ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាត់បន្ថយ​ការចំណាយ​ដែល​មិនចាំបាច់​របស់​ក្រសួង​មួយចំនួន​

សេដ្ឋកិច្ច
0
809
[wai id="9"]


​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់​នៅក្នុង​សារាចរ​ណែនាំ ស្តីពី​ការធ្វើ​វិចារណ​កម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​ថវិកា​ថ្នាក់ជាតិ សម្រាប់​អនុវត្ត​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០២១ នា​ថ្ងៃទី​៤​ឧសភា ថា ក្រៅពី​ប្រាក់បៀវត្ស​ប្រចាំខែ​របស់​បុគ្គលិក​ក្រសួង​នីមួយៗ​ត្រូវ​កាត់បន្ថយ​ការចំណាយ​ណា​ដែល​មិន ចាំបាច់​(​ការធ្វើ​វិចារណ​កម្ម​ចំណាយ​ថវិកា​) ដោយ​បង្វែរ​ថវិកា​ដែល​សន្សំ​បានការ​បន្ថយ​ចំណាយ​មិនចាំបាច់​នោះ យកមក​ទ្រទ្រង់​ផលប៉ះពាល់ ឬ​សកម្មភាព​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩​។
ពាណិជ្ជកម្ម

​នៅក្នុង​សារាចរ​ណែនាំ​ស្តីពី​«​ការធ្វើ​វិចារណ​កម្ម ឬ​កាត់បន្ថយ​ការចំណាយ​ថវិកា​មិនចាំបាច់ និង​ការពង្រឹង ប្រសិទ្ធភាព​ចំណាយ​ថវិកា​ថ្នាក់ជាតិ​សម្រាប់​អនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១» របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៤ ខែឧសភា បានសម្រេច​កាត់បន្ថយ​ការចំណាយ ថវិកា​នៅ​ថ្នាក់ជាតិ ដោយ​ក្រសួង​ស្ថាប័ន​រដ្ឋបាលកណ្តាល ត្រូវ​កាត់​ឬ​ព្យួរ​ការចំណាយ​ប្រមាណ ៥០% លើ​ឥណទាន​ថវិកា ៥០% នៃ​ឥណទាន​ដែល​បានអនុម័ត​។​
​ការកាត់បន្ថយ​ការចំណាយ​ទាំងនោះ រួមមាន ការចំណាយ​លើ​មុខទំនិញ សម្ភារ​ការិយាល័យ សម្ភារ​ប្រើប្រាស់ សម្ភារ​និង​បរិក្ខារ​បច្ចេកទេស​មិនមែន​ព័ត៌មានវិទ្យា និង សម្ភារ​និង​បរិក្ខារ​ប​ច្ចក​ទេស​និង​ព័ត៌មានវិទ្យា ជាដើម​។​
​បន្ថែម​លើ​នេះ ត្រូវ​ព្យួរ​ការចំណាយ ៧៥% លើ​ឥណទាន​ថវិកា ៥០% នៃ​ឥណទាន​អនុម័ត លើ​មុខសញ្ញា​ចំណាយ ដូចជា​គ្រឿង​សង្ហា​រឹម សោហ៊ុយ​បណ្តុះបណ្តាល​ក្នុង​និង​ក្រៅប្រទេស សោហ៊ុយ​ទទួលភ្ញៀវ​ជាតិ​និង​ភ្ញៀវ​បរទេស កិច្ចប្រជុំ​សិក្ខាសាលា​និង​សន្និសីទ ថ្លៃ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ក្នុង​និង​ក្រៅប្រទេស ការតាំងពិព័រណ៍​នៅក្នុង​និង​ក្រៅ ប្រទេស ការឃោសនា​និង​ផ្សព្វផ្សាយ បេសកកម្ម​ក្នុងប្រទេស ការរៀបចំ​ពិធីបុណ្យ និង​ការថែទាំ​ជួសជុល​អគារ ផ្សេងៗ​និង​ប្រាសាទ ជាដើម​។​

​បន្ថែម​លើ​នេះ ក្រសួង​ក៏បាន​សម្រេច​ព្យួរ​ការចំណាយ ១០០% លើ​ឥណទាន​ថវិកា ៥០% នៃ​ឥណទាន​អនុម័ត លើ​ប្រេងឥន្ធនៈ​និង​ប្រេងរំអិល​ដែល​ក្រសួង​ស្ថាប័នរដ្ឋ​និង​អង្គភាព​បាន​ចុះកិច្ចសន្យា​រួចហើយ ត្រូវ​បង្កក​បរិមាណ ប្រេងឥន្ធនៈ​និង​ប្រេងរំអិល​ចំនួន ៥០% នៅ​នឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​តែម្តង​។​
​ការធ្វើ​វិចារណ​កម្ម​ចំណាយ​ថវិកា​ថ្នាក់ជាតិ​នេះ គឺ​ត្រូវ​លើកលែង​ចំពោះ​ក្រសួងសុខាភិបាល ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ (​ផ្នែក​សន្តិសុខ​សាធារណៈ​) រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរជំនាញ​រាជធានី ឮ​ខេត្ត​ទាំងអស់​។ នេះ​ជាការ​រៀបរាប់​របស់លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​បន្តថា ក្រសួង​ដែលជា​គោលដៅ នៃ​ការរួមចំណែក​ដល់​ការ​សន្សំ​ធនធាន​ថវិកា ដើម្បី​បង្វែរ​មក​ដោះ​ស្រោ​យ​បញ្ហា​អាទិភាព​នាបច្ចុប្បន្ន ក្នុង​បរិការណ៍​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នោះ មាន​ក្រសួង​ចំនួន​៧ គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​អភិវឌ្ឍន៍ជនបទ​,​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ,​និង​ក្រសួងមហាផ្ទៃ​។ ក្រសួង ស្ថាប័ន​ផ្សេងៗ ព្រម​ទាំងមុខ​ចំណាយ​ត្រៀម​បម្រុង​នានា ដែល​ប្រើ​កញ្ចប់​ឥណទាន មិនទាន់​បែងចែក​ប្រចាំឆ្នាំ របស់​រាជរដ្ឋាភិបាល​។​

ជាមួយនឹង​ការ​កាត់​សន្សំ​ខាងលើនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​នឹង​ផ្អាក​ការផ្តល់​ធានា​ចំណាយ សម្រាប់​គម្រោង​ត្រៀម​បម្រុង របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ផងដែរ​៕