំនួន​ប្រមាណ ១.៤៥៩.៣៨៦ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ១.៤៤៥.២៣៨ នាក់ និង ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ ១៤.១៤៨ នាក់​៕​