ក្រោយរកឃើញកូនចៅប្រព្រឹត្តអំពើក្បត់ជាតិ ប្រធានាធិបតីអ៊ុយក្រែនសម្រេចចិត្តធ្វើបែបនេះ

ព័ត៌មានអន្តរជាតិ
0
357
រដ្ឋធានី​គៀវ​៖ ក្រោយពេល​មន្ដ្រី​ជាង​៦០​នាក់ មកពី​ភ្នាក់ងារ​សន្ដិសុខ​ជាតិ និង អគ្គ​រដ្ឋអាជ្ញា​អ៊ុយ​ក្រែន ត្រូវបាន​រកឃើញ​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​រាប់រយ​ករណី ទើប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បានសម្រេច​បណ្ដេញ​មន្ដ្រីជាន់ខ្ពស់​របស់ខ្លួន​ជាច្រើនរូប ចេញពី​តំណែង​។​

​សារព័ត៌មាន Politico បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ ថា លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បានចេញ​ដីកា​ប្រតិបត្តិ បណ្តេញ​អគ្គ​រដ្ឋអាជ្ញា និង ប្រធាន​ចារកម្ម​កំពូល​ដ៏​មាន​ឥទ្ធិពល​របស់​អ៊ុយ​ក្រែ​ន (Sluzhba Bespeky Ukrayiny, ឬ SBU) ចេញពី​តំណែង​។​


​បទបញ្ជា កាលពី​ល្ងាច ថ្ងៃអាទិត្យ នេះ បាន​បណ្តេញ​ប្រធាន SBU លោក អ៊ី​វ៉ាន់ បា​កា​ណូ​វ (Ivan Bakanov) ជា​មិត្តភក្តិ​កូនប្រុស​របស់លោក Zelenskyy និង អគ្គ​រដ្ឋអាជ្ញា លោកស្រី អ៊ី​រី​ណា វេ​ណេ​ឌី​ក​តូ​វ៉ា (Iryna Venediktova) ដែល​បាន​ដឹកនាំ ជំរុញ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង ដើ ម្បី​កាត់ទោស​ប្រឆាំងនឹង​បទឧក្រិដ្ឋ​កម្ម​សង្គ្រាមរ​បស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ បទបញ្ជា នៃ​ការបណ្ដេញ​មន្ដ្រីជាន់ខ្ពស់​របស់​អ៊ុយ​ក្រែ​ន ទាំង​២​រូបនេះ ក៏បាន​ផ្សព្វផ្សាយ នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ប្រធានាធិបតី លោក ហ្សេ​ឡែ​ន​ស្គី ផងដែរ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម (Telegram) ដាច់ដោយឡែក​ពីគ្នា ថា គាត់​បាន​បណ្តេញ​មន្ត្រី​កំពូល​របស់​អ៊ុយ​ក្រែ​ន ចំនួន​២​រូប​ចេញពី​តំណែង ដោយសារតែ​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ជាច្រើន នៅក្នុង​ចំណោម​សមាជិក​ទីភ្នាក់ងារ​របស់​ពួកគេ បាន​សហការ​ជាមួយ​រុស្ស៊ី​។ ករណី​ក្បត់ជាតិ និង កិច្ចសហការ ចំនួន​៦៥១​ករណី ត្រូវ​រកឃើញ និង ប្រឆាំងនឹង​ព្រះរាជអាជ្ញា និង ការអនុវត្ត​ច្បាប់ ហើយ​ថា មន្ត្រី​ជាង​៦០​នាក់ មកពី​ភ្នាក់ងារ​របស់លោក Bakanov និង លោកស្រី Venediktova ឥឡូវនេះ កំពុងតែ​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន នៅលើ​ទឹកដី ដែល​កាន់កាប់​ដោយ​រុស្ស៊ី​។​


​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​សង្កត់ធ្ងន់ថា «​ទិន្នន័យ នៃ​ឧក្រិដ្ឋកម្ម​បែបនេះ ប្រឆាំងនឹង​មូលដ្ឋានគ្រឹះ នៃ​សន្តិសុខ​ជាតិ​របស់​រដ្ឋ ... បង្ក​ឱ្យ​កើតមាន​ជា​សំណួរ​ធ្ងន់ធ្ងរ ដល់​មេដឹកនាំ ដែល​ពាក់ព័ន្ធ​។ ប៉ុន្ដែ​សំណួរ​នីមួយៗ នឹង​ទទួលបាន​ចម្លើយ​ដ៏​ត្រឹមត្រូវ​បំផុត​»​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានដាក់​ហូត​តំណែង​របស់​លោកស្រី វេ​ណេ​ឌី​ក​តូ​វ៉ា (Venediktova) អគ្គ​រដ្ឋអាជ្ញា ហើយ​ដាក់​អនុប្រធាន​របស់លោក​ស្រី គឺ​លោក អូ​ឡែក​ស៊ី​យ ស៊ី​ម៉ូ​ណេ​ន​កូ (Oleksiy Symonenko) មកកាន់​តែង​ជា​អគ្គ​រដ្ឋអាជ្ញា​ថ្មី​។ បទបញ្ជា​ប្រតិបត្តិ​ដាច់ដោយឡែក​នេះ ក៏បាន​បង្ហោះ នៅលើ​គេហទំព័រ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ផងដែរ​៕