ក្តីបារម្ភ​ដ៏​ការ​ឆាប់​ចេញ​ទឹកកាម​ក្នុងពេល​រួមភេទ​មាន​វិធី​ដោះស្រាយ​ហើយ

សុខភាព
0
11679
[wai id="8"]


[wai id="7"]
​ការ​ឆាប់​ចេញ​ទឹកកាម​ក្នុងពេល​រួមភេទ​ច្រើនតែ​កើត​លើ​បុរស​ដែល​ស្ត្រេ​ស ភ័យខ្លាច ឬ​មិនមាន​សុខភាព​ល្អ​។ ទោះបីជា​យ៉ាង ណាក៏ដោយ ការដែល​ឧស្សាហ៍​ជួប​បញ្ហា​នេះ​ពេក វា​អាច​ក្លាយទៅជា​មូលហេតុ ឬ​ក្តីបារម្ភ​ដ៏​ធំ​មួយ សម្រាប់​បុរស គ្រប់គ្នា និង​បាន​បង្ករ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​របស់​នៅ​ជាមួយ​ដៃគូរ​។​
ពាណិជ្ជកម្ម

​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ទឹកកាម​មិន​ឲ្យ​ចេញ​ឆាប់រហ័ស​អាចមាន​ច្រើន​ជម្រើស​ទៅតាម​ការពិភាក្សា​ជាមួយនឹង​អ្នកជំនាញ ដោយ​ផ្អែកទៅលើ​ឫសគល់​នៃ​បញ្ហា​។ យ៉ាងណាមិញ មាន​វិធីសាស្ត្រ​១ ដែល​បុរសៗ​អាច​ពិចារណា​ធ្វើបាន​ដោយ​មិន​ប៉ះពាល់​នឹង​សុខភាព​ឡើយ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ផ្លូវភេទ​នេះ​។ បើ​យោងតាម​ការលើកឡើង​មួយ​របស់​អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា (​រ៉ា​ក់​) ដំណោះស្រាយ​នោះ​គឺជា​ការសម្រេច​កាម​ដោយ​ខ្លួនឯង មុនពេល​ប្រតិបត្តិការ​លើ​គ្រែ​ជាមួយនឹង​ដៃគូ​។ ការសម្រេច​កាម​ខ្លួនឯង​នេះ គួរ​ធ្វើឡើង​រយៈពេល ២ ទៅ ៣​ម៉ោង​មុន ឬ​តិច​ច្រើន​ទៅតាម​បុគ្គល​ម្នាក់ៗ​។

រាងកាយ​របស់​បុរស​មាន​លក្ខណៈ​ខុសគ្នា អ៊ីចឹង​ហើយ​គប្បី​ពិចារណា​ផ្ទាល់​ទៅលើ​បទពិសោធន៍​ថា​តើ​អ្នកត្រូវការ​រយៈពេល​ប៉ុន្មាន​ទើប​ធ្វើ​ឲ្យ​ប្រដាប់ភេទ​អាច​ងើប​រឹង​បាន​។ ជា​ឧទាហរណ៍ អ្នកខ្លះ​ត្រូវការ​ពេល​ត្រឹម​១​ម៉ោង ឬ​ខ្លះទៀត​អាច​យូរ​ជាង​នេះ​ក៏​ថា​បាន​។​
​ការបំពេញ​ចំណង់​ផ្លូវភេទ​ដោយ​ខ្លួនឯង​មុន​បែបនេះ អាចធ្វើ​ឲ្យ​អ្នក​បំបាត់​នូវ​ភាព​តានតឹង ដែលជា​ហេតុ​ធ្វើ​ការចេញ​ទឹកកាម​អាចមាន​រយៈពេល​យូរ​ជាង​មុន​។ មួយវិញទៀត ការសម្រេច​កាម​នេះ​ទៀតសោត​គឺ​មិន​ផ្ដល់​អវិជ្ជមាន​ឡើយ​ចំពោះ​សុខភាព​៕