ប្រឈម​នឹង​ប.ញ្ហា​សន្ដិសុខ​ស្បៀង​ខ្លាំង អេ​ហ្ស៊ី​បរត់ម​ក​គោះទ្វារ​ឥណ្ឌា សុំ​ទិញ​អង្ករ​ស្រូវ​សាលី​

Uncategorized
0
147
រដ្ឋធានី​ញូ​វ​ដេលី​៖ ដោយសារ​ស.ង្គ្រាម​វា.យ​ប្រ.យុទ្ធ​គ្នា រវាង​កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន និង រុស្ស៊ី អស់​រយៈពេល​ជាង​៤​ខែ​កន្លងមកនេះ បាន​រារាំង​ដល់​ការនាំចេញ​អង្ករ​ស្រូវ​សាលី ពី​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​ផ្គត់ផ្គង់​ដល់​ពិភពលោក ទើប​ធ្វើ​ឲ្យ​មនុស្ស ១៨១​លាន​នាក់ កំពុង​រស់នៅក្នុង​ប្រទេស​ចំនួន​៤១ ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស និង​ការអត់ឃ្លាន ហើយ​អេ​ហ្ស៊ី​ប បាន​រត់​មករក សុំ​ទិញ​អង្ករ​ស្រូវ​សាលី ពី​ប្រទេស​ឥណ្ឌា​។​


​សារព័ត៌មាន​អា​អាវ​សាត (Aawsat) បាន​ផ្សាយ​ថា រដ្ឋមន្ដ្រីក្រសួង​ផ្គត់ផ្គង់​អេ​ហ្ស៊ី​ប បានបញ្ជាក់ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ថា អេ​ហ្ស៊ី​ប បាន​ចុះ​កិច្ចព្រមព្រៀង ទិញ​អង្ករ​ស្រូវ​សាលី ១,៨​លាន​តោន​។ ទោះយ៉ាងណា​ក៏ដោយ បរិមាណ​នេះ នៅតែ​តិចជាង​ការព្រមព្រៀង​គ្នា កាលពីមុន​ដែរ​។ ក្រៅពីនេះ អេ​ហ្ស៊ី​ប ក៏​កំពុងតែ​សម្លឹង​មើលទៅ​មធ្យោបាយ​ផ្សេងៗ​ទៀត ដើម្បី​ទាញយក​មក​ធ្វើជា​ម្សៅ​បន្ថែមទៀត ដោយ​យក​ពី​គ្រាប់​ធញ្ញជាតិ ហើយ​ថែមទាំង​ប្រើប្រាស់​ដំឡូងបារាំង នៅក្នុង​ការផលិត​នំប៉័ង ដើម្បី​កាត់បន្ថយ​នូវ​ការ​នាំចូល​។​

​លោក អា​លី ម៉ូ​សែ​ល​ហ៊ី (Aly Moselhy) រដ្ឋមន្ដ្រីក្រសួង​ផ្គត់ផ្គង់ បានបញ្ជាក់​ទៀតថា «​ដោយ​ផ្អែកលើ​អ្វីដែល​អ្នកផ្គត់ផ្គង់ បាន​និយាយថា លក្ខខណ្ឌ​គឺថា ស្រូវ​សាលី​ត្រូវតែ​នៅក្នុង​កំពង់ផែ បន្ទាប់មក វា​នឹង​អាច​រកបាន​។ យើង​បាន​យល់ព្រម​លើ​អង្ករ​ស្រូវ​សាលី ៥00 000 តោន បង្ហាញថា អ្នកផ្គត់ផ្គង់ មាន ១៨0 000 តោន នៅក្នុង​កំពង់ផែ​។ ករណីនេះ ខ្ញុំ​ចង់​និយាយ អំពី​ការពិភាក្សា កំពុងតែបន្ត​ជាមួយ​អ្នកផ្គត់ផ្គង់​ពី​រុស្ស៊ី សម្រាប់​ការទិញ​អង្ករ​ស្រូវ​សាលី​នេះ​»​។​

​លោក អា​លី ម៉ូ​សែ​ល​ហ៊ី (Aly Moselhy) រដ្ឋមន្ដ្រីក្រសួង​ផ្គត់ផ្គង់ បាន​ថ្លែង កាលពីដើម​ខែឧសភា ថា អេ​ហ្ស៊ី​ប បាន​ព្រមព្រៀង​ទិញ​អង្ករ​ស្រូវ​សាលី ចំនួន ៥០០ ០០០​តោន ពី​ប្រទេស​ឥណ្ឌា​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ឥណ្ឌា បាន​ហាមឃាត់​នូវ​ការនាំចេញ​ស្រូវ​សាលី នៅក្នុង​ខែ​តែមួយ ប៉ុន្តែ​ក្រុង​ញូ​វ​ដេលី បាន​លើកលែង​ប្រទេស ដូចជា អេ​ហ្ស៊ី​ប ដែលមាន​តម្រូវការ​សន្តិសុខ​ស្បៀងអាហារ​។​

​អេ​ហ្ស៊ី​ប ជា​ប្រទេស​នាំចូល​អង្ករ​ស្រូវ​សាលី​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក ហើយ​កាលពីមុន​ធ្លាប់​ទិញ​អង្ករ​ស្រូវ​សាលី ចេញពី​តំបន់​សមុទ្រ​ខ្មៅ​។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណាក៏ដោយ ការផ្គត់ផ្គង់​នោះ ត្រូវបាន​រំខាន ដោយសារតែ​ការ​លុកលុយ​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ អេ​ហ្ស៊ី​ប ជា​ប្រទេស​ដែល​ស្តុក​ស្រូវ​សាលី ភាគច្រើន​ផ្អែកលើ​ការនាំ​ចូល ផលិត​ពី​ប្រទេស​ផ្សេងៗ​។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ អេ​ហ្ស៊ី​ប​កំពុងតែ​ខ្វះខាត នៅក្នុង​ស្តុក​ស្រូវ​សាលី​៕​

_______________________
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ឌីអិនធី ញូស៍អាស៊ា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល dnt.news09@gmail.com។