អង្គការសុខភាពពិភពលោកបានទាញសញ្ញាអាសន្នខ្ពស់បំផុតរបស់ខ្លួន ប្រឈមនឹងគ្រោះហានិភ័យបង្កឡើងដោយជំងឺអុតស្វា។ អគ្គនាយកអង្គការសុខភាពពិភពលោក លោកតេដ្រូស អាដាណុម ហ្កេប្រេយេស៊ូស បានប្រកាសនៅថ្ងៃសៅរ៍ទី២៣កក្កដា ២០២២ ចាត់ទុក ជំងឺអុតស្វា ជាគ្រោះអាសន្នពិភពលោកដែលគំរាមកំហែងសុខភាពសាធារណៈយ៉ាងខ្លាំងក្លាពិសេសនៅតំបន់អឺរ៉ុប។
លោក តេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក ក្នុងសន្និសីទកាសែត តាមប្រព័ន្ធវីដេអូពីទីក្រុងហ្សឺណែវ បានមានប្រសាសន៍ថា ជំងឺអុតស្វាមានសន្ទុះនៃការរីករាលដាលចម្លងខ្លាំង និងមានហានិភ័យនិងការគំរាមកំហែងពិភពលោក មានកំរិតមធ្យមទេ លើកលែងតែទ្វីបអឺរ៉ុបមួយចេញដែលមានកំរិតហានិភ័យអុតស្វាឡើងខ្ពស់ខ្លាំង ទើបលោកសម្រេចចិត្តប្រកាសអាសន្នសុខភាពកំរិតអន្តរជាតិ (Global Health Emergency)។

ការប្រកាសចាត់ទុកជំងឺមួយជាអាសន្នសុខាភិបាលប៉ះពាល់ដល់សុខភាពសាធារណៈកំរិតអន្តរជាតិ ត្រូវបានធ្វើឡើងនៅពេលមានស្ថានភាពធ្លាក់ធ្ងន់ធ្ងរខុសប្រក្រតី ឬលើសពីការរំពឹងទុក។ សម្រាប់អង្គការសុខភាពពិភពលោក ស្ថានភាពជំងឺនេះ ជាហេតុការណ៍ចម្លែក ហើយការរីករាលដាលនៃជំងឺជាតំណាងហានិភ័យសុខភាពសាធារណៈសម្រាប់ប្រទេសផ្សេងទៀត និងដែលអាចតម្រូវជាចាំបាច់ឱ្យមានសកម្មភាពសម្របសម្រួលអន្តរជាតិ។ នេះជាលើកទី៧ហើយ ដែលអង្គការសុខភាពពិភពលោកបានប្រកាសអាសន្នសុខាភិបាលកំរិតខ្ពស់បំផុតដូច្នេះ។

សូមបញ្ជាក់ថា អុតស្វាមិនស្ថិតនៅក្នុងចង្កោមក្រុមជំងឺផ្លូវភេទមែន ប៉ុន្តែអ្នកជំងឺភាគច្រើន ជាបុរសដែលស្រលាញ់ភេទដូចគ្នា។ ល្បឿនចម្លងហាក់ចាប់ថយ តែករណីឆ្លងនៅកើនឡើងយ៉ាងលឿនរហ័ស។ តាំងពីលេចឡើងនៅដើមខែឧសភាឆ្នាំ២០២២ អុតស្វាបានសម្លាប់ជីវិតមនុស្សអស់ ៥នាក់ និងចម្លងលើមនុស្សជាង ១៦៨៣៦នាក់ ក្នុងប្រទេសចំនួន៧៤ គិតត្រឹមថ្ងៃទី ២២កក្កដា២០២២ ទល់នឹង១៥៨០០នាក់ ក្នុង៧២ប្រទេស កាលពីថ្ងៃទី ២០កក្កដា៕

ប្រភព៖ CNBC