តុលាការកែប្រែការកាត់ទោស​អតីត​មេ​ប៉ូលិស​ថៃ ច្រក​ថង់​ជនសង្ស័យ​រហូត​ស្លា..ប់​មកត្រឹមតែ…

ព្រឹត្តិការណ៍ថ្មីៗ
0
298
​រាជធានី​បាងកក​៖ មេ​ប៉ូលិស​ថៃ​ម្នាក់បាន​ចាប់ខ្លួន​ជនសង្ស័យពាក់ព័ន្ធ​នឹង​គ្រឿងញៀនហើយ​យក​ថង់​ប្លា​ស្ទិ​កមក​ច្រក..​ក្បាល សួរចម្លើយ រហូតដល់​ថប់​ដង្ហើម​ស្លា..ប់ ក៏​ត្រូវបាន​តុលាការខេត្ត​ណា​ខន​សា​វ៉ាន់ ប្រទេស​ថៃ កាត់ទោស​ប្រហារជី..វិត ប៉ុន្ដែ​ក្រោយមកទោស​នេះ ក៏ត្រូវ​សម្រេច​បែបនេះ​ទៅវិញ​។​

​សារព័ត៌មាន The Pattaya News បាន​ផ្សាយ កាលពី​ថ្ងៃទី​៨ ខែមិថុនា ថា លោក ចូ ហ្វែ​រ៉ា​រី (Joe Ferrari) ជា​អតីត​មេ​ប៉ូលិស​ថៃ ត្រូវបាន​កាត់ទោស​ប្រហារជី..វិត ក្រោយពេល​រកឃើញ​អំពី​ទោសកំហុសជាប់​ពាក់ព័ន្ធ​នឹង​ការស.ម្លាប់​ជនសង្ស័យ​គ្រឿងញៀន នៅក្នុង​ខេត្ត​ណា​ខន សា​វ៉ាន (Nakhon Sawan) ប្រទេស​ថៃ​។​


​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ថៃ បាន​ផ្សាយ​ថា អតីត​មេ​ប៉ូលិស Thitisan «Joe Ferrari» Utthanaphone ត្រូវបាន​កាត់ទោស​ប្រហារជី..វិត ក្រោយពេល​គាត់​បាន​ផ្ដា..ច់ជីវិត​ជនសង្ស័យ​គ្រឿងញៀន​ម្នាក់ នៅក្នុង​មន្ទីរឃុំឃាំង ដោយសារ​យក​ថង់​ប្លា​ស្ទិ​ក មក​ច្រករហូតដល់​ថប់ដង្ហើម​ស្លា..ប់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០២១ នៅក្នុង​កន្លែង​ប៉ូលិស​ខេត្ត​ណា​ខន​សាវ៉ា​ន់​។​

​អតីត​មេ​ប៉ូលិស​រូបនេះ និង មន្ដ្រីក្រោមឱវាទ​របស់​គាត់ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ ក្រោយ​ការ​បែកធ្លាយ​វីដេអូ ឃើញ​មុខ​ជនសង្ស័យ​ម្នាក់ ត្រូវ​ប៉ូលិស​គ្រប​ក្បាល..​នឹង​ថង់​ប្លា​ស្ទិ​ក នៅក្នុង​ការិយាល័យ​ប៉ូលិស ខណៈ​កំពុង​វា..យ​ធ្វើ​ទារុ..ណកម្ម​។ លុះ​ក្រោយមក ជនរងគ្រោះ ត្រូវបាន​គេ​ប្រកាសថាបាន​ស្លា..ប់​។

​តុលាការ​កណ្តាល​ប្រឆាំងនឹង​អំពើពុករលួយ និង ប្រព្រឹត្តិ​អំពើ​ទុច្ចរិត កាលពី​ថ្ងៃ​ពុធ ទី​៨ ខែមិថុនា បាន​កាត់ទោស​អតីត​អគ្គនាយក និង ជនជាប់ចោទ តាម​មាត្រា ១, ២, ៣, ៤, ៥ និង ៧ ដោយសារ​សម្រេច​ប្រហារជី..វិត ពីបទ​មនុស្សឃាត​។ ទោះបីជា​យ៉ាងណា ទោស​នេះ​ក៏ត្រូវ​បាន​កែប្រែ មក​កាត់​ឲ្យ​ជាប់ពន្ធនាគារអស់​មួយជីវិត​ជំនួស​វិញ ដើម្បី​សង​ថ្លៃ​ខូចខាត​ដល់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​។ ដោយឡែក​ជនជាប់ចោទ​ទី​៦ ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគាររយៈពេល​៥​ឆ្នាំ ៤​ខែ ពីបទ​ប្រព្រឹត្ត​ខុសផ្លូវ​ច្បាប់ តាម​មាត្រា​១៥៧ នៃ​ក្រមព្រហ្មទណ្ឌ​៕​