ថៃ បញ្ចេញ​កញ្ចប់​ថវិកាជាតិ​៤​ពាន់​លាន ទិញ​ដ្រូ​ន​កំ.ណាច​ពី​អ៊ីស្រាអែល​

ព័ត៌មានអន្តរជាតិ
0
255
រាជធានី​បាងកក​៖ រហូតមក​ដល់ពេល​ន​ព កងទ័ពជើងទឹក​ភូមិ​ន្ទ​ថៃ បាន​ចំណាយ​ថវិកាជាតិ រហូតដល់​៤​ពាន់​លាន​បាត​ប្រាក់​ថៃ ឬ​ស្មើនឹង​ជាង​១១៣​លាន​ដុល្លារ សម្រាប់​ការទិញ​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន ចំនួន​៧​គ្រឿ ពី​ក្រុមហ៊ុន​របស់​អ៊ីស្រាអែល ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​។​

​សារព័ត៌មាន The Nation Thailand បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ ថា កងទ័ពជើងទឹក​ភូមិ​ន្ទ​ថៃ ហៅ​កាត់ RTN នឹង​ចំណាយ​ថវិកាជាតិ រហូតដល់​៤​ពាន់​លាន​បាត (​លុយ​ថៃ​) ឬ​ស្មើនឹង​ប្រហែល​ជាង ១១៣,៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការទិញ​ដ្រូ​ន ចំនួន​៧​គ្រឿង មកពី​ក្រុមហ៊ុន​មួយ មាន​មូលដ្ឋាន នៅក្នុង​ប្រទេស​អ៊ីស្រាអែល​។​


​លោក​ឧត្ដមនាវីឯក ប៉ូ​ក​ក្រុង ម៉ុ​ន​ហាត​ផា​លីន (Pokkrong Monhatphalin) កាលពី​ថ្ងៃ​សុក្រ ទី​១​ខែកក្កដា បានប្រកាស អំពី​អ្នកឈ្នះ​លើ​ការដេញថ្លៃ សម្រាប់​ប្រព័ន្ធ​ដ្រូ​ន បន្ទាប់ពី​លោក វ៉ូ​រ៉ា​គៀត រតនា​ណុន (Worakiat Rattananon) លេខាធិការ​អចិន្ត្រៃយ៍ នៃ​ក្រសួងការពារជាតិ បាន​ចុះហត្ថលេខា​លើ​ការអនុម័ត កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមិថុនា ។​

​លោក​ឧត្ដមនាវីឯក បាន​បញ្ជាក់ថា កិច្ចសន្យា​នេះ កំពុងតែ​ធ្វើ​សេចក្ដីព្រាង ហើយ​រំពឹងថា នឹង​ចុះហត្ថលេខា នៅក្នុង​រយៈពេល​៣០​ថ្ងៃ​ទៀត​។ ដោយឡែក​ក្រុមហ៊ុន​របស់​អ៊ីស្រាអែល ឈ្មោះ អែល​ប៊ីត (Elbit) បាន​ផលិត​ដ្រូ​ន ចំនួន​២​ម៉ូ​ដែល រួមមាន Hermes 900 និង Hermes 450 ។ ប៉ុន្ដែ​កងទ័ពជើងទឹក​ថៃ នឹង​ទទួលបាន​ដ្រូ​ន ប្រភេទ Hermes 900 ចំនួន​៧​គ្រឿង​។ នេះ​បើតាម​ក្រសួងការពារជាតិ​ថៃ បញ្ជាក់​៕​