អា.វុធ​កំ.ណាច​បំផុត​ធ្លាក់​ដល់ដៃ​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​កងទ័ព​រុស្ស៊ី ជួប​គ្រោះអា.សន្ន​ធំ​

ព័ត៌មានអន្តរជាតិ
0
288
បរទេស​៖ នៅ​ទីបំផុត បណ្ដា​ប្រទេស​បស្ចិម​លោក ជាង​៣០ បាន​ព្រមព្រៀងគ្នា ផ្ដល់​គ្រឿង​ចម្បាំង​ដ៏​សាហាវ​បំផុត ទៅ​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​វាយប្រហារ បណ្ដេញ​កម្លាំង​ទាហាន​ឈ្លានពាន​របស់​រុស្ស៊ី ចេញពី​ទឹកដី​របស់​ពួកគេ​។​

​គេហទំព័រ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២០ ខែកក្កដា ថា យើង​កំពុង​ជួបគ្នា ខណៈ​ប្រទេស​អ៊ុយ​ក្រែ​ន ហៀបនឹង​ឈានចូល​ដល់​ខែ​ទី​៦ នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​។ នេះ​ជា​វេទិកា​ដ៏​សំខាន់​មួយ សម្រាប់​ពិភាក្សា អំពី​តម្រូវការ​បន្ទាន់ ដែល​អ៊ុយ​ក្រែ​ន​ត្រូវការ សម្រាប់​ការពារ​ខ្លួនឯង ការពារ​ពលរដ្ឋ និង ការពារ​ទឹកដី ហើយ​អធិបតេយ្យភាព​របស់​ពួកគេ​។​


​នៅក្នុង​កិច្ចប្រជុំ​នោះ មាន​ប្រទេស​ជាង​៣០ បាន​ផ្ដល់ជំនួយ​គ្រឿងយុទ្ធោបករណ៍​ដ៏​សាហាវ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​ជាការ​សម្រេចចិត្ត​មួយ ក្រោយ​កិច្ចប្រជុំ​ចំនួន​៣ នៃ​ក្រុម​ទំនាក់ទំនង​ការពារជាតិ​អ៊ុយ​ក្រែ​ន ហើយក៏​ជា​គំនិត​ផ្តួចផ្តើម​ថ្មី ដែល​កំពុងតែ​ដំណើរការ​ទៅមុខ​ឥតឈប់ឈរ​។​

​លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់​បែបនេះ នៅក្នុង​សុន្ទរកថា​បើក​របស់គាត់ នៅឯ​កិច្ចប្រជុំ​លើក​ទី​៤ នៃ​ក្រុម​ទំនាក់ទំនង​ការពារជាតិ​អ៊ុយ​ក្រែ​ន ដែល​បាន​ធ្វើឡើង ស្ទើរតែ​រៀងរាល់ថ្ងៃ​ពុធ​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​សង្កត់ធ្ងន់ថា «​រហូតមកដល់​ពេលនេះ មាន​រយៈពេល​១​ខែ​កន្លង​ទៅហើយ នៅ​ទីក្រុង​ប្រ៊ុ​ស​សែ​ល ក្រុម​នេះ​បាន​ជួបគ្នា ដោយផ្ទាល់ ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​ការយកចិត្តទុកដាក់រ​បស់​យើង ចំពោះ​កិច្ចការពារ​ស្វ័យភាព​របស់​អ៊ុយ​ក្រែ​ន​។ យើង​បានឮ​ពី​ប្រទេស​ជាច្រើន កំពុងតែ​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​សំខាន់ៗ​ទាំងនេះ​។ ឥឡូវ មាន​ប្រទេស​ជាង​៣០ បាន​បញ្ជូន​ជំនួយ​យោធា​ដ៏​សាហាវ ទៅ​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​កំពុងតែ​ប្រឈមមុខ​នឹង​សង្គ្រាម​។​


​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​បន្ថែមថា កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ទាំងនេះ បាន​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ស្ថានភាព​សង្គ្រាម នៅ​លើដី​រួចហើយ ហើយ​ពួកគេ​នឹង​បន្តទៅ​ថ្ងៃ​អនាគត​។ នៅ​ក្នុងន័យនេះ លោក​រដ្ឋមន្ដ្រី ឡយ អូ​ស្ទី​ន បាន​រំឭកថា សហរដ្ឋអាមេរិក បាន​សន្យា​ផ្តល់ជំនួយ​សន្តិសុខ មាន​ទំហំ​ទឹកប្រាក់ ជាង ២,៦​ពាន់​លាន​ដុល្លារ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ នៅក្នុង​ជំនួយ​យោធា មាន​ទំហំ​ទឹកប្រាក់​ដ៏​មហាសាល​នេះ ក៏​រាប់បញ្ចូល​ទាំង ប្រព័ន្ធ​បាញ់​រ៉ុក្កែត ចម្រុះ​ហ៊ី​ម៉ាស (HIMARS) សរុប ១២ គ្រឿង ដើម្បី​ពង្រឹងសមត្ថភាព​ដល់ក​ង​ទ័ព​អ៊ុយ​ក្រែ​ន សម្រាប់​បាញ់​នៅក្នុង​សមរភូមិ រយៈ​ចម្ងាយ​ឆ្ងាយ​។​


​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បាន​បន្ថែមថា «​យើង​នឹង​បន្ដ​ផ្ដល់​កម្រិត​ជំនួយ​សន្ដិសុខ ជា​ប្រ​វ​ត្ដិ​សាស្ដ្រ ដើម្បី​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​ការពារ​ប្រទេស​របស់​ពួកគេ​។ រដ្ឋបាល​របស់​អាមេរិក ក៏​នឹង​ដាក់ចេញ​នូវ​កញ្ចប់​គ្រឿង​អាវុធ គ្រាប់រំសេវ និង ឧបករណ៍ សម្រាប់​អ៊ុយ​ក្រែ​ន នៅក្នុង​សប្តាហ៍​នេះ​»៕​