បុរស​ម្នាក់ លះបង់​ជី.វិត​សង្គ្រោះ​មនុស្ស​៥​នាក់ នាំ​ចេញពី​ភ្លើង​កំពុង​ឆាបឆេះ​

ព័ត៌មានអន្តរជាតិ
0
437
រដ្ឋធានី​វ៉ាស៊ីនតោន​៖ បុរស​អាយុ​២៥​ឆ្នាំ​មាក់ ជា​អ្នកបើករថយន្ដ​ដើរ​ចែកចាយ​ភី​ហ្សា ទទួលបាន​ការកោតសរសើ​រ ជា​វីរបុរស ក្រោយពេល​គាត់​ប្ដូរជីវិត រត់​ចូលទៅ​ក្នុងផ្ទះ ដែល​ត្រូវ​ភ្លើង​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដើម្បី​មនុស្ស​គ្រោះ​ជីវិត​មនុស្ស ចំនួន​៥​នាក់ ប្រកបដោយ​សុវត្ថិភាព​។​

​សារព័ត៌មាន ABC7 បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២២ ខែកក្កដា ថា លោក Nick Bostic ជា​អ្នកបើករថយន្ដ​ដើរ​ចែកចាយ​ភី​ហ្សា បាន​រៀបរាប់ថា មុនពេល​ជួយសង្គ្រោះ​មនុស្ស​ទាំង​៥​នាក់​នោះ គាត់​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង​សង្សារ​របស់គាត់​។ នៅពេលនោះ គាត់​បាន​បើករថយន្ដ​ចេញពីផ្ទះ ដើម្បី​ឲ្យ​ស្រឡះ​ខួរក្បាល ហើយក៏​ប្រទះ​ផ្ទះមួយ​ត្រូវ​ភ្លើង​ឆេះ​។ ភ្លាមៗ​នោះ គាត់​បាន​ឈប់​រថយន្ដ ហើយ​ប្រថុយប្រថាន​ជីវិត​របស់គាត់ រត់​ទៅ​ជួយសង្គ្រោះ​ជីវិត​ម្នាក់ ដោយ​លោត​តាម​បង្អួច ជាន់​ទី​២ ដោយ​ឱប​ក្មេងស្រី អាយុ​៦​ឆ្នាំ នៅក្នុង​ដៃ​របស់គាត់ លោត​មកជា​មួយ​ផង​។​



​នៅ​ទីបំផុត បុរស​មកពី​រដ្ឋ Indiana ម្នាក់នេះ បាន​ជួយសង្គ្រោះ​ដល់​ជីវិត​មនុស្ស រហូតដល់​ចំនួន​៥​នាក់ ដោយ​ក្នុងនោះ មាន​ក្មេង អាយុ​១​ឆ្នាំ អាយុ​៦​ឆ្នាំ នាំ​ចេញពីផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ​។

​លោក នី​ចូឡា​ស់ បូ​ស្ទីក (Nicholas Bostic) អាយុ​២៥​ឆ្នាំ មកពី​ឡា​ហ្វា​យ៉េត​តេ Lafayette រដ្ឋ​អ៊ី​ឌៀ​ណា (Indiana) សហរដ្ឋអាមេរិក បាន​ទ​ទូល​នូវ​ការកោតសរសើរ ជា​វីរបុរស បន្ទាប់ពី​គាត់​បាន​ជួយសង្គ្រោះ​មនុស្ស ចំនួន​៥​នាក់ នាំ​ចេញពីផ្ទះ ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​។ ប៉ុន្ដែ​គាត់​បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ក្រោយមក ក៏មាន​យុទ្ធនាការ GoFundMe សម្រាប់​បុរស​ចែកចាយ​ភី​ហ្សា នៅ​រដ្ឋ Indiana ដែល​រងរបួស​ម្នាក់នេះ ខណៈ​ជួយសង្គ្រោះ​កុមារ​២​នាក់ និង ក្មេង​ជំទង់​៣​នាក់ នាំ​ចេញពីផ្ទះ​ដែល​ត្រូវ​ឆេះ ដោយបាន​រៃអង្គាសប្រាក់ បាន​ជាង​កន្លះ​លាន​ដុល្លារ​ផងដែរ​។​

​ជាមួយគ្នានេះ លោក ដេវីដ (David) បាន​អះអាងថា គាត់ និង ប្រពន្ធ​របស់គាត់ ឈ្មោះ ធារ៉ា បារ៉ែត (Tiera Barrett) មានការ​ណាត់ជួប នៅក្នុង​កម្មវិធី​មួយ នាពេល​យប់ ខណៈ​គាត់​បានទទួល​ការហៅ​ទូរស័ព្ទ​ពី​កូនស្រី ឈ្មោះ សេ​អូន​ណា (Seionna) អាយុ​១៨​ឆ្នាំ ដែល​កំពុង​មើលថែទាំ​ប្អូនៗ​ចំនួន​៣​នាក់​របស់​នាង ដោយ​ខ្លះ​មាន​អាយុ​១​ឆ្នាំ​, អាយុ​៦​ឆ្នាំ និង អាយុ​១៣​ឆ្នាំ រួម​ជាមួយនឹង​មិត្តភក្តិ​ម្នាក់ទៀត អាយុ​១៣​ឆ្នាំ​។ កូនស្រី Seionna បាន​ប្រាប់ថា ផ្ទះ​របស់​ពួកគេ​ត្រូវ​ភ្លើង​ឆេះ ហើយ​នាង និង ក្មេងៗ​ទាំង​បួន​នាក់ កំពុងតែ​នៅ​ខាងក្នុង​ផ្ទះ​។​

​លោក ដេវីដ បាន​បញ្ជាក់ថា «​គ្រាន់តែ​ឮ​បែបនេះ យើង​បាន​ទម្លាក់​របស់របរ ដែល​កំពុងតែ​ធ្វើ​ចោល​អស់ ហើយ​រត់​សំដៅ​មក​ផ្ទះ​វិញ​»​។​


​យុវតី Seionna បាន​បញ្ជាក់ថា «​ខ្ញុំ​បានឃើញ​ភ្លើង​កំពុងតែ​ឆេះ នៅក្នុង​បន្ទប់ ហើយក៏​រត់ឡើង​ទៅជា​ន់​ខាងលើ ដោយ​ស្រែកហៅ​គេឯង និង ចាប់​ប្អូនៗ​របស់​នាង​។ បន្ទាប់មក យើង​បាន​រត់​ចុះមក​ជាន់​ក្រោម​វិញ ខណៈនោះ​ក៏​ឃើញ​លោក Nick Bostic មកដល់ ហើយ​យើង​មិនដឹងថា ប្អូន Kaylani នៅទីណា ដោយ​មានតែ​ការ​សម្រក់​ទឹកភ្នែក​។ ប៉ុន្ដែ​នៅពេលនោះ លោក Nick Bostic បាន​ជួយ​ដល់​ពួកយើង​៕​