រដ្ឋាភិបាល​ថៃ​ព្រមាន​ចាត់ការលើ​ការ​បង្ហោះ​ឃ្លី​ប​វីដេអូលើ​បណ្ដាញ​សង្គម​

ព័ត៌មានអន្តរជាតិ
0
171
រាជធានី​បាងកក​៖ រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង សង្គម​ឌីជីថល (​ហៅ​កាត់​MoDES) លោក ចៃ​វុ​ត ថា​ណា​កា​ម៉ា​នូ​សន ( Chaiwut Thanakamanusorn) បាន​ព្រមាន​ដល់​ប្រជាពលរដ្ឋថា មិនគួរ​បង្ហោះ​ឃ្លី​ប​វីដេអូ​របស់​អ្នកដទៃ នៅតាម​ប្រព័ន្ធ​បណ្ដាញ​សង្គម ដោយ​មិន​គិត អំពី​ចេតនា​របស់​ពួកគេ​នោះឡើយ ព្រោះ​វា​អាច​បំពាន​ទៅលើ​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន (​ហៅ​កាត់ PDPA)​។​

​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សៅរ៍ ទី​១១ ខែមិថុនា ឆ្នាំ​២០២២ ថា លោក ចៃ​វុ​ត ថា​ណា​កា​ម៉ា​នូ​សន ( Chaiwut Thanakamanusorn) រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង សង្គម​ឌីជីថល (​ហៅ​កាត់ MoDES) បានបញ្ជាក់ កាលពី​ថ្ងៃ​សុក្រថា ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋ..កម្ម​អាច​កើតមាន ហើយ​វា​ជា​ច្បាប់​សម្រាប់​មនុស្ស នៅក្នុង​ការថតរូប ឬ​ថត​សកម្មភាព ដូចជា​ឯកសារអាចជា​ភស្តុតាង​។ ប៉ុន្ដែ​ទោះយ៉ាងណា​ក៏ដោយការ​បង្ហោះនៅតាម​អ៊ិន​ធើណិ​ត នឹង​បំ..ពាន​ទៅលើ​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​។​

​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង សង្គម​ឌីជីថលនៃ​ប្រទេស​ថៃបាន​បន្ថែមថា «​ប្រជាពលរដ្ឋ អាច​ផ្ញើ​រូបភាព ឬ​វីដេអូ ទៅ​ប៉ូលិស ប៉ុន្តែ​ពួកគេ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​រូបភាព ឬ​វីដេអូ នៅតាម​បណ្ដាញ​អ៊ិន​ធើរ​ណិ​ត នោះឡើយ​។ អ្នក​បង្ហាញ​ក្នុង​ខ្លឹមសារ អាច​រង​នូវ​ការចោទ..ប្រកាន់តាមផ្លូវ​ច្បាប់ប្រឆាំងនឹង​អ្នក​ប្រើ​កាមេរ៉ា​។ កំហុសឆ្គងនៅក្នុង​ការថត គឺ​ត្រូវបាន​អនុញ្ញាត ប៉ុន្តែ​រូបភាព​ទាំងនោះ មិនអាច​បង្ហោះនៅតាម​អ៊ិន​ធើណិ​ត​បានទេ ព្រោះ​វា​ជា​រឿង​ខុសច្បាប់​»៕​