តិច​និក​ថែ​សក់​៣​យ៉ាង​ការពារ​សក់​សំពោង​

សុខភាព
0
286
១ ជ្រើសរើស​សាប៊ូកក់សក់​ឱ្យបាន​ត្រឹមត្រូវ​
​សាប៊ូកក់សក់​ជាច្រើន​មាន​ធាតុ​ផ្សំ​ដែល​អាចធ្វើឱ្យ​សក់​យើង​ស្ងួត​។ យើង​គួរ ជ្រើសរើស សាប៊ូកក់សក់​ដែល​គ្មាន​ជាតិ​ស៊ុ​ល​ហ្វា​ត មាន​កម្រិត pH ទាប និង​មាន​សារធាតុ ផ្តល់ សំណើម ដូចជា glycerin, ប្រេង argan ប្រូតេអ៊ីន elastin និង ceramides ជាដើម ដើម្បី​ជួយ​បំប៉ន និង​ផ្តល់​សំណើម​ដល់​សក់ និង​ការពារ​សក់​សំពោង​។​


២. បន្ទន់​សក់​
ការបន្ទន់​សក់​អាចជួយ​ឱ្យ​សក់​យើង​មាន​សំណើម និង​ថែរក្សា​សក់​បន្ទាប់ពី​កក់សក់​រួច ព្រោះ​សូម្បីតែ​សាប៊ូកក់សក់​ដែលមាន​សារធាតុ​ផ្តល់​សំណើម​ខ្លាំង​ក៏​ធ្វើ​សក់​យើង​បាត់បង់​សំណើម​តិចតួច​ដែរ​។​



៣. ប្រើ​ប្រេងដូង​លាប​សក់​

​ប្រេងដូង ផ្តល់ ប្រយោជន៍ ច្រើន​ដល់​សក់ ជាពិសេស នៅពេល សក់​សំពោង ។ ប្រេងដូង ជួយ ចិញ្ចឹម បំប៉ន និង​ព្យាបាល​សក់​របស់​យើង​តាំងពី ស្រទាប់​ខាងក្នុង​ដល់ ស្រទាប់ ខាង ក្រៅ និង​ធ្វើឱ្យ​សក់​រលោង​ល្អ​។ យើង​ក៏​អាច​ប្រើ​ប្រេង​ផ្សេងទៀត​ដូចជា ប្រេង argan ប្រេង​អូ​លីវ និង​ប្រេង​អាល់​ម៉ុ​ន​ផ្អែម​ដែរ​។​