សូម​ប្រុងប្រយ័ត្ន​ជំងឺ​កូ​វីដ​១៩ អាច​នឹង​ជិត​នៅ​អ្នក​ដោយ​មិនដឹង​ខ្លួន​នៅត្រង់​កន្លែង​ដែល​អ្នក​មិន​ចាប់អារម្មណ៍

Uncategorized
0
1041
[wai id="8"]

[wai id="7"]
​ជំងឺ​កូ​វីដ​១៩ បាន​កំពុង​វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ​មនុស្ស​ជាច្រើន​ជុំវិញ​សកលលោក រហូតមកដល់​ពេលនេះ​មាន​រយ​:​ពេល ជាង​១​ឆ្នាំ​ហើយ អ្នកវិទ្យាសាស្ត្រ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ហាក់​ពុំទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញថា អាច​រកឃើញ​វ៉ា​ក់ សាំង​ការពារ​ជំងឺ​នេះ​នៅឡើយ​ទេ ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទាំងនោះ​និយាយថា ជំងឺ​កូ​វីដ​១៩ គឺ​ឆ្លងតាម​ខ្យល់ ដែល​មានន័យថា ភាគល្អិត​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ដែល​បង្ក​ជា​ជំងឺ​កូ​វីដ​១៩ នេះ អាច​ហើរ​នៅក្នុង​ខ្យល់​ក្នុង​បរិវេណ​បិទ​ជិត និង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន នៅពេលដែល​គេ​ដកដង្ហើម​ស្រូបយក​ភាគល្អិត​នោះ​ចូលទៅក្នុង​ខ្លួន​។​
​កន្លងមក អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាមរយៈ​តំណក់ទឹក​ពី​ផ្លូវដង្ហើម ពោលគឺ​តំណក់ទឹក​ពី​ការ​ក្អក ឬ​កណ្ដាស់​របស់​អ្នកជំងឺ ប៉ុន្តែ​តំណក់ទឹក​ទាំងនោះ​ធ្លាក់​ចេញពី​ខ្យល់​យ៉ាង​ឆាប់រហ័ស ដោយសារតែ​ទំហំ​របស់​វា​ធំ​។​
ពាណិជ្ជកម្ម

​យ៉ាងណាមិញ​សម្រាប់​ប្រទេស​កម្ពុជា លោកស្រី ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ចេញមក​ពន្យល់​ជាថ្មី​ម្ដង​ទៀតថា ជំងឺ​កូ​វីដ​-១៩ ក៏​អាច​ឆ្លងតាម​ក្រដាសប្រាក់​បានដែ​រ ហើយ​ការឆ្លង​នេះ​គឺ​លឿន​ជាទីបំផុត​។​
​លោកស្រី ឱ វណ្ឌ​ឌី​ន បាន​អះអាងថា ប្រសិនបើ​អ្នកជំងឺ​កូ​វីដ​-១៩ កាន់​ក្រដាសប្រាក់​នោះ រួច​ហុច​បន្ដទៅ​អ្នក​ដ៏ទៃទៀត ហើយ​នៅពេល​អ្នកនោះ​ចាប់​កាន់​លុយ និង​ដៃ​មក​ប៉ះ​ច្រមុះ មាត់ ឬ​ភ្នែក​ជាដើម នឹងធ្វើ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជាក់​ជាមិនខាន​។ លោកស្រី​ថា ការឆ្លង​នេះ​តាមរយៈ​ទឹករំអិល​ផ្លូវដង្ហើម ដូចជា សំបោរ ឬ​ស្លេស​ទឹកមាត់​។​
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ​បុគ្គល​ដែលមាន​វីរុស​កូ​វីដ​-១៩ យកដៃ​គាត់​ជូត​ទឹករំអិល​ផ្លូវដង្ហើម ដូចជា​សំបោរ ឬ​ស្លេស​ទឹកមាត់ ឬ​យកដៃ​ខ្ទប់មាត់​ពេល​ក្អក​កណ្តាស់ ហើយ​មិនបាន​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឬ​ទឹក​ជែ​ល​សម្រាប់​លាងដៃ​ភ្លាមៗ​ទេនោះ រួច​យកដៃ​នោះមក​កាន់​ក្រដាសប្រាក់ គឺ​វីរុស​កូ​វីដ​-១៩ នឹង​តោង​លើ​ក្រដាស់​ប្រាស ហើយ​ក្រដាសប្រាក់​នោះ បាន​ហុច​បន្តទៅ​បុគ្គល​ម្នាក់ទៀត នៅពេលដែល​បុគ្គល​នោះ ចាប់​កាន់​ក្រដាសប្រាក់ វីរុស​កូ​វីដ​-១៩ នឹង​តោង​មក​ដៃ​បុគ្គល​នោះ ហើយ​បុគ្គល​នោះ​យកដៃ​ដែល​កាន់​ក្រដាសប្រាក់​មាន​វីរុស​នេះ មក​ប៉ះ​ច្រមុះ មាត់ ភ្នែក​ជាដើម ដែល​ធ្វើ​ឲ្យ​មានការ​ចម្លង​បាន​លឿន​ជាទីបំផុត​។ បន្ទាប់មក​ក៏មាន​ការចម្លង​បន្តៗ​គ្នា ប្រសិនបើ​មិនបាន​លាងដៃ ពាក់​ម៉ាស់ និង​មាន​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​»​។​

​លោកស្រី ឱ វណ្ឌ​ឌី​ន បាន​គូសបញ្ជាក់ថា អ្វីដែល​រិត​តែ​លំបាក​ណាស់​ទៅទៀត ដោយសារ​វីរុស​កូ​វីដ​-១៩​នេះ អាច​រស់​នៅលើ​ក្រដាសប្រាក់ កញ្ចក់ និង​ផ្ទៃ​ផ្សេងៗ រហូតដល់​២៨​ថ្ងៃ​ឯណោះ បើ​ប្រៀប​ទៅនឹង​វីរុស​ផ្តាសាយ​ធម្មតា មាន​ប្រហែលជា​១៧​ថ្ងៃ នេះ​បើតាម​ការបញ្ជាក់​របស់ អ្នកសិក្សា​វិទ្យាសាស្ត្រ នៃ​ប្រទេស​អូស្ត្រាលី​។​
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អះអាងថា ដូច្នេះ​បានជា​ការលាង​សម្អាត​ដៃ រាល់ពេល​ចាប់​កាន់​វត្ថុ​ដូចជា តេ​លេក​ម្ម៉​ង់ ទូរស័ព្ទ​អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឬ​ក្រដាស​ស្នាម​ផ្សេងៗ មាន​សារៈសំខាន់ ពោល​ក្រោយ​កាន់​ភ្លាម លាង​ភ្លែត​ឲ្យ​បាន​ញឹកញាប់​ជាការ​ចាំបាច់​បំផុត​ក្នុង​ពេលនេះ​។​

​គួរ​បញ្ជាក់ដែរថា ជំងឺ​កូ​វីដ​១៩​នេះ ការចម្លង​ពី​មនុស្ស​ទៅ​មនុស្ស ប្រព្រឹត្តទៅ​តាមរយៈ​ទំនាក់ទំនង​ដ៏​ជិត​ខ្លាំង ដូចជា​ការប៉ះពាល់​គ្នា ឬ​ចាប់ដៃគ្នា និង​តាម​ខ្យល់ នៅពេល​អ្នក​ផ្ទុកមេរោគ ក្អក ឬ​កណ្តាស់ នៅ​ចម្ងាយ​តិចជាង​មួយ​ម៉ែត្រ​ពី​យើង​។ ប៉ះ​ផ្ទៃ​នៃ​វត្ថុ​អ្វីមួយ ដែលមាន​វីរុស​តោង​នៅជាប់​លើ​នោះ រួចមក​ប៉ះ​មាត់ ច្រមុះ ឬ​ភ្នែក ក៏​អាច​ចម្លង​មេរោគ​កូ​រ៉ូ​ណា​ចូលក្នុង​ខ្លួន​បានដែរ​។ សូមបញ្ជាក់ថា​កូ​រ៉ូ​ណាវី​រុស​ថ្មី ឬ​កូ​វីដ​១៩​នេះ អាច​រស់​មានជីវិត​ក្នុង​ខ្យល់​បរិយាកាស រយៈពេល​ពីរ​-​បី​ម៉ោង និង​ដល់​ពីរ​-​បី​ថ្ងៃ បើជា​បរិស្ថាន​ឬ​តំបន់​សើម​។​
​នៅពេល​មេរោគ​ចូលដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​មិន​បង្កឱ្យមាន​រោគសញ្ញា​ភ្លាម​ទេ​។ មេរោគ​កូ​វីដ​១៩ អាច​សំងំ​នៅក្នុង​ខ្លួន រហូតដល់ ១០​ទៅ​១៤​ថ្ងៃ ឯណោះ ទើប​បង្ហាញ​អាកា​រៈ​ដំបូង ក្នុង​ទម្រង់​ស្រាល ដូចជា ឈឺក្បាល ក្តៅខ្លួន ផ្តាសាយ មាន​អារម្មណ៍​នឿយហត់​មិន​ស្រណុកខ្លួន​។ ក្នុង​ទម្រង់​ធ្ងន់ អ្នកជំងឺ​មាន​អាកា​រៈ​ក្តៅខ្លួន​ហើយ ក្អក ពិបាក​ដកដង្ហើម និង​អាចមាន​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ដូចជា​រលាក​ទងសួត ឬ​រលាក​សួត​៕