ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត កាន់​តែមាន​ភាពកក់ក្ដៅ ព្រោះ​តួ​ក​គី​បើកផ្លូវ​ទៅ​អង្គការ​ណា​តូ​

ព័ត៌មានអន្តរជាតិ
0
167
ទីក្រុង​ប្រ៊ុ​ស​សែ​លស៍ (Brussels) ៖ តួ​ក​គី ធ្លាប់​រារាំង​ដល់​ប្រទេស នៅ​តំបន់​អឺរ៉ុប​ខាងជើង​ចំនួន​២​ប្រទេស រួមមាន ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត នៅក្នុង​ការចូល​រួមជាមួយ​នឹង​អង្គការ​ណា​តូ ប៉ុន្ដែ​ក្រោយ​ការចរចា​គ្នា អស់​រយៈពេល​៤​ម៉ោង​នោះ​ ទើប​នៅ​ទី​បំផុត ក្រុង​អង់កា​រ៉ា បាន​បើកផ្លូវ​ឲ្យ​ប្រទេស​ទាំង​២​នេះ កាន់​តែមាន​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ នៅក្នុង​ចូលមក​ជាមួយនឹង​សម្ពន្ធមិត្ត​យោ.ធា​របស់លោក​ខាងលិច ក្រោយពេល​តួ​ក​គី​បើកផ្លូវ​ទៅកាន់​ណា​តូ​។​

​សារព័ត៌មាន The Daily Star បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ ថា ក្រោយពេល​តួ​ក​គី ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត បាន​ចរចា​ធានា​អំពី​សន្ដិសុខ​របស់​គ្នា​ទៅវិញទៅមក រួចមក ទើប​អង់កា​រ៉ា ដកសិទ្ធិ​វេតូ ហើយ​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​២ នៅ​អឺរ៉ុប​ខាងជើង ចូលរួម​ក្នុង​សម្ពន្ធមិត្ត​យោ.ធា​របស់លោក​ខាងលិច​។

​លោក ជេន​ស៍ ស្តូ​ល​ថែ​ន​ប៊ឺ​ក (Jens Stoltenberg) អគ្គលេខាធិការ អង្គការ​ណា​តូ បាន​បញ្ជាក់ថា «​កិច្ចព្រមព្រៀង​នេះ បាន​ដោះស្រាយ​នូវ​បញ្ហា​កង្វល់​របស់​តួ​ក​គី រួមទាំង ជុំវិញ​ការនាំចេញ​អា.វុធ និង ការប្រ.យុទ្ធ​ប្រ.ឆាំងនឹង​អំពើ​ភេរ..វកម្ម​»​។​

​លោក​ប្រធាន​អង្គការ​ណា​តូ បាន​បន្ថែមថា «​ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត បាន​អនុវត្ដ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ដល់​ប្រទេស​តួ​ក​គី ប្រឆាំងនឹង​ការគំ.រាមកំ.ហែង ដល់​សន្ដិសុខ​ជាតិ​របស់​តួ​ក​គី​។ កិច្ចព្រមព្រៀង​នេះ រួមបញ្ចូល​ទាំង ការធ្វើ​វិសោធនកម្ម​ច្បាប់ នៅក្នុង​ប្រទេស​របស់​ពួកគេ ការបង្ក្រាប​សកម្មភាព PKK និង ការចូល​ទៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​តួ​ក​គី ស្តីពី​ការធ្វើ​បត្យាប័ន​។ សកម្មភាព​ទាំងនេះ បានកើត​ឡើង បន្ទាប់ពី​កិច្ចពិភាក្សា រវាង​លោក រ៉េ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) ប្រធានាធិបតី​តួ​ក​គី​, លោកស្រី ម៉េ​កដា​ឡែ​ណា អេ​ន​ដឺ​ស​សុន (Magdalena Andersson) នាយករដ្ឋមន្ត្រី​ស៊ុយអែត និង លោក សោ​លី នី​អ៊ី​នី​ស្ដូ (Sauli Niinisto ) ប្រធានាធិបតី​ហ្វាំ​ង​ឡង់​ដ៍​។​

​ការដោះស្រាយ​នូវ​ការជាប់គាំង​នេះ បានកើត​ឡើង ក្រោយ​ការចរចា អស់​រយៈពេល​៤​ម៉ោង មុនពេល​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ NATO (​តាម​ភាសា​អង់គ្លេស ឬ OTAN តាម​ភាសា​បារាំង​) បានចាប់ផ្ដើម នៅក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ (Madrid) ប្រទេស​អេ​ស្ប៉ា​ញ​។ កិច្ចព្រមព្រៀង​នេះ បាន​បញ្ចៀស​នូវ​ការជាប់គាំង​ដ៏​អាម៉ាស់​មួយ នៅក្នុង​ការប្រមូលផ្តុំ​មេដឹកនាំ​ទាំង​៣០​ប្រទេស​របស់​ណា​តូ ដោយមាន​គោលបំណង បង្ហាញ​អំពី​ការតាំង​ចិត្ត ប្រឆាំងនឹង​រុស្ស៊ី​។ នេះ​មានន័យថា រដ្ឋាភិបាល​ក្រុង​ហែល​ស៊ីន​គី (Helsinki) និង ក្រុង​ស្ដុក​ខម (Stockholm) អាច​បន្ត​ដាក់ពាក្យ​ស្នើសុំ ចូលរួម​ជាមួយ​សម្ពន្ធ​មិត្ត​ប្រដាប់អា.វុធ​នុយ.ក្លេ.អ៊ែរ នេះ​បាន​៕​