មេដឹកនាំ​ប្រទេស​ដ៏​ធំ​បំផុត​នៅ​អេស៊ា ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ផ្ញើ​សារ​ទៅ​ពូ​ទីន​

ព័ត៌មានអន្តរជាតិ
0
245
រដ្ឋធានី​គៀវ​៖ នៅ​ប្រហែល​តែ​១៥០​ថ្ងៃ​ទៀត នឹង​បើក​កិច្ចប្រជុំ​កំពូល G20 នៅលើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នោះ ប្រធាន​ក្រុម​វេទិកា​អន្ដររដ្ឋាភិបាល (G20) បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​គៀវ ដើម្បី​ជួប​ជាមួយនឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង បាន​ផ្ញើ​ចេញ​ចេញពី​រដ្ឋធានី នៃ​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ ទៅកាន់​មេដឹកនាំ​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ដើម្បី​ព្យាយាម​ជំរុញ​ឲ្យ​ក្តីសង្ឃឹម អំពី​ការចរចា​សន្តិភាព​។​

​សារព័ត៌មាន Politico បាន​ផ្សាយ​ថា បើតាម​ជំនួយការ​របស់​មេដឹកនាំ វិមាន​ក្រឹម​ឡាំង បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី គ្រោង​នឹង​ទៅ​ចូលរួម នៅក្នុង​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នា​ខែវិច្ឆិកា ខាងមុខនេះ​។​


​ដោយឡែក សារព័ត៌មាន​ឌឺ​ឥណ្ឌា​ន​អ៊េ​ច​ស្ព្រែ​ស (The Indian Express) បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ថា លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី កំពុងតែ​បំពេញ​ទស្សនកិច្ច នៅក្នុង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ដើម្បី​ជួប​ជាមួយ​មេដឹកនាំ នៃ​ប្រទេស ដែល​កំពុងតែ​ធ្វើស.ង្គ្រាម វា.យ​ប្រ.យុទ្ធ​គ្នា​ទាំង​២​នេះ​។ តើ​គាត់​សង្ឃឹមថា នឹង​សម្រេចបាន​អ្វីខ្លះ​? ហេតុអ្វី​ស.ង្គ្រាម​នេះ មាន​បញ្ហា សម្រាប់​ឥណ្ឌូនេស៊ី​? តើ​ពូ​ទីន និង លោក ហ្សេ​ឡែ​ន​ស្គី ទំនងជា​ស្តា​ប់លោក វី​ដូ​ដូ ដែរឬទេ​?

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន និង កំពុងតែ​ព្យាយាម​រក្សា​ជំហរ​អព្យាក្រឹតភាព ចាប់តាំងពី​ការចាប់ផ្តើម​ស.ង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​ប្រធានាធិបតី សង្ឃឹមថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​គាត់ នឹង​នាំឱ្យមាន​បទ​ឈប់​បា.ញ់​គ្នា ហើយ​ឈានដល់​ការចរចា​ដោយផ្ទាល់​ជាយថាហេតុ រវាង​មេដឹកនាំ​ទាំងពីរ គឺ​អ៊ុយ​ក្រែ​ន និង រុស្ស៊ី​។​


​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី ធ្វើជា​ប្រធាន នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន ហៅ​កាត់ G20 និង មេដឹកនាំ​ម្នាក់ ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ទាំង​៦​ប្រទេស ដែល​អង្គការសហប្រជាជាតិ បានតែងតាំង​ជា «​ជើងឯក​» នៃ​ក្រុម​ឆ្លើយតប​នឹង​វិបត្តិ​សកល ត្រូវបាន​បង្កើតឡើង សម្រាប់​ដោះស្រាយ​នូវ​ការគំ.រាមកំ.ហែង ភាពអត់ឃ្លាន និង គ្រោះ​ទុរ្ភិ.ក្ស បង្កឡើង​ដោយសារ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅក្នុង​ទីក្រុង​គៀវ ដោយបាន​ជួប​ជាមួយនឹង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelensky) ដើម្បី​ដោះស្រាយ​ជ.ម្លោះ នៅមុន​កិច្ចប្រជុំ G20 នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ ជាមួយគ្នានេះដែរ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏បាន​នាំសារ ចេញពី​មេដឹកនាំ​អ៊ុយ​ក្រែ​ន ផ្ញើ​កាន់​មេដឹកនាំ​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ដើម្បី​ព្យាយាម​ជំរុញ​ឲ្យ​ក្តី​សង្ឃឹមលើ​សន្តិភាព​។​


​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​បញ្ជាក់ថា គាត់​បាន​ប្តេជ្ញាចិត្ត នៅក្នុង​ការដោះស្រាយ​នូវ​ការកើនឡើង​តម្លៃ​ម្ហូបអាហារ និង ថាមពល ហើយ​គ្រោះ​អត់ឃ្លាន ចាប់តាំងពី​ការឈ្លា.នពា.ន​របស់​រុស្ស៊ី បាន​ផ្ទុះឡើង​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់ ត្រូវតែ​ធ្វើឡើង សម្រាប់​ធានាថា អ៊ុយ​ក្រែ​ន​អាច​បន្ត​នាំចេញ​ស្បៀងអាហារ ទៅ​ផ្គត់ផ្គង់​ដល់​ពិភពលោក​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង ប្រពន្ធ​របស់គាត់ គឺ​លោកស្រី អ៊ី​រៀ​ណា ចូ​កូ វី​ដូ​ដូ (Iriana Joko Widodo) បានធ្វើ​ដំណើរ​ទៅដល់​ក្រុង​គៀវ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៩ ខែមិថុនា ដោយ​ធ្វើដំណើរ​តាម​រថភ្លើង ចេញពី​ប្រទេស​ប៉ូឡូញ​។ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏បាន​អញ្ជើញ​សម​ភាគី​អ៊ុយ​ក្រែ​ន លោក Zelensky ឲ្យ​មក​ចូលរួម នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ G20 នៅ​ខែវិច្ឆិកា ស្ថិតនៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ផងដែរ​៕​

_______________________
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ឌីអិនធី ញូស៍អាស៊ា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល dnt.news09@gmail.com។