អភិបាលខេត្ត​ដូ​ណែ​ត​ស្ក៍ ជំរុញ​ឲ្យ​ពលរដ្ឋ ជាង​៣​សែន​នាក់​ចាកចេញ ព្រោះ​រុស្ស៊ី​វា.យប្រ.ហារ​

ព័ត៌មានអន្តរជាតិ
0
186
រដ្ឋធានី​គៀវ​៖ រហូតមកដល់​ពេលនេះ ក្រុង​មូ​ស្គូ បានកំណត់​គោលដៅ វា.យប្រ.ហារ​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អភិបាលខេត្ត​ដូ​ណែ​ស្ក៍ បាន​ជំរុញ​ឲ្យ​ប្រជាជន​របស់ខ្លួន ជាង ៣៥០ ០០០​នាក់ ត្រូវតែ​ចាកចេញ ជាបន្ទាន់ ដើម្បី​គេចចេញ​ពី​ការទ.ម្លាក់​គ្រា.ប់បែ.ក និង ការវា.យប្រ.ហារ​របស់​កម្លាំង​ទាហាន​រុស្ស៊ី​។​


​សារព័ត៌មាន KVIA បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ឆ្នាំ​២០២២ ថា ស្របពេល​កម្លាំង​ទាហាន​រុស្ស៊ី បាន​វាយលុក​ទៅលើ​គោលដៅ​នានា នៅ​ទូទាំង​តំបន់​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​អង្គារ នោះ​ថា អភិបាលខេត្ដ​ដូ​ណែ​ស្ក៍ (Donetsk) លោក ផាវ​ឡូ គី​រី​ឡែ​ន​កូ (Pavlo Kyrylenko) បាន​ជំរុញ​ឱ្យ​ជន​ស៊ីវិល ជម្លៀស​ខ្លួន ចេញពី​ខេត្ត​មួយ​នេះ ដើម្បី​សង្គ្រោះ​ជីវិត និង​ជួយ​ឱ្យ​កងទ័ព​អ៊ុយ​ក្រែ​ន ការពារ​ទីក្រុង​នេះ បាន​យ៉ាង​ល្អប្រសើរ ទប់ទល់​នឹង​ការវា.យលុ.ក​របស់​កម្លាំង​ទាហាន​ក្រុង​មូ​ស្គូ​។​

​បើតាម​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹងថា ការអំពាវនាវ​របស់​លោក​អភិបាលខេត្ត​ដូ​ណែ​ស្ក៍ ដើម្បី​ឲ្យ​ប្រជាជន​របស់ខ្លួន​ចាក​ចេញពី​ខេត្ត​មួយ​នេះ ហាក់​បង្ហាញ​ពី​ការជម្លៀស​ជន​ស៊ីវិល​ដ៏​ធំ​បំផុត​មួយ នៅក្នុង​ស.ង្គ្រាម ដោយបាន​ជ.ម្លៀស​ប្រជាជន​អ៊ុយ​ក្រែ​ន ជាង​៧,១​លាន​នាក់ នៅក្នុង​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​៕​