សម្តេច​តេ​ជោ ចេញ​សារ​បន្ទាន់​ចំពោះ​ស្ថានការណ៍​ថ្មី​នៃ​បញ្ហា កូ​វីដ​១៩

Uncategorized
0
1186
[wai id="9"]


​កាលពី​យប់​ថ្ងៃទី​៨ ខែមីនា​កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ជា​បទបញ្ជា​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ រៀបចំ​កាត់បន្ថយ​ចំនួន​មនុស្ស ធ្វើការ​នៅ​កន្លែងធ្វើការ ដោយ​យ៉ាងហោចណាស់ ៩០% ត្រូវធ្វើ​ការ​តាម​អន​ឡាញ​។ ក្នុងនោះ ក្រុមហ៊ុន​ឯកជន ក៏ត្រូវ​កាត់បន្ថយ​ចំនួន​អ្នកធ្វើការ​ផ្ទាល់​ផងដែរ​។​
ពាណិជ្ជកម្ម

​ក្នុង​សារ​សំឡេង​នេះ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ឱ្យ​ផ្អាក​ការជួបជុំ​ផងដែរ​។ សម្តេច​តេ​ជោ បាន​អំពាវនាវ​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​យក​ឱកាស​នេះ​អំពាវនាវ សូម​ផ្អាក​រាល់​ការជួបជុំ​ទាំងឡាយ ដែល​មិនមាន​ការចាំបាច់​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ដែល​បាន​ផ្អាក​នូវ​ពិធីការ ពិធី​អាពាហ៍ពិពាហ៍ ឬក៏​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​តែ​បន្ថយ​ចំនួន​មនុស្ស ដែល​ធ្វើឱ្យ​ហានិភ័យ​មានការ​ធ្លាក់ចុះ​។ ប៉ុន្តែ​សភាពការណ៍​ពេលនេះ ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​លើស​មុន ហើយ​អ្វីដែល​មិនចាំបាច់ ហើយ​វា​មិនទាន់​ចាំបាច់ និង​អាច​ផ្អាកបាន​គប្បី​ត្រូវតែ​ពន្យារ គប្បី​ផ្អាក ពន្យារពេល​រង់ចាំ​ធ្វើ​នៅពេល​ក្រោយ ក៏​មិនទាន់​យឺត​ពេល​ដែរ​។ នេះ​ជា​សភាពការណ៍​ដ៏​បន្ទាន់ ហើយ​ដែល​ត្រូវ​យកចិត្តទុកដាក់​កុំឱ្យ​ជំងឺ​នេះ​សាយភាយ​ចេញ​ក្រៅ​»​។​
​ក្នុង​សារ​សំឡេង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឱ្យ​ខេត្ត​ព្រះសីហនុ ធ្វើការ​រឹតបន្តឹង​បន្ថែមទៀត​ទៅ​លើ​ការចេញចូល របស់​មនុស្ស ចរាចរ​របស់​មនុស្ស​ក្នុង​ខេត្ត​។ ប៉ុន្តែ​មិនត្រូវ​ធ្វើឱ្យមាន​ការរាំងស្ទះ​ទៅដល់​ការដឹក​ទំនិញ​ចេញ ដឹកទំនិញ​ចូល​នោះទេ ព្រោះ​ជា​ច្រក​សេដ្ឋកិច្ច​តែមួយគត់​របស់​កម្ពុជា​សម្រាប់​ការនាំចេញ​តាមផ្លូវ​ទឹក​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា អ្វីដែល​សម្ដេច​ប្រកាស​ជា​បទបញ្ជា​នេះ​គឺធ្វើឡើង​តែ សម្រាប់​ស្ថាប័ន​ស៊ីវិល តែប៉ុណ្ណោះ​សម្រាប់​កងកម្លាំងប្រដាប់អាវុធ ទាំង​កងទ័ព​ទាំង​នគរបាល ទាំង​អាវុធហត្ថ​នៅ​ធ្វើ​ប្រតិបត្តិការ​ជាធម្មតា​។​
​ចំពោះ​ក្រុមគ្រូពេទ្យ​នៅ​ធ្វើ​ប្រតិបត្តិការ​ជាធម្មតា ។​ការកាត់បន្ថយ​ចំនួន​មនុស្ស​ធ្វើការ​នៅតាម​ស្ថាប័ន​នេះ គឺ​មិន​សំណើ​ទៅ រក​កងកម្លាំងប្រដាប់អាវុធ និង​ក្រុមគ្រូពេទ្យ​នោះទេ ។ ដោយសារតែ​នៅ​ទីក្រុង​ភ្នំពេញ ខេត្តកណ្ដាល ក្រុងព្រះសីហនុ សាលារៀន​ត្រូវបាន បិទ​ទៅហើយនោះ ដូច្នេះ​ចំនួន​សិស្សសាលា​លោកគ្រូ​អ្នកគ្រូ ហើយ​បូក​បន្ថែម​ដោយ​មន្ត្រីរាជការ គ្រប់​ស្ថាប័ន​មិន​ទៅ​បំពេញការងារ​ទៀត នឹងធ្វើ​ឲ្យ​ដងផ្លូវ​របស់​យើង​មានការ​ស្រឡះ​ល្អ មិន​កកកុញ​ទៅដោយ​មនុស្ស ។​
​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា សម្រាប់​ទីផ្សារ​និង​រោងចក្រ យើង​មិន​ប្រកាស​បិទ​នោះទេ ព្រោះ​មិនទាន់មាន ហានិភ័យ​ទៅដល់​កន្លែង​នោះទេ​។​ប៉ុន្តែ​សុំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ជាមួយនឹង​ការការពារ​នៅតាម​បណ្ដា​រោងចក្រ ទាក់ទង​នឹង​ការ​វាស់​កំដៅ អាកុល​លាងដៃ និង​ការតាមដាន​សុខភាព​របស់​កម្មករ ជាប្រចាំ ៕