ប្រជាជន​ឥណ្ឌា​ផ្ទុះ​កំហឹង​រឿង​ស្រា​បៀ​ហនុមាន​ខ្មែរ​យកឈ្មោះ​ព្រះអាទិទេព​របស់ខ្លួនប្រើ

ព្រឹត្តិការណ៍ថ្មីៗ
0
459
​ស្រា​បៀ​ហនុមាន ជា​ស្រា​បៀ​មួយ​កំពុង​ពេញនិយម​នៅ​កម្ពុជា ហើយក៏​ទើប​ឈាន​ជើង​ចូល​ទីផ្សារឥណ្ឌា​ប៉ុន្មាន​ខែ​មុន​នេះដែរ​។ ផ្ទុយ​ពី​ការសរសើរ ប្រជាជន​ឥណ្ឌា​បាននាំគ្នា​រិះគន់​ទៅតាម​បណ្តាញ​សង្គម ចំពោះ​ការ​រចនា​រូប និង​ដាក់ឈ្មោះ​ហនុមាន​ដែលជា​ព្រះ​អាទិទេពមួយអង្គ​ប្រជាជន​ឥណ្ឌា​គោរពបូជា​ខ្លាំងផងដែរ​។


​យោងទៅតាម​ការ​ផុស​នៅលើ​បណ្តាញ​សង្គម Twitter ប្រជាជន​ឥណ្ឌា​ចាត់ទុក​នេះ​ជាការ​ប្រមាថ​ទៅលើ សាសនា និង​ការគោរព​របស់ខ្លួន រហូត​មានការ​សំណូមពរ​ទៅកាន់​ស្ថានទូត​ឥណ្ឌា​ឲ្យ​ស្នើសុំ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ផ្លាស់ប្តូរ​ឈ្មោះ និង​ការ​រចនា​សំបក​កំប៉ុង​ថ្មី​។


​គួរបញ្ជាក់​ផងដែរ​ថា ការគោរព​បូជា​ហនុមាន ជា​ព្រះអាទិទេព​មាន​មុន​ការ​តែងរឿង​រាមកេរ្តិ៍​ទៅទៀត ជា​ជំនឿ​ក្នុង​តំបន់ ព្រោះ​មនុស្ស​ចាប់​ផ្តើមឡើង​ដោយការ​គោរព​ធម្មជាតិ​។ ក្រោយមក​នៅពេលដែល​ឥទ្ធិពល​របស់​អាទិទេព​ធំៗ ដូចជា​ព្រះ​វិស្ណុ​ជាដើម​ពង្រីក​មកដល់ ការបង្រួបបង្រួម​សាសនា​គឺជា​ការចាំបាច់ ហេតុនេះហើយ​បានជា​ហនុមាន​ក្លាយជា​តួអង្គ​វីរបុរស​ដ៏​សំខាន់​ក្នុង​រឿង​រាមាយណៈ និងត្រូវ បានប្រជាជនឥណ្ឌា និងកម្ពុជាគោរពតរៀងមក​។

​ប្រភព​៖ The drinks business