រថភ្លើង​នៅ​អាមេរិក​បុក​រថយន្ដ​ដឹក​សំរាម រត់​ខុស​ផ្លូវដែក ក្រឡាប់​ច្រងា៉ង​

ព័ត៌មានអន្តរជាតិ
0
95
រដ្ឋធានី​វ៉ាស៊ីនតោន​៖ រថភ្លើង​មួយ​ខ្សែ បាន​បើក​បុ.ក​គ្នា​ជាមួយនឹង​រថយន្ដ​ដឹក​សំរាម បណ្ដាល​ឲ្យ​រត់​ខុសផ្លូវ ក្រឡាប់​ផ្ងារជើងបង្ក​ឲ្យ​មាន​អ្នកស្លា.ប់ យ៉ាងតិច​៣​នាក់ និង ៤០​នាក់​ផ្សេងទៀត រងរបួស កាលពី​ថ្ងៃទី​២៧ ខែមិថុនា នៅ​សហរដ្ឋអាមេរិក​។​

​សារព័ត៌មាន US Today បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ថា ក្រុមហ៊ុន​អយស្ម័យយាន​អាម​ត្រាក់ (Amtrak) បាន​អះអាងថា មាន​អ្នកដំណើរ ប្រមាណ ២៤៣ នាក់ និង ក្រុម​អ្នកបើកបរ ចំនួន​១២​នាក់ ស្ថិតក្នុង​រថភ្លើង ខណៈ​ចេញពី​ឡូ​ស​អេ​ន​ជែ​ឡែ​ស (Los Angeles) ឆ្ពោះទៅកាន់​ទីក្រុង​ឈី​កា​ហ្កូ (Chicago)​។​

​អាជ្ញាធរ​ផ្លូវដែក បាន​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ រថភ្លើង​បាន​បុ.ក​រថយន្ត​ដឹក​សំរាម រួចហើយ​ក្រ.ឡាប់​ធ្លាក់ ចេញពី​លើផ្លូវ​ដែក​នោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៣​នាក់​បាត់.​ប.ង់ជី.វិត និង​ជាច្រើន​នាក់​ផ្សេងទៀត រងរ.បួស​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅក្នុង​តំបន់​ដាច់ស្រយាល​មួយ ស្ថិតក្នុង​រដ្ឋ​មី​ស​ស៊ូ​រី (Missouri) សហរដ្ឋអាមេរិក​។​

​ក្រុមហ៊ុន​អយស្ម័យយាន បាន​បញ្ជាក់ថា «​បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន កំពុងតែ​ជួយ​ដល់​អ្នកដំណើរ ស្ថិតក្នុង​រថភ្លើង​នោះ​។ ចំណែក​ក្រុម​ឆ្លើយតប​នឹង​ឧបទ្ទវហេតុ​របស់​យើង ក៏បាន​ធ្វើ​សកម្ម ហើយ​យើង​កំពុងតែ​ដាក់ពង្រាយ​បុគ្គលិក​សង្គ្រោះបន្ទាន់ ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ជួយ​អ្នកដំណើរ បុគ្គលិក​របស់​យើង និង ក្រុមគ្រួសារ​របស់​ពួកគេ ជាមួយនឹង​តម្រូវការ​របស់​ពួកគេ​ផងដែរ​»៕​