អគ្គនាយកដ្ឋាន​ពន្ធដា​រ​ជូនដំណឹង​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ទៅ​បង់ពន្ធ​ចាប់ពី​ថ្ងៃ​……

ព្រឹត្តិការណ៍ថ្មីៗ
0
108

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៧ ខែឧសភា​នេះ បានចេញ​សេចក្តីជូនដំណឹង ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ លើ ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់ ប្រភេទ​សម្រាប់​ឆ្នាំ​២០២២ ដែល​នឹងត្រូវ​ដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ តទៅ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាប់​ឱ្យ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវដាក់ លិខិត​ប្រកាស ឬ​យកមក​ជាមួយ​នូវ​ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​លើ​ម​ធ្យា​បាយ​ដឹកជញ្ជូន និង​យានជំនិះ គ្រប់​ប្រភេទ ដើម្បី​បង់ពន្ធ​នៅ​សាលា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ តាម​បណ្តា​ធនាគារ​ផ្សេងៗ ដែល​បាន​ចុះ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ។ ជាពិសេស​អាច​បង់ពន្ធ​តាមរយៈ​កម្មវិធី «GDT Taxpayer App» សម្រាប់​យានយន្ត​ដែល​ធ្លាប់បាន​ប្រកាស​បង់ពន្ធ​លើ​ម​ធ្យា​បាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​កន្លងមក ។​

​ចំពោះ​យានយន្ត​ដែលជា​កម្ម​សិទ្ធ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទី​ភ្នា​ក់ ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋា​ភិ​បាល​នានា ត្រូវ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ដើម្បី​ទទួលបាន​នូវ​លតា​ប​ត្រ​បង់ពន្ធ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​)​។

​ដោយឡែក​យានយន្ត​រប​ស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែល​ទទួលបាន​លតា​ប​ត្រ​ពន្ធ​លើ​ម​ធ្យា​បាយ ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ (​ពន្ធ​ជាប​ន្ទុ​របស់​រដ្ឋ ឬ​បង់​តាម​អណ​ត្តិ​បើកប្រាក់​) ត្រូវ​ភ្ជាប់​មក ជាមួយ​បញ្ជី​សារពើ​ភណ្ឌ​យានយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​សម្រាប់​យានយន្ត​ឯកជន​ជ្រក​ក្រោម​ផ្លាកលេខ រដ្ឋ ខ​.​ម និង ន​.​ប ពុំ​អនុញ្ញាតឱ្យ​បង់ពន្ធ​លើ​ម​ធ្យា​បាយ ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២២​ទេ ។ ម្ចាស់​យានយន្ត​ទាំងនេះ​អាច​បង់ពន្ធ​លើ​ម​ធ្យា​បាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់ ឆ្នាំ​២០២២​បាន លុះត្រាតែ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ស្របតាម​ច្បាប់​និង​បទបញ្ញត្តិ​ស្តីពី​គយ និង​ចុះបញ្ជី​យានយន្ត​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យបាន​រួចរាល់​ជាមុនសិន ។ នេះ​បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​សូមជម្រាបថា ចាប់ពី​ដើមឆ្នាំ​ក្រាយ​២០២៣​តទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ការបង់ពន្ធ និង​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ ក្នុង​ឆ្នាំកន្លងមក តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន ៕