ពេលវេលា​ដែល​ស្ត្រី ចង់​រួមមេត្រី​បំផុត​ដែល​អ្នក​មិន​ធ្លាប់​បានដឹង !

សុខភាព
0
5336
[wai id="9"]


​អារម្មណ៍​ផ្លូវភេទ​បុរស និង​ស្ត្រី​ជា​រឿង​ធម្មជាតិ តែ​ខុស​ត្រង់​ថា​ស្ត្រី​ពុំបាន​បង្ហាញ​សកម្មភាព​ឲ្យ​ដឹង​ដូច​បុរស​នោះទេ បើទោះបី​ស្ត្រី មិន​ស្តែង​ឱ្យឃើញ​ពី​តម្រូវការ​ផ្នែក​ផ្លូវភេទ​ច្បាស់​ដូច បុរស​ក្តី ប៉ុន្តែ​ពេលខ្លះ​អារម្មណ៍​សិច របស់​ស្ត្រី កើន​ខ្លាំង​ជាង​បុរស​ទៅទៀត​។ ជាពិសេស​នៅក្នុង អំឡុងពេល​មួយចំនួន​ដែល​មាននៅ ខាងក្រោម​នេះ​តែម្ដង ដែល​ភាគ​គេ​បានកត់សម្គាល់​ឃើញថា ស្ត្រី​តែង​កើតមាន​អារម្មណ៍​ចង់​រួមរ័ក​។​
ពាណិជ្ជកម្ម

​ក្នុងពេល​ជ្រុះ​អូ​វ៉ុល​
​ការ​ជ្រុះ​អូ​វ៉ុល​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុងការ​រួមមេត្រី ព្រោះតែ​ពេលនេះ​មនុស្ស​ស្រី​មាន​អ៊័​រ​ម៉ូ​ន​ច្រើន​កំពុងតែ​ប្រមូលផ្តុំ​គ្នា​បញ្ចេញ​ជាពិសេស​អ៊័​រ​ម៉ូ​ន អេ​ស្ត្រូ​ជែ​ន​តែម្តង ។ ក្នុងពេល​ជាមួយគ្នានេះដែរ អ៊័​រ​ម៉ូ​ន​ប្រូ​ជេ​ស្តេ​រ៉ូ​ន​ក៏​ឡើង​ខ្ពស់​ដែរ ។ ហេតុ​ដូច្នេះហើយ​អារម្មណ៍​មនុស្ស​ស្រី​នឹង​ពុះកញ្ជ្រោល​កាន់តែខ្លាំង​ក្នុងពេល​នេះឯង ។ ក្រៅពីនេះ​ស្ត្រី​ក៏ត្រូវ​បាន​បញ្ចេញ​នូវ​សារធាតុ​ជាច្រើន​ពី​ក្នុង​ខ្លួន​ផងដែរ ឬ​ក្នុងពេលដែល​នាង​ចាប់អារម្មណ៍​លើ​បុរស​ណា​ម្នាក់​ក្នុង​ពេលនេះ ។ ដូច្នេះ​វា​អាចជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការផ្តល់​ម៉ាស្សា​ដល់​នាង​ហើយ ។​

​ក្នុងពេល​មក​រដូវ​
​អ្នក​ប្រហែលជា​យល់ថា​វា​គឺជា​រឿង​ចម្លែក​ណាស់​ហើយ ប៉ុន្តែ​នេះ​គឺជា​អាថ៌កំបាំង​តិចតួច​មួយ​សម្រាប់​ពេលវេលា​ប្រចាំខែ​របស់​មនុស្ស​ស្រី ហើយក៏​ជា​ពេលវេលា​ដែល​នាង​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ដែរ ។ នេះ​ដោយសារតែ​អ៊័​រ​ម៉ូ​ន​ជាច្រើន​ដែល​ចូលរួម​ឲ្យ​មានដំណើរ​ការ​មក​រដូវ​នេះ​ធ្វើ​ឲ្យ​នាង​មាន​ភាព​ស្រើបស្រាល​ខ្លាំង​បំផុត​តែម្តង ។ ជាមួយគ្នានេះដែរ​បើសិន​ជា​អ្នក​រួមភេទ​ជាមួយ​មនុស្ស​ស្រី​ក្នុងពេល​នាង​មក​រដូវ​បែបនេះ គឺ​មិន​អាចមាន​ផ្ទៃពោះ​បានឡើយ ដូច្នេះ​អ្នក​ពិតជា​អាច​ប្រើ​សកម្មភាព​ផ្លូវភេទ​បាន​កាន់តែច្រើន​ផងដែរ​។ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការរួម​ភេទ​កាន់​តែមាន​ផាសុកភាព ចូរ​កុំ​ភ្លេច​ប្រើ​ទឹករំអិល​បន្ថែម​ផង ។​

– ពេល​នៅ​បែក​គ្នា​៖ អ​ឡុង​ពេល​រស់នៅ​បែក​គ្នា​បណ្តោះអាសន្ន​សម្ព័ន្ធ​ស្នេហ៍​របស់​ស្ត្រី និង​គូស្នេហ៍​នឹង​កាន់តែ​វេញ​ត្របាញ់​បញ្ចូល​គ្នា​យ៉ាង​ស្អិត​ល្មូ​ត​ទ្វេ​ឡើង​នៅពេល​បាន​ជួបគ្នា​ម្តងៗ​។ នេះ​ដោយសារ​ក្តី​នឹករលឹក​ភាព​ស្រងេះស្រងោច​ដក់​ជាប់​ក្នុង​ចិត្ត ដែល​ចេះតែ​កើនឡើង​ដោយ​ក្តីបារម្ភ និង​ទន្ទឹងរង់ចាំ​ផ្លូវ​។ ពេល​បាន​ជួបគ្នា​វិញ ត្រូវ​ទូទាត់​នូវ​ក្តី​នឹងរ​ឮ​កដោយ​យក​សិច​មក​ជំនួស​។​
– ពេល​តប់ប្រមល់​៖ ភាព​ធុញថប់​តប់ប្រមល់​របស់​ស្ត្រី​ដែល​យើង​មិន​ច្បាស់​ក្នុង​ចិត្ត​ថា ជា​អ្នកជំរុញ​កម្តៅ​ខ្លួន​ឱ្យ​ពុះពោរ​ឡើង​ដូច​កំហឹង​និង​មិនអាច​បង្កើត​នូវ​សេចក្តីត្រូវការ​ផ្នែក​ផ្លូវភេទ​ឱ្យ​កើនឡើង​ខ្លាំង ដូច​ការខឹង​ក្រេវក្រោធ​នោះ បើ​ភាគី​បុរស​ជូ​យ​ដោះស្រាយ​បញ្ហា​រក​ច្រកចេញ​ឱ្យ​ស្ត្រី​ធូរស្បើយ ក្នុង​អារម្មណ៍​គឺជា​រឿង​ល្អ​។ ភាព​តប់ប្រមល់​នាំឱ្យ​ឈឺក្បាល និង​រោលរាល​ទៅដល់​ចិត្ត​។ ដូចនេះ សិច​អាចធ្វើឱ្យ​ការ​ធុញថប់​អារម្មណ៍ ធូរស្បើយ​បាន ហើយ​ជួនកាល​ជួយ​កាត់បន្ថយ អាការ​ឈឺក្បាល​បាន​ទៀតផង​។​