[wai id="8"]

អារម្មណ៍ផ្លូវភេទដល់ត្រើយស្រណុកសុខស្រួលមិនមែនសំដៅតែទៅលើការរួមភេទរវាងមនុស្ស និងមនុស្សទេ។ បុគ្គលម្នាក់ក៏អាចឡើងឋានសួគ៌តណ្ហាតាមរយៈការសម្រេចកាមដោយខ្លួនឯងដែរ។ ការសម្រេចកាមដោយខ្លួនឯង គឺជាការស្វែងរកភាពស្រណុកសុខស្រួលផ្លូវភេទ ដោយគ្មានវត្តមានភាគីដទៃទៀត។ មនុស្សអាចសម្រេចកាមដោយខ្លួនឯងតាមរយៈការបបោសអង្អែល និងប្រើដៃ ឬឧបករណ៍ជំនួយផ្លូវភេទនានាដើម្បីបំពេញចំណង់កាមគុណឲ្យដល់ចំណុច កំពូល។
[wai id="7"]
ចំពោះបុរស ការសម្រេចកាមដោយខ្លួនឯងភាគច្រើនប្រព្រឹត្តទៅដោយការប្រើដៃ កាន់លិង្គរបស់ខ្លួន ហើយធ្វើចលនាសាប់ចុះឡើងតាមចង្វាក់រហូតដល់បាញ់ទឹកកាម ឬក៏តាមរយៈការប្រើឧបករណ៍សិចរាងដូចពែង ដែលមានរន្ធស្រដៀងយោនីរបស់ស្ត្រី។ រីឯនារី ការសម្រេចកាមខ្លួនឯងភាគច្រើន គឺជាការប្រើម្រាមដៃ ឬលិង្គសិប្បនិមិ្មតស៊កបញ្ចូល ហើយធ្វើចលនាចុះឡើងរហូតដល់ចំណុចសម្រើបកំពូល។
ពាណិជ្ជកម្ម
បើនិយាយអំពីការសម្រេចកាមដោយខ្លួនឯងវាពុំមានអ្វីខុសឆ្គងនោះទេ ប៉ុន្តែអ្វីដែលអ្នកគួរប្រុងប្រយ័ត្ន និងចងចាំនោះថា តើកាលៈទេសៈណាដែលសមរម្យ ឬមិនសមរម្យសម្រាប់ ការបញ្ចេញអារម្មណ៍ផ្លូវភេទរបស់អ្នក។ ឧទាហរណ៍ អ្នកឃ្លានក្នុងអំឡុងពេលដែលអ្នកកំពុងធ្វើបទសម្ភាសន៍ ការងារ ឬកំពុងប្រឡង អ្នកនឹងមិនចាកចេញពីបន្ទប់ ដើម្បីស្វែងរកអាហារភ្លាមៗនោះទេ។ អ្នកប្រហែលជារង់ចាំ រហូតដល់ពេលដែលសមរម្យមួយ និងទីកន្លែងត្រឹមត្រូវសម្រាប់ ទទួលទានអាហារ។ ទាំងនេះ វាដូចគ្នាទៅនឹងការបញ្ចេញ ចំណង់ផ្លូវភេទរបស់អ្នកដែរ។ អ្នកអាចសម្រេចបំណងផ្លូវភេទ ដោយខ្លួនឯងតិច ឬច្រើនទៅតាមអ្វីដែលអ្នកចង់បានដោយមិន មានផលប៉ះពាល់ទៅលើខ្លួនប្រាណរបស់អ្នកនោះឡើយ ប្រសិនបើទង្វើនេះមិនប៉ះពាល់ដល់កិច្ចការផ្សេងទៀតរបស់អ្នក ដួចជាការញុំា ការគេង ការសិក្សា ឬការធ្វើការងារ។
ការសម្រេចកាម ដោយខ្លួនឯង ធ្វើឲ្យគេមានអារម្មណ៍ល្អ និងសុខស្រួល ជាពិសេស អ្នកដែលគ្មានដៃគូរួមភេទ ឬមិនចង់រួមភេទ។
យ៉ាងណាមិញ ការធ្វើបែបនេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ចំពោះយុវវ័យ ដូចជា ៖
- សម្រាប់មនុស្សស្រី មិនចាំបាច់បាត់បង់ “ព្រហ្មចារីយ៍” ទៅឲ្យសង្សារ មុនថ្ងៃរៀបការ ហើយក៏មិនអាចទួញសោក ពេលគេបោះបង់ចោលដែរ
- ស្គាល់អ្វីទៅហៅថា ភាពសុខស្រួល ដោយមិនចាំបាច់រួមភេទ
- ការសម្រេចកាមដោយខ្លួន ជាជម្រើសដ៏ល្អ សម្រាប់អ្នកមនុស្សភេទទី ៣
- មិនព្រួយថាមានផ្ទៃពោះ ដោយមិនចង់បាន
- មិនព្រួយឆ្លងជំងឺកាមរោគ ជំងឺរលាកថ្លើម និងជំងឺអេដស៍ជាដើម៕