អ្នកដែលអស់កម្លាំងល្ហិតល្ហៃជាប្រចាំអាចកំពុងកើតជំងឺ Burnout នេះ

សុខភាពផ្លូវចិត្ត
0
321
​Burnout ឬ​ជា​ចង្កោម​រោគសញ្ញា​ហត់នឿយ​ដែលមាន​ឥទ្ធិពល​លើផ្លូវ​កាយ និង​ផ្លូវចិត្ត​ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ទទួលស្គាល់ថា​ជា​ជំងឺ​ក្នុង​ប៉ុន្មាន​ខែ​មុននេះ​ផងដែរ​។

ជំងឺ Burnout ជា​បញ្ហា​ផ្លូវចិត្ត​ដែល​ងាយ​ប៉ះពាល់​ជាងគេ​ចំពោះ​អ្នក​ដែល​ធ្វើ​ការងារ​ច្រើន​លើសពី​កម្រិត​កម្លាំងកាយ និង​កម្លាំង​បញ្ញា​របស់គាត់​ដូចជា មន្ត្រីរាជការ ការងារ​ដែល​បង្ក​ឲ្យ​មាន​ស្ត្រេ​ស និង​មិនមាន​ជំនួយ​ពី​អ្នកផ្សេង​ជាដើម​។

​ជំងឺ​មិនទាន់​ស្រាវជ្រាវ​ពី​ការ​បណ្តាល​ឲ្យ​កើតមាន​បានច្បាស់លាស់​នៅឡើយ​ទេ តែ​គេ​អាច​សន្និដ្ឋានបានថា វា​កើតឡើង​ដោយសារតែ​ស្ត្រេ​ស​ក្នុង​រយៈពេល​យូរ និង​មាន​សម្ពាធ​ផ្នែក​ការងារ​ច្រើន​ហួស​កម្រិត​។ ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​ថ្មី​ដែល​លាក់ខ្លួន​ជាមួយ​ជំងឺ​ផ្សេងទៀត​ដូចជា ជំងឺ​ថប់​បារម្ភ ជំងឺ​បាក់​ទឹកចិត្ត​ជាដើម​។


Burnout ត្រូវបាន​បែងចែក​ជា ៣ ធំៗ គឺ​៖
1.​ ​ការងារ ឬ​ទំនួល​ខុសត្រូវ​ច្រើនពេក​
2.​ ​ការងារ​ដែល​មិនមាន​ការអភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ (Under-challenged Job)
3.​ ​ការបរាជ័យ​នៅក្នុង​ការងារ​

​រោគសញ្ញាមួយចំនួន​របស់​ជំងឺ​នេះ​ដែល​អ្នក​អាច​កំណត់​ខ្លួនឯងបានមានដូចជា​៖
1.​ ​អស់កម្លាំង​ល្ហិតល្ហៃ ឡើង​សម្ពាធ​ឈាម ចុក​រោយ​សាច់ដុំ និង​កញ្ចឹងក​
2.​ ​មាន​អារម្មណ៍​ស្រងូតស្រងាត់ មិន​រហ័សរហួន (Reflex) មាន​អារម្មណ៍​ឯកោរ តានតឹង​ថប់​បារម្ភ ចង់​នៅ​នៅ​ម្នាក់ឯង គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ទាំងអស់​
3.​ ​មិន​ឃ្លាន​អាហារ ប្រើប្រាស់​គ្រឿង​ស្រវឹង​
4.​ ​គេង​ច្រើន ឬ​តិចពេក ហើយ​នៅតែ​អស់កម្លាំង ឬគេងមិនលក់

​ការព្យាបាល​ជំងឺ​នេះ​អាច​ធ្វើបាន​ដោយ​ការពិគ្រោះ​ជាមួយ​អ្នកជំនាញ​ផ្នែក​វិកល​វិទ្យា ការប្រើប្រាស់​ថ្នាំ​ក្រោយពី​ទទួលបាន​ការប្រឹក្សា និង​កែប្រែ​របៀបរបប​រស់នៅ​ដើម្បី​សម្រួល​ស្ថានភាព​ការងារ និង​ជីវិត​ឲ្យ​មាន តុល្យភាព​ឡើងវិញ ព្រមទាំង​ការបញ្ចេញ​សកម្មភាព ឬ​ហាត់ប្រាណ​យ៉ាងតិច ៣០​នាទី​ក្នុង​មួយថ្ងៃ​៕

ប្រភព៖ WebMD