សម្តេច​តេ​ជោ ឲ្យ​កាត់​ឆ្វៀល​ដី​ខ្លះ​ចេញពី​តំបន់​បឹង​ទន្លេសាប​ប្រគល់ជូន​ពលរដ្ឋ ប៉ុន្តែ​…..

ព្រឹត្តិការណ៍ថ្មីៗ
0
124


​កាល​ពេល​ថ្មីៗ​នេះ សម្តេច​ត​ជោ បានដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ កែសម្រួល​ព្រំប្រទល់​ទន្លេសាប ដោយ​កាត់​ឆ្វៀល​ដី​ខ្លះ​ចេញពី​តំបន់​បឹង​ទន្លេសាប​ប្រគល់ជូន​ពលរដ្ឋ​ដែល​កាន់កាប់​យូរ​មកហើយ​តាមរយៈ​យុទ្ធសាស្ត្រ​ស្បែក​ខ្លា​។​
​ក្នុង​សារ​ពិសេស​នៅ​ថ្ងៃទី​២៧​ឧសភា​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ចំពោះ​ដី​ដែល​ទើប​ចូលកាន់​កាប់​ថ្មីៗ ឬ​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ត្រូវតែ​ដកហូត​ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ​។ ជាមួយគ្នានេះ​លោក​ប្រមុខ​រដ្ឋាភិបាល បាន​ព្រមាន​កុំ​មាន​មន្ត្រី​មានអំណាច ឈ្មួញ ឬ​មនុស្ស​មកពី​តំបន់​ផ្សេង ឆ្លៀតឱកាស​ដណ្តើម​កាន់​កាប់​ព្រៃ​លិច​ទឹក ជ្រក​ក្រោម​ស្លាក​ពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​យូរ​មកហើយ​។​
​បើតាម​លោក​ប្រមុខ​រដ្ឋាភិបាល គឺ​គ្មាន​ឡើយ​ការបណ្តេញចេញ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​បឹង​ទន្លេសាប​។ ផ្ទុយទៅវិញ លោក​បញ្ជា​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ដែល​ប្រជ​ន​ធ្លាប់​កាន់ កាប់​អាស្រ័យ​កន្លង មក​យូរ​មកហើយ ប្រគល់ជូន​ពលរដ្ឋ តាមរយៈ​យុទ្ធសាស្ត្រ​ស្បែក​ខ្លា​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បឹង​ទន្លេសាប​ជា​បឹង​ដ៏​ធំ​មួយ ហើយ​ជា​បឹង​ដែល មាន​ប្រភព​ត្រី​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ថែរក្សា និង​អភិរក្ស​។ តំបន់​បឹង​ទន្លេសាប​ចែកចេញជា​៤​តំបន់ ហើយ​តំបន់​ទី​៤ ជា​តំបន់​ដែល​ទាមទារ​ឱ្យមាន​ការអភិរក្ស​ជាដាច់ខាត​។​
​ចំពោះ​ការអនុវត្ត សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា តំបន់​បឹង​ទន្លេសាប​នេះ ចែកជា​ពីរ​កត្តាចាំបាច់ ដែល​កត្តា​ទី​១ គឺ​ការអភិរក្ស និង​កត្តា​ទី​២ គឺ​ត្រូវតែ​គិតដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែល រស់នៅ ជុំវិញ​បឹង​ទន្លេសាប​នោះ​។ បញ្ហា​នេះ ត្រូវ​គិត​លើ​គោលការណ៍​សំខាន់​៣​ទៀត ហើយ​គោលការណ៍​ដែល ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​គោលការណ៍​ថ្លឹងថ្លែង​ជាមួយ​ការអភិរក្ស និង​គោលការណ៍​រស់នៅ​របស់ ប្រជាពលរដ្ឋ​ជាក់ស្តែង​។​
​ដូច្នេះហើយ សម្តេច​តេ​ជោ បាន​ណែនាំ​ទៅដល់​ខេត្ត​ទាំង​៦​ដែល​ស្ថិត​នៅជាប់​នឹង​បឹង​ទន្លេសាប ត្រូវយក​ចិត្ត​ទុក ដាក់​ទៅលើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​។ សម្តេច​តេ​ជោ​ក៏បាន​ណែ​នាំឱ្យ​ពិនិត្យ​ពិចារណា ស្ថានភាព​ជាក់ស្តែង ដោយ​កាត់​ឆ្វៀល​ដី​ពី​តំបន់​២ និង​តំបន់​៣ ជូនទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាក់ស្តែង​ថែម​ទៀតផង​។​
​ជាមួយគ្នា សម្តេច​ក៏បាន​ណែនាំ​ឱ្យ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣​ឡើងវិញ ទៅតាម​ស្ថានភាព​ជាក់ ស្តែង​នៃ​ការ​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ ក្នុងនោះ សម្តេច ក៏បាន​ណែនាំ​អោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដឹកនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងការ​កែសម្រួល​ព្រំប្រទល់ តំបន់​២ និង​តំបន់​៣​នេះ​ជាពិសេស​បាន​ណែនាំ​ឱ្យ​រៀបចំ​ជា​បង្គោល​ធំៗ​នៅតាម​ព្រំប្រទល់​ដែល​ត្រូវ​បែងចែក តំបន់​បឹង​ទន្លេសាប​នេះ​៕