ប៉ូលិស​ថៃ ចា.ប់​មនុស្ស​ខុស​នាំទៅ​ធ្វើ​ទារុ.ណកម្ម ពិន័យ​អស់​លុយ​រាប់លាន​

ព្រឹត្តិការណ៍ថ្មីៗ
0
235
រាជធានី​បាងកក​៖ តុលាការស៊ីវិល​នៅ​ភាគខាងត្បូង​ក្រុង​បាងកក បាន​បង្គាប់​ឲ្យ​ប៉ូលិស​ភូមិន្ទ​ថៃ ហៅ​កាត់ (RTP) ផ្ដល់​សំណង ចំនួន​៣,៣៨​លាន​បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង​ជិត​៩,៧​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​រួមទាំង​ការប្រាក់ ចំនួន​៧,៥​ភាគរយ ទៅ​ឲ្យ​ជនរងគ្រោះ​ម្នាក់ ក្រោយពេល​រកឃើញ ចាប់ខ្លួន​មនុស្ស​គ្មាន​ទោសកំហុស នាំទៅ​ធ្វើ​ទារុ..ណកម្ម កាលពី​អំឡុង​ឆ្នាំ​២០០៩​។​

​សារព័ត៌មាន Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ថា ជនរងគ្រោះ ឈ្មោះ រិ​ទ្ធ​រុង ឈួន​ជិត (Ritron Cheunjit) បានដាក់​ពាក្យបណ្ដឹង ទៅកាន់​តុលាការស៊ីវិល នៅ​ភាគខាងត្បូង​ទីក្រុង​បាងកក កាលពី​អំឡុង​ឆ្នាំ​២០១៧ ដើម្បី​ទាមទារ​យុត្ដិធម៌ ជុំវិញ​ករណី​ប៉ូលិស​ចា..ប់ខ្លួន​គាត់ នាំទៅ​ធ្វើ​ទារុ..ណកម្ម​។ នៅក្នុង​ពាក្យបណ្ដឹង​នោះ ជនរងគ្រោះ ក៏បាន​តាម​ទាមទារ​សំណង​ថ្លៃ​ខូចខាត និង សុំ​ឲ្យ​លុប​នូវ​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ​របស់គាត់ ចេញពី​ទិន្នន័យ​។​

​ក្រោយពេល​រកឃើញថា ជនសង្ស័យ​គ្មាន​ទោសកំហុស ប៉ូលិស​ភូមិន្ទ​ថៃ (RTP) ត្រូវបាន​តុលាការ បញ្ជា​ឲ្យ​បង់​សំណង មាន​ទំហំ​ទឹកប្រាក់ ៣,៣៨​លាន​បាត រួមទាំង​ការប្រាក់​៧,៥​ភាគរយ​បន្ថែមទៀត ទៅ​ឲ្យ​បុរស​ម្នាក់ ដែល​បាន​ចាប់ខ្លួន​ខុស ហើយ​នាំទៅ​ធ្វើ​ទារុណកម្ម កាលពី​អំឡុង​ឆ្នាំ​២០០៩​។​

​ក្រោយពេល​មាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​នោះមក តុលាការ​ក៏បាន​ស្រាវជ្រាវ ហើយ​នៅ​ទីបំផុត តុលាការ​រដ្ឋប្បវេណី​ភាគខាងត្បូង​ក្រុង​បាងកក កាលពី​ថ្ងៃ​ពុធ ទី​២៩ ខែមិថុនា បានសម្រេច​ចេញ​សាលក្រម លើ​ដំណោះស្រាយ​បណ្តឹង​របស់​ជនរងគ្រោះ ដោយ​បង្គាប់​ឲ្យ​ប៉ូលិស​បង់​សំណង ៣,៣៨​លាន​បាត រួមទាំង​ការប្រាក់ ៧,៥​ភាគរយ ទៅ​ឲ្យ​ជនរងគ្រោះ​។​

​បើតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ បាន​រៀបរាប់ថា មាន​ឧបទ្ទវហេតុ​នោះ បានកើត​ឡើង នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០០៩ ខណៈនោះ ជនរងគ្រោះ ឈ្មោះ Ritrong ក៏​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុមមន្ត្រី​បូលិស មកពី​អង្គភាព​ស៊ើបអង្កេត​ឧក្រិដ្ឋ..កម្ម​ប្រា​ឈិន ប៊ូ​រី (Prachin Buri) ជុំវិញ​ករណី​ចោទប្រកាន់ ពីបទ​លួច​។​

​ជនរងគ្រោះ Ritrong បាន​បញ្ជាក់ថា ក្រោយពេល​ចាប់ខ្លួន​រួចមក ប៉ូលិស​បាន​នាំខ្លួន​គាត់ ទៅ​ដាក់​នៅក្នុង​មន្ទីរឃុំឃាំង​។ បន្ទាប់មក មន្ត្រីប៉ូលិស បាន​យក​ថង់​ប្លា​ស្ទិ​ក មក​ច្រក..​ក្បា..ល​របស់គាត់ នៅក្នុង​គោលបំណង បង្ខំ​សួរចម្លើយ​សារភាព​ពី​គាត់​។​

​តុលាការ​ក៏បាន​បើកសវនាការ រហូត​ដឹងថា ក្រុមមន្ត្រី​ទាំងនោះ បាន​គំ..រាម​ស..ម្លាប់​លើ​ជនរងគ្រោះ រិ​ទ្ធ រ៉ុង ប្រសិនបើ​គាត់ មិន​ព្រម​សារភាព ពីបទ​ឧក្រិដ្ឋ​នោះ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ តុលាការ​បាន​រកឃើញ​ថា ប៉ូលិស​បានធ្វើ​ខុស ទៅលើ​ជនសង្ស័យ នៅក្នុង​ការឃុំ​ឃាំង​។ ក្រោយមក ជនរងគ្រោះ Ritrong ក៏បាន​ប្តឹង​បក​ទៅលើ​ប៉ូលិស ចំនួន​៧​ដែល​បាន​ចូលរួម នៅក្នុង​ការធ្វើ​ទា..រុណកម្ម មកលើ​គាត់​។​

​តុលាការ​ព្រហ្មទណ្ឌ បាន​រកឃើញ​ពី​ទោសកំហុស​របស់​ជនជាប់ចោទ​ម្នាក់ នៅក្នុង​ចំណោម​ជនជាប់ចោទ​ទាំងនោះ រួមមាន លោក​វរសេនីយ៍ ប៉ូល វ៉ា​ជី​រ៉ា​ផាន ប៉ូ​ធី​រ៉ាត់ (Wachiraphan Pothirat ) ដោយមាន​ទោស ពីបទ​ឃុំ.ខ្លួន ដោយ​ខុស.ច្បាប់ និង រំ..លោភ​អំណាច​។ មន្ដ្រីប៉ូលិស​រូបនេះ ត្រូវបាន​កា.ត់ទោស​ឱ្យ​ជាប់ពន្ធនាគារ រយៈពេល​២​ឆ្នាំ និង ពិន័យ​ជា​ប្រាក់ ចំនួន​១២ ០០០​បាត​(​លុយ​ថៃ​) ឬ​ស្មើនឹង​ប្រហែល ជិត​៣៥០​ដុល្លារ​អាមេរិក​៕​

_______________________
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ឌីអិនធី ញូស៍អាស៊ា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល dnt.news09@gmail.com។