ស.ង្គ្រាម​ឈ្លា.នពា.ន​អ៊ុយ​ក្រែ​ន ធ្វើឲ្យប្រទេស​ជាង​៤០​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​

ព័ត៌មានអន្តរជាតិ
0
196
រដ្ឋធានី​គៀវ​៖ ចាប់តាំងពី​ស.ង្គ្រាម បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ពី​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ ហើយ​មនុស្ស​ជិត​២០០​លាន​នាក់ កំពុងតែ​ប្រឈមមុខ​នឹង​គ្រោះ​អត់ឃ្លាន ប្រសិនបើ​គ្មាន​ដំណោះស្រាយ នៅក្នុង​ការបើក​ច្រក​នាំចេញ​គ្រាប់​ធញ្ញជាតិ​បាន​។​


​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ថា ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​ប្រទេសមួយ​នេះ បាន​ជា.ប់គាំ.ង ចាប់តាំងពី​ការផ្ទុះ​ស.ង្គ្រាម​មក​។ ចំណែក​គ្រាប់​ធញ្ញជាតិ ជាង​២០​លាន​តោន​ក៏​ត្រូវបាន​ជាប់គាំង នៅក្នុង​ស៊ីឡូ​។ ដោយឡែក ក្រុង​មូ​ស្គូ បាន​អះអាងថា នេះ​ឥទ្ធិពល​ដ៏​អា.ក្រក់ នៃ​ទ.ណ្ឌក.ម្ម​របស់លោក​ខាងលិច ដាក់​មកលើ​ប្រទេស​រុស្ស៊ី ជុំវិញ​ស.ង្គ្រាម​បាន​រំ.ខាន​ដល់​ការនាំចេញ​ជី និង គ្រាប់​ធញ្ញជាតិ​របស់ខ្លួន​។​

​អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា មាន​ពលរដ្ឋ ប្រហែល​កើនឡើង​ដល់​១៨១​លាន​នាក់ ស្ថិតក្នុង​ប្រទេស ចំនួន​៤១ អាច​នឹង​ប្រ.ឈមមុខ​នឹង​វិ.បត្ដិ​ស្បៀងអាហារ ឬ​គ្រោះ​អត់ឃ្លាន ប្រសិនបើ​មិនអាច​ដោះស្រាយ​ប.ញ្ហា​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ពី​ប្រទេស​អ៊ុយ​ក្រែ​នបាន​។​

​ដោយឡែក ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា កម្លាំង​ទាហាន​របស់ខ្លួន បាន​ដក​ចេញពី​កោះពស់​របស់​អ៊ុយ​ក្រែ​ន​។ ការប្រកាស​បែបនេះ បានធ្វើ​ឲ្យ​កងទ័ព​របស់​អ៊ុយ​ក្រែ​ន ប្រកាស​អំពី​ជ័យជម្នះ​មួយ នៅក្នុង​ស.ង្គ្រាម​ដ៏​រ៉ាំរ៉ៃ អូសបន្លាយ​អស់​រយៈពេល​ជាង​៤​ខែ​កន្លងមកនេះ​។ កោះពស់ ជា​កូន​កោះ​តូច​មួយ ប៉ុន្តែ​វា​ជាទី​តាំង​យុទ្ធសាស្ត្រ​របស់​អ៊ុយ​ក្រែ​ន ស្ថិតក្នុង​សមុទ្រ​ខ្មៅ ដែល​រុស្សី បាន​ដ​ណ្ដើ​ប​កាន់កាប់ ចាប់តាំងពី​ការបើកឆាក​.សង្គ្រាម ប្រ..ឆាំងនឹង​ក្រុង​គៀវ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បញ្ជាក់ថា​«​នៅ​ថ្ងៃទី​៣០​ខែមិថុនា នេះ ជា​កាយវិការ​សុច្ឆន្ទៈ ហើយ​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី បានបញ្ចប់​ភារកិច្ច​របស់ខ្លួន នៅលើ​កោះពស់​នេះ និង បាន​ដក​កងទ័ព ឈរជើង​នៅ​ទីនោះ ចេញ​»​។ នៅក្នុង​សេចក្តីប្រកាស​មួយ បានធ្វើ​ឡើង បន្ទាប់ពី​អ៊ុយ​ក្រែ​ន បាន​បង្កើន​ការវា.យប្រ.ហារ លើ​ទីស្នាក់ការ​របស់​រុស្ស៊ី​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បន្ថែមថា ការដក​កងទ័ព​ចេញ​នេះ មាន​គោលបំណង​បង្ហាញ ដល់​ពិភពលោក​ថា «​រុស្ស៊ី​មិនបាន​រារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ណាមួយ​របស់​អង្គការសហប្រជាជាតិ នៅក្នុង​ការរៀបចំ​ច្រករបៀង​មនុស្សធម៌ សម្រាប់​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន នោះឡើយ​។​»


​ដោយឡែក លោក វ៉ា​ឡែ​រី​យ ហ្សា​លូ​ស្នី (Valeriy Zaluzhny) នាយអគ្គសេនាធិការ​ក​ង​ទ័ព​អ៊ុយ​ក្រែ​ន បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម (Telegram) ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​កម្លាំង​ការពារ​តំបន់​អូ​ដែ​ស​សា (Odessa) ដែល​បាន​ចាត់វិធានការ​ជា​អតិបរមា ដើម្បី​រំ.ដោះ​ផ្នែក​ដ៏​សំខាន់​ជា​យុទ្ធសាស្ត្រ នៃ​ទឹកដី​របស់​យើង​»​។​

​អ៊ុយ​ក្រែ​ន និង បណ្ដា​ប្រទេស​បស្ចិម​លោក បាន​ចោទប្រកាន់​រុស្ស៊ី អំពី​ការបិទ​ខ្ទប់​កំពង់ផែ​សមុទ្រ​របស់​អ៊ុយ​ក្រែ​ន ដើម្បី​រារាំង​ដល់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ពី​ប្រទេស​អឺរ៉ុប​ខាងកើត ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម​នេះ​។ សកម្មភាព​យោធា​របស់​ក្រុង​មូ​ស្គូ បាន​នាំ​ឲ្យ​មាន​វិ.បត្ដិ​ស្បៀងអាហារ ហើយ​កំពុងតែ​គំ.រាមកំ.ហែង​យ៉ាងខ្លាំង ដល់​គ្រោះ​អត់ឃ្លាន ទុរ្ភិក្ស និង អស្ថិរភាព​នយោបាយ នៅ​ពាសពេញ​ពិភពលោក​៕​

_______________________
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ឌីអិនធី ញូស៍អាស៊ា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល dnt.news09@gmail.com។