វីរុស​កូ​វីដ​១៩​ប​ម្លែ​ង​ខ្លួន​ទៅជា B.1.617 កាច​សហាវ​ជាង​មុន​រាប់រយ​ដង

សុខភាព
0
641
[wai id="9"]


​កាលពីពេល​ថ្មីៗ​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹង​នៅ​ថា វីរុស​ប​ម្លែ​ង​ថ្មី​មាន​ប្រភព​នៅ​ឥណ្ឌា ឥឡូវ​ត្រូវ បាន​រកឃើញថា ឆ្លង​រាលដាល​ដល់ ១៧​ប្រទេស​ហើយ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ Channelnewsasia កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ ។​
ពាណិជ្ជកម្ម

​មេរោគ​កូ​រ៉ូ​ណាវី​រុស​ថ្មី ទម្រង់​បំប្លែង​ខ្លួន B.1.617 ឬ​ដែល​គេ​ហៅ​ជាទូទៅ​ថា កូ​វីដ​១៩​ទម្រង់​បំប្លែង​ខ្លួន​មាន​ប្រភព​មកពី​ឥណ្ឌា ត្រូវបាន​អ្នកជំនាញ​រកឃើញ មាននៅ​ក្នុង​គម្រូ​ហ្សេ​ណូ​ម​ចំនួន ១២០០​បំណែក នៅតាម​ប្រទេស​ចំនួន​យ៉ាងហោច​១៧​ប្រទេស​។ នៅក្នុង​ការប្រកាស របស់​អង្គការ​សុខភាព​ពិភពលោក នៅ​យប់​ថ្ងៃ​អង្គារ ឈានចូល​ថ្ងៃ​ពុធ គឺ​ភាគច្រើន​នៃ កូ​វីដ​១៩​ទម្រង់ បំប្លែង​ខ្លួន​ថ្មី​នេះ មាន​វត្ត​មាននៅ​ឥណ្ឌា ជាទី​ដែល​វា​បាន​លេច​រូបរាង​ឡើង​មុនដំបូង​បង្អស់​។ មួយចំនួនធំ​ទៀត គឺ​មាននៅ​សិង្ហ​បុរី សហរដ្ឋអាមេរិក និង អង់គ្លេស​។ ដោយឡែក​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប ដូចជា​បែលហ្ស៊ិក ស្វ៊ី​ស ក្រិ​ក និង​អ៊ីតាលី ក៏​គេ​បាន រកឃើញ វត្តមាន​របស់​កូ​វីដ​១៩​ទម្រង់​បំប្លែង​ខ្លួន មកពី​ឥណ្ឌា​នេះដែរ​។​
​អង្គការ​សុខភាព​ពិភពលោក (WHO) ធ្លាប់បាន​បញ្ជាក់ថា​វីរុស​បំប្លែង​ខ្លួន​ថ្មី «B.1.617» ត្រូវបាន​រកឃើញ​កាលពី ចុងឆ្នាំ​២០២០​។ «B.1.617» ជា​វីរុស​បំប្លែង​ខ្លួន​ទ្វេដង ហើយ​ត្រូវបាន​គេ​រាយការណ៍​ដំបូង​កាលពី​ថ្ងៃទី​២៤ ខែមីនា នៅពេល​វា​ត្រូវបាន​គេ​រកឃើញ​ពី​សំណាក​មនុស្ស​ច្រើនជាង​២០០​នាក់ នៅក្នុង​រដ្ឋ Maharashtra​។ ក្រុម​អ្នកជំនាញ​ផ្នែក​សិក្សា​ពី​ការឆ្លង​រាលដាល​នៃ​វីរុស​បានឱ្យដឹងថា «​វីរុស​បំប្លែង​ខ្លួន​ទ្វេដង​» ចង់​សំដៅ​ទៅលើ​វីរុស​បំប្លែង​ថ្មី​មួយ ដែលមាន​លំនាំ​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ចំនួន​២​ត្រូវ​បានកំណត់​អត្តសញ្ញាណ​រួចហើយ​។ ដូចជា​ក្នុងករណី «B.1.617» មាន​លំនាំ​វីរុស បំប្លែង​ខ្លួន​ថ្មី​ចំនួន​២​ដូចជា E484Q និង L452R​។​

​គួរ​បញ្ជាក់ដែរថា នៅ​ប្រទេស​ឥណ្ឌា ស្ថានភាព​ពេលនេះ គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ដោយ​ចំនួន​អ្នក​ឆ្លង​ថ្មី និង​អ្នកស្លាប់ បាន​កើន ឡើងជា​លំដាប់​។ ២៤​ម៉ោង​ចុងក្រោយ មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​ប្រមាណ​៣​សែន​៥​ម៉ឺន​នាក់ នៅ​ឥណ្ឌា​។ ចំណែក​មនុស្ស ស្លាប់​វិញ គឺមាន​ជាង​៣​ពាន់​នាក់ ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត​។ មនុស្ស​ស្លាប់​ច្រើនពេក​ជា​រៀងរាល់ថ្ងៃ ដែល​សូម្បីតែ​ទី​ឈាបនដ្ឋាន ដុត​សព ក៏ត្រូវ​ខូចខាត បែក​ប្រេះ ដោយសារតែ​ទប់​នឹង​កំដៅ​ដុត​ឥត​ឈប់ ប៉ុន្មាន​ថ្ងៃ​មកនេះ​។ គ្រួសារ​សព​ខ្លះ ត្រូវគេ​តម្រូវ​ឲ្យ​យក​អុស មក​ដោយ​ខ្លួនឯង ដើម្បី​បូជាសព ដោយសារ​ពុំមាន​អុស​គ្រប់គ្រាន់​៕