សម្តេច​តេ​ជោ បានចេញ​បទបញ្ជា ឲ្យ​កងកម្លាំង​ចុះបង្ក្រាប​ក្រុម​ឈ្មួញ និង​អ្នកមានអំណាច ទុច្ចរិត​បំផ្លាញ​ត្រី នៅក្នុង​បឹង ទន្លេសាប ក្រោយ​មានការ​បំផ្លាញ​ជា​បន្តបន្ទាប់​

ព្រឹត្តិការណ៍ថ្មីៗ
0
127


​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ បានសម្រេច​កែសម្រួល​ផ្ទៃដី​មួយចំនួន ដែល​ស្ថិតនៅ​តំបន់​បឹង​ទន្លេសាប សម្រួល​មក​ឲ្យ​ប្រជាពលរដ្ឋ នៅ​ខេត្ត​ចំនួន​៣ ក្នុង​បឹង​ទន្លេសាប​ចំនួន​ជាង​១​ម៉ឺន​គ្រួសារ​។ ខេត្ត​ទាំង​៣​នោះ​រួមមាន ៖​កំពង់ធំ បន្ទាយមានជ័យ និង​ពោធិ៍សាត់​។​

​ក្នុងឱកាស​អញ្ជើញ​ថ្លែង​សារ​ពិសេស ស្តីពី បឹង​ទន្លេសាប នា​ថ្ងៃ​២៧ ឧសភា​នេះ សម្តេច​តេ​ជោ​បាន​រំលឹក កាលពី​សម្តេច​បានចេញ​បទបញ្ជា ឲ្យ​កងកម្លាំង​ចុះបង្ក្រាប​ក្រុម​ឈ្មួញ ទុច្ចរិត​បំផ្លាញ​ត្រី នៅក្នុង​បឹង ទន្លេសាប ក្រោយ​មានការ​បំផ្លាញ​ជា​បន្តបន្ទាប់ ។ ជា​លទ្ធផល​នៃ​ការបង្ក្រាប គឺ​បាន​ដកហូត​មកវិញ​ជា ច្រើន​ម៉ឺន​ហិកតា នៅក្នុង​ខេ​តុ្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប ។​

​តាមរយៈ​ការ​ថ្លែង​សារ​ពិសេស​មួយ ជុំវិញ​បញ្ហា​បឹង​ទន្លេសាប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​យើង​ប្រឆាំង​ដាច់ខាត​ជាមួយនឹង​ការប្រើប្រាស់​សិទ្ធិអំណាចរ​បស់​អ្នកមានអំណាច និង​ប្រើប្រាស់​ទឹក​លុយ​របស់​អ្នកមាន​ប្រាក់​ដើម្បី​ទៅ​ជ្រក​ក្រោម​ផ្លាក​រូបភាព​ប្រជាពលរដ្ឋ ហើយ​ដណ្ដើម​កាន់កាប់​ទន្ទ្រាន​យក​ដី​ផ្ទៃ​លិច​ទឹក ដើម្បី​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់​របស់​ពួកគាត់​»​។​
​ផ្ទុយ​ពី​ការប្រឆាំង​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការគាំទ្រ​លើកទឹកចិត្ត និង​ផ្ដល់​ការ​គាំពារ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រក​ស៉ី​ត្រឹមត្រូវ ដែល​បាន​បង្កបង្កើនផល​លើ​ផ្ទៃដី​នេះ​រយៈពេល​យូរ​មកហើយ​។ សម្ដេច​បាន​អះអាងថា ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​បង្កបង្កើនផល​យូរ​មកហើយ រាជរដ្ឋាភិបាល​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើនផល​បន្ដទៀត​។​
​ប៉ុន្ដែ​ករណី​ដែល​ទើប​រំលោភបំពាន​កាប់​ថ្មីៗ មិនត្រូវ​បានអនុញ្ញាត​នោះទេ នោះ​ជា​កម្មវត្ថុ​នៃ​ការដាំ​ដើមឈើ​ឡើងវិញ​។ នេះ​ជាការ​គូសបញ្ជាក់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​។​
​បន្ថែម​ពីនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ទទួលបាន​ដីធ្លី​នៅ​កន្លែង​បង្កបង្កើនផល​ហើយ សូមមេត្តា​កុំ​កាប់​រាន​ដី​ដែល​នៅ​ជិតខាង​បន្ដទៀត ដើម្បី​ពង្រីក​ដី​កាន់តែ​ធំ ហើយ​កុំ​ឲ្យ​អ្នក​ទៅ​ពី​ក្រៅ​តំបន់​នេះ ជា​ឈ្នួ​ញ ឬ​ជា​អ្នកមានអំណាច​ទៅ​ឃុបឃិត​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​កាប់​រាន​យក​ដី​រាប់រយ រាប់ពាន់​ហិច​តា ហើយ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ដូច​ពេល​កន្លងទៅ​ដែល​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​ធ្វើ​សកម្មភាព​លើ​បញ្ហា​នេះ​។​
​សូម​រលឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មួយ ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវធ្វើ​ការទប់ស្កាត់ និង បង្ក្រាប​ជាបន្ទាន់​ចំពោះ​ការ​លួច​កាប់​ព្រៃ​លិច​ទឹក និង​វាទទី​យក​ដី​នៅតាម​បឹង​ទន្លេសាប ជាពិសេស​នៅ​ខេត្តកំពង់ឆ្នាំង​តែម្តង​។​