ក្រសួងសុខាភិបាល អ្នក​ធ្លាប់​ចូលទៅ​ហាង​ការ​ហ្វេ មួយ​នៅ​ខណ្ឌ​សែន​សុខ ត្រូវ​មក​ធ្វើ​តេស​បន្ទាន់​

សុខភាព
0
1556
[wai id="8"]

[wai id="7"]
​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន​ចូលទៅ​ហាង​កាហ្វេ Hidden Coffee នៅ​ផ្លូវ ២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ វេលា​ម៉ោង ៣:៣០​នាទី ដល់​ម៉ោង ៤:០០​នាទី​រសៀល​ថ្ងៃទី​៤​ធ្នូ ឆ្នាំ​២០២០ ទៅធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​របស់ខ្លួន​ឱ្យបាន​គ្រប់​ចំនួន​១៤​ថ្ងៃ​។​
ពាណិជ្ជកម្ម

​ការអំពាវនាវ​របស់​ក្រសួងសុខាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​បុរស​ជា​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់ (​មុនពេល​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩) ធ្លាប់បាន​ទៅ​អង្គុយ​ពិសារ​កាហ្វេ​នៅ​ហាង Hidden Coffee នេះ​។​
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ របស់​ក្រសួងសុខាភិបាល លេខ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល តាម​លេខ​ទូរស័ព្ទ​៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨​។​