យន្ដហោះ​ច.ម្បាំង​មី​យ៉ាន់​ម៉ា ចេញពី​វា.យប្រ.ហារ​លើ​ឧទ្ទាមហោះចូល​ដែនអាកាស​ថៃ​

ព័ត៌មានអន្តរជាតិ
0
236
​រាជធានី​បាងកក​៖ យន្ដហោះ​ចម្បាំង​របស់​មី​យ៉ាន់​ម៉ា បាន​ហោះ​ចេញ​ពិ​វាយប្រហារ លើ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច នៅតាម​ព្រំដែន ក៏​ហោះ​រំលោភ​ចូល​លើ​ដែនអាកាស​ប្រទេសជិតខាង ហើយ​កងទ័ពអាកាស​ភូមិន្ទ​ថៃ (RTAF) កាលពី​ថ្ងៃទី​៣០ ខែមិថុនា បាន​បញ្ចេញ​យន្ដហោះ​ចម្បាំង ចំនួន​២​គ្រឿង ប្រភេទ F-16 នៅតាម​ព្រំដែន​ខេត្ត​តាក (Tak)​។​

​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១ ខែកក្កដា ថា លោក ប្រា​ប៉ាស សុន​ចៃ​ដេ (Prapas Sonjaidee) អ្នកនាំពាក្យ កងទ័ពអាកាស​ភូមិន្ទ​ថៃ បាន​បញ្ជាក់ថា អង្គភាព​យោធា ក្រោម​បញ្ជា​ពី​កងទ័ពអាកាស បាន​រាយការណ៍​ថា យន្ដហោះ​ចម្បាំង​របស់​មី​យ៉ាន់​ម៉ា បាន​ហោះ​ឆ្លង​ចូល​មកលើ​ដែនអាកាស​របស់​ថៃ កាលពី​វេលា​ម៉ោង​១១ និង​១៦​នាទី​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា នៅក្នុង​ស្រុក​ភូម​ហ្វ្រា (Phop Phra) ។​

​អ្នកនាំពាក្យ​កងទ័ពអាកាស​ភូមិន្ទ​ថៃ បាន​បន្ថែមថា យន្តហោះ​ចម្បាំង​របស់​មី​យ៉ាន់​ម៉ា​នោះ បាន​បើក​ការវាយប្រហារ នៅតាម​ផ្លូវអាកាស ប្រឆាំង​ទៅលើ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច នៅក្នុង​ប្រទេស​ភូមា នៅតាម​ព្រំដែន ហើយ​ក៏បាន​រំលោភ ចូល​មកលើ​ដែនអាកាស​ថៃ មុនពេល​យន្ដហោះ បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​របស់​កងទ័ពអាកាស​ភូមិន្ទ​ថៃ​។ បន្ទាប់មក កងទ័ពអាកាស​ថៃ បាន​បញ្ចេញ​យន្ដហោះ​ចម្បាំង ចំនួន​២​គ្រឿង ប្រភេទ F-16 ហោះ​ល្បាត តាម​ដែនអាកាស នៅលើ​ព្រំដែន​របស់​ស្រុក​នោះ​។​


​ប្រភពព័ត៌មាន បាន​អះអាងថា នាយករដ្ឋមន្ត្រី​ថៃ និង ជា​រដ្ឋមន្ត្រី​ការពារជាតិ លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) បាន​និយាយ​ជាមួយ​មេទ័ព​អាកាស​ថៃ លោក ណា​ផា​ដេ ធូ​ផា​តេ​មី​យ៉ា (Napadej Dhupatemiya) អំពី​ការរំលោភ​មកលើ​ដែនអាកាស​នេះ ហើយ​បាន​ស្នើឱ្យ​កងទ័ពអាកាស ដាក់​ការតវ៉ា តាមរយៈ​ក្រសួងការបរទេស និង អនុ​ពន្ធ​យោធា ប្រចាំ​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ក្រោយមក​មេទ័ព​អាកាស​ថៃ លោក Napadej ក៏បាន​ហៅ​ទូរស័ព្ទ ទៅកាន់​សម​ភាគី​ភូមា តវ៉ា​ជុំវិញ​ឧបទ្ទវ​ហេតុនេះ​។ ចំណែក​មេទ័ព​អាកាស​មី​យ៉ាន់​ម៉ា ក៏បាន​សុំទោស ហើយ​សន្យាថា នឹងមាន​មាន​ហេតុការណ៍​បែបនេះ កើតឡើង​បន្ដទៀត​នោះឡើយ​៕​