ក្រុមហ៊ុន​អ៉ី​ន​ធើ​ណិ​ត Opennet ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន Ezecom របស់​អ្នកឧកញ៉ា គិត ម៉េង ជា​អ្នកគ្រប់គ្រង

Uncategorized
0
326
(​ភ្នំពេញ​)៖ ក្រុមហ៊ុន King Technologies Co.,Ltd ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​អ៉ី​ន​ធើ​ណិ​ត Opennet ត្រូវបាន​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន Ezecom របស់​អ្នកឧកញ៉ា គិត ម៉េង ជា​អ្នក​គ្រប់​វិញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អភិបាល​បណ្តោះអាសន្ន នៃ​កូនបំណុល​ក្រុមហ៊ុន Opennet នៅ​ថ្ងៃទី​៥ ខែឧសភា​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អភិបាល​បណ្តោះអាសន្ន នៃ​កូនបំណុល​ក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ប្រកាសថា អតិថិជន​ទាំងអស់​របស់​កូនបំណុល​ក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបាន​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន Ezecom Co., Ltd ចាប់​ពីថ្ងៃ​ប្រកាស​ព័ត៌មាន​នេះ​តទៅ​»​។​

​សូមជម្រាបថា ក្រុមហ៊ុន Opennet បាន​ជួប​បញ្ហា​បំណុល​មិនអាច​ដោះស្រាយបាន ទើប​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តែងតាំង​ឲ្យ​អភិបាល​បណ្តោះអាសន្ន ដើម្បី​គ្រប់គ្រង​បន្ត​លើ​ក្រុមហ៊ុន​នេះ​។ ប៉ុន្តែ​ពេលនេះ ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន Ezecom របស់​អ្នកឧកញ៉ា គិត ម៉េង ជា​អ្នក​គ្រប់​វិញ​ជំនួស​វិញ​៕​