សម្តេច​តេ​ជោ ស្នើ​ឲ្យ​ចៅហ្វាយខេត្ត​ទូទាំងប្រទេស​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​ជន ណា​សង្ស័យ​មាន​កូ​វីដ​១៩

ព្រឹត្តិការណ៍ថ្មីៗ
0
690
[wai id="9"]

កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ដល់​អភិបាល​រាជធានី ខេត្ត អនុវត្ត​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​ប្រជាពលរដ្ឋ​ចូលទៅ​ខេត្ត​ខ្លួន​នោះ សម្រាប់តែ​អ្នកមាន ហានិភ័យ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩​ប៉ុណ្ណោះ​។​
ពាណិជ្ជកម្ម

​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី​អភិបាលខេត្ត​មួយចំនួន បានសម្រេច អនុវត្តន៍​វិធានការ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅពេល​ចូលទៅ​កាន់​ខេត្ត​របស់ខ្លួន​។​
​ក្នុង​សារ​សំឡេង​ពិសេស និង​បន្ទាន់​មួយ​នៅ​រសៀល​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការសម្រេច​អនុវត្ត​វិធានការ​បែបនេះ មិន​ខុសពី​ការបិទ​ប្រទេស​នោះទេ​។​
​សម្ដេច សង្កេតឃើញថា អភិបាលខេត្ត​ខ្លះ បាន​តម្រូវឱ្យ​ពលរដ្ឋ​ទាំងអស់ ដែល​ធ្វើដំណើរ​ទៅកាន់ ខេត្ត​សាមី​នោះ ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ផ្ទុយ​ពី​ការណែនាំ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល ការធ្វើ​ច​ត្តា​ឡី​ស័ក លើ​ពលរដ្ឋ​គ្រប់រូប​បែបនេះ ហាក់ដូចជា​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​ទៅវិញ​។ បានន័យថា ការធ្វើ​បែបនេះ ប្រៀប​ដូច​ចែក​កម្ពុជា ជា​២៥​ប្រទេស​។​

​តាមរយៈ​សារ​ពិសេស​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា «​នៅក្នុង​ខេត្ត​ខ្លះ បានដាក់​បម្រាម រហូតដល់​កម្រិត​(​ដាក់​)​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង ដែល​ចូលទៅ​កាន់​ខេត្ត​ខ្លួន ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ​។ នេះ​មិន​ខុសពី​ការដែល​យើង​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​នោះទេ​…​។ បើ​ធ្វើ​យ៉ាង​ដូច្នេះ​វា​ស្មើនឹង​ការបិទ​រដ្ឋ​ឡើងវិញ »​។​

​ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ជាថ្មី​ថា ការធ្វើ​ច​ត្តា​ឡី​ស័ក​លើ​ពលរដ្ឋ ដែល​ធ្វើដំណើរ​ចេញ​-​ចូល​ខេត្ត​នោះ គឺ​សម្រាប់តែ​អ្នក​សង្ស័យ ថា​មាន​ជំងឺ​កូ​វីដ​-១៩ ប៉ុណ្ណោះ ។​

​ត្រង់ចំណុច​នេះ​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត ដែល​អនុវត្ត​ផ្ទុយ​ពី​ការណែនាំ របស់ សម្ដេច​នោះ ត្រូវ​បន្ធូរបន្ថយ​វិធាន​ការចេញ​-​ចូល​ខេត្ត​ឡើងវិញ​។​«​អភិបាលខេត្ត​ណា ដែល​ចេញ សេចក្តីសម្រេច​ហួសហើយ ត្រូវ​កែប្រែ​សេចក្តីសម្រេច​នោះ​វិញ ជាបន្ទាន់ ដើម្បី​សម្រួល​ឱ្យមាន ការ​ចរាចរណ៍​សម្រាប់​ប្រជាពលរដ្ឋ​។ ហើយ​ខ្ញុំ​និយាយ​នេះ មិនមែន​សំដៅ​មិនឱ្យ​ទប់ស្កាត់ ចំពោះ​អ្នកមាន​ករណី​សង្ស័យ ដែល​យើង​តម្រូវឱ្យ​យក​សំណាក និង​នាំទៅដល់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ចៀសវាង​មិនបាន​នោះទេ​»​។