អ៊ុយ​ក្រែ​ន បា.ញ់​កម្ទេ.ច​រថភ្លើង​ពិសេស​រុស្ស៊ី ដឹក​ទ័.ព និង​គ្រឿង​ចម្បាំង​

ព័ត៌មានអន្តរជាតិ
0
271
រដ្ឋធានី​គៀវ​៖ អ៊ុយ​ក្រែ​ន បាន​អះអាងថា កងទ័ព​របស់ខ្លួន បាន​ប្រើប្រាស់​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ហ៊ី​ម៉ាស (HIMARS) របស់​សហរដ្ឋអាមេរិក វាយប្រហារ​កម្ទេច​រថ​ភ្លើង​ពិសេស​របស់​រុស្ស៊ី ដឹក​កងទ័ព និង គ្រឿង​សឹក នៅក្នុង​តំបន់​ឃើ​រ​សុន (Kherson) ធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ បាត់បង់​ទ័ព​សរុប នៅលើ​សមរភូមិ​ប្រយុទ្ធ កើន​ដល់​ជាង​៤​ម៉ឺន​នាក់​។​


​សារព័ត៌មាន Euromaidan Press បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ថា អ៊ុយ​ក្រែ​ន កាលពី​រាត្រី ថ្ងៃទី​៣០ បាន​ប្រើប្រាស់​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ហ៊ី​ម៉ាស កម្ទេច​រថភ្លើង​ពិសេស ដឹក​រថយន្ដ​ចំនួន​៤០​គ្រឿង រួមជាមួយ​នឹង​កងទ័ព សម្ភារ​យោធា និង គ្រឿងយុទ្ធោបករណ៍ ខណៈ​បាន​ចេញពី​ឧបទ្វីប​គ្រី​មៀ ធ្វើដំណើរ មកដល់​ស្ថានីយ​ប្រ៊ី​លីវ​កា (Brylivka) តំបន់​ឃើ​រ​សុន (Kherson) ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក ស៊ើ​ហ៊ី​អ៊ី ប្រា​ត​ចុក (Serhii Bratchuk) អ្នកនាំពាក្យ ប្រធាន​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក ប្រចាំ​តំបន់​អូ​ដេ​សា បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម ថា «​ការវាយប្រហារ​ពី​កាំភ្លើង​ផ្លោង​ហ៊ី​ម៉ាស​របស់​កងទ័ព​អ៊ុយ​ក្រែ​ន បានសម្លាប់​ទាហាន​រុស្ស៊ី ចំនួន​៨០​នាក់ និង របួស​២០០​នាក់​។​


​បើតាម​ទិន្នន័យ​ស៊ើបការណ៍​សម្ងាត់ បាន​បញ្ហា​ញ​ថា អ្នកបើកបរ​រថភ្លើង និង វិស្វករ​ផ្នែក​ផ្លូវដែក​រុស្ស៊ី ទាំងអស់ ត្រូវបាន​សម្លាប់​។ ប៉ុន្ដែ​បើ​គិត​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​ឈ្លានពាន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២២ រហូតមកដល់​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ រុស្ស៊ី បាន​ខាតបង់​កម្លាំង​ទាហាន នៅ​សមរភូមិ ក្នុងប្រទេស​អ៊ុយ​ក្រែ​ន សរុប​ប្រហែល ៤០ ៨៣០ នាក់​៕​