រាជធានីឡុងដ៍៖ នៅក្នុងការថតរូប នៅខាងក្រៅឆាក នៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេសអ្នកមាននៅលើពិភពលោក (G7) នាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស បានបន្ដចំអកដាក់ពូទីន ម្ដងរួចមកហើយ អំពីការជិះសេះដោះអាវ តែនៅមុនកិច្ចប្រជុំកំពូលណាតូ គាត់បានសើចចំអកម្ដងទៀតថា បើពូទីន ជាស្រី គាត់នឹងមិនឈ្លា.នពា.ន ទៅលើប្រទេសអ៊ុយក្រែន នោះឡើយ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមិថុនា ថា លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស បានថ្លែងថា «ការឈ្លានពានដ៏ឆ្កួ.តលីលា គឺជាគំរូដ៏អាក្រក់បំផុត នៃបុរសដ៏ពិ.សពុ.ល ហើយលោកនាយករដ្ឋមន្ដ្រី បានអំពាវនាវ ឲ្យមានស្ដ្រី កាន់តែច្រើនឡើង កាន់តំណែងកំពូលបែបនេះ»។
ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស បានកើតឡើង នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ នៅក្នុងរាជធានីម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ជាកន្លែង ដែលបណ្ដាប្រទេសសម្ពន្ធមិត្ត នឹងពិភាក្សាគ្នា អំពីរបៀបឆ្លើយតបទៅនឹងការគំ.រាមកំ.ហែង នាពេលអនាគត។ នៅក្នុងកិច្ចប្រជុំកំពូលនោះ លោកនាយករដ្ឋមន្ដ្រី នឹងអំពាវនាវដល់សម្ពន្ធមិត្តយោ.ធាណាតូ ត្រូវតែបង្កើនលើការចំណាយ ទៅលើវិស័យការពារជាតិ បន្ថែមទៀត។

រដ្ឋាភិបាលរបស់លោក បូរីស ចនសុន បានបញ្ជាក់ថា ការចំណាយលើវិស័យការពារជាតិរបស់ចក្រភពអង់គ្លេស ត្រូវគេព្យាករថា នឹងកើនដល់ ២,៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬហៅកាត់ GDP ។ នេះជាវិធានការដ៏សំខាន់មួយ សម្រាប់ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រទេសមហាអំណាចមួយនេះ ហើយនៅឆ្នាំនេះ ក៏ដោយសារតែលទ្ធផល នៃការវិនិយោគឧស្សាហកម្មការពារជាតិ និង ការគាំទ្រផ្នែកយោធា ១,៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ផងដែរ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស បានសង្កត់ធ្ងន់ ថា បណ្ដាប្រទេសបស្ចិមលោក ត្រូវតែគាំទ្រដល់យុទ្ធសាស្ដ្រយោធារបស់អ៊ុយក្រែន ដើម្បីជួយដល់លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន ឈរនៅលើចំណុចដ៏ល្អ នៅក្នុងការចរចាជាមួយនឹងរុស្ស៊ី ខណៈការចរចា នឹងកើតឡើង នាពេលខាងមុខ៕