នៅក្នុងឆ្នាំ ១៨២០ មានបុរសម្នាក់ឈ្មោះ Godfrey Barnsley ដែលបានធ្វើដំណើរចេញមកពី Liverpool ប្រទេសអង់គ្លេស មកកាន់ប្រទេសអាមេរិក។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានក្លាយជាអ្នកមានមួយរូបនៅអាមេរិកខាងត្បូងដោយធ្វើជាឈ្មួញជួញដូរ និងដឹកជញ្ជូនកប្បាស។
នៅក្នុងឆ្នាំ ១៨២៨ គាត់បានជួបជាមួយនារីម្នាក់ឈ្មោះ Julia Scarborough ជាអ្នករស់នៅ Savannah រដ្ឋ Georgia ហើយពួកគេក៏បានរៀបការនៅក្នុងឆ្នាំដដែលក្នុងថ្ងៃគ្រិស្តម៉ាស់។
អ្វីៗគ្រប់យ៉ាងមើលទៅដំណើរការយ៉ាងរលូននៅក្នុងជីវិត តែពួកគេមិនដឹងថាមានអ្វីកំពុងរង់ចាំពួកគេនៅខាងមុខនោះទេ។
ប្រហែលជា ១០ឆ្នាំក្រោយមក សហរដ្ឋអាមេរិកបានបណ្តេញជនជាតិឥណ្ឌាស្បែកក្រហមហៅថា Cherokee ចេញពីតំបន់ទន្លេ Mississippi ពួកគេរស់នៅតាំងពីយូរមកហើយឲ្យទៅតំបន់ផ្នែកខាងកើតវិញ ដែលជាសកម្មភាពមួយធ្វើឲ្យក្រុមជនជាតិដើមនោះខឹងសម្បារ និងកើតទុក្ខជាខ្លាំង។ ប៉ុន្តែសម្រាប់ Godfrey Barnsley វិញគឺជាឪកាសដ៏ល្អមួយក្នុងការទិញដីទំហំ ៤,០០០ហិចតា ហើយគាត់ក៏បានទិញដីនៅតំបន់ពាយ័ព្យនៃរដ្ឋ Georgia និងបានសាងសង់វិមានធំមួយសម្រាប់ប្រពន្ធ និងកូនទាំង៥នាក់របស់គាត់។

បន្ទាប់ពីទិញដីហើយ Godfrey បានជួប និងរាប់អានជាមួយបុរស Cherokee ចំណាស់ម្នាក់ដែលមិនព្រមរើចេញពីតំបន់នោះ។ គាត់បានហៅបុរសនោះមកនៅជាមួយ និងសន្យាផ្តល់ការងារសាងសង់វិមានរបស់គាត់ធ្វើ។ ក្រោយពីលឺបែបនេះ បុរស Cherokee រូបនោះបានផ្លាស់ប្តូរទឹកមុខភ្លាមៗ និងបានប្រាប់ Godfrey ដាច់ខាតមិនឲ្យសាងសង់ផ្ទះនៅលើដីមួយប្លង់នេះទេ ដោយលើកហេតុផលថាដីនេះពិសេសសម្រាប់ប្រជាជន Cherokee ដូចនេះប្រសិនបើអ្នកផ្សេងមកសាងសង់ ព្រលឹងបុព្វបុរសដែលថែរក្សាទឹកដីនេះនឹងមិនអត់ឧនឲ្យលោកនោះទេ លោកនឹងជួបតែរឿងអាក្រក់ និងសេចក្តីវិនាស។
Godfrey ឮហើយក៏មិនបានយកចិត្តទុកដាក់ស្តាប់ ព្រោះមិនជឿទៅលើរឿងអបិយជំនឿនោះទេ។ ក្រោយពីឃើញ Godfrey មិនស្តាប់ដូចនេះ គាត់ក៏បានចាកចេញដោយគ្មានអ្នកណាដឹងនិងមិនត្រឡប់រហូតមក។
ការសាងសង់វិមានបានចាប់ផ្តើមឡើង និងដំណើរការដោយមិនមានបញ្ហាអ្វីនោះទេ ហើយ Godfrey ក៏បានភ្លេចពាក្យដែលបុរសចំណាស់នោះបានផ្តាំទៅ។ ការសាងសង់បានឈានមកដល់ពាក់កណ្តាល រួចរាល់ ប្រពន្ធរបស់គាត់ នាង Julia ក៏បានធ្លាក់ខ្លួនឈឺដោយមិនដឹងមូលហេតុ គាត់ខិតខំស្វែងរកគ្រប់ពេទ្យទាំងអស់មកព្យាបាលតែស្ថានភាពកាន់តែដុនដាបទៅៗ រហូតនាងស្លាប់បាត់បង់ជីវិតទើបគេសន្និដ្ឋានថានាងបានស្លាប់ដោយសារជំងឺរបេង។ គេចាប់ផ្តើមឃើញអ្វីដែលបុរសចំណាស់នោះបានផ្តាំ បានកំពុងក្លាយជាការពិត ហើយការស្លាប់របស់នាង Julia នេះគ្រាន់តែជាចំណុចចាប់ផ្តើមនៃភាពសយចង្រៃសម្រាប់ Barnsley ប៉ុណ្ណោះ។

Godfrey បានសោកសៅ និងកាន់ទុក្ខ ហើយផ្អាកការសាងសង់អស់ជាច្រើនឆ្នាំរហូតមកដល់ឆ្នាំ ១៨៤៦ គាត់បាននិយាយថា គាត់បានជួបនឹងព្រលឹងរបស់ Julia ហើយនាងបានប្រាប់គាត់ឲ្យសង់ផ្ទះនេះឲ្យរួច កុំទុកចោលពាក់កណ្តាលទីបែបនេះ។ ដោយសារតែនៅស្រឡាញ់ នឹងចង់ឃើញប្រពន្ធទៀត Godfrey បានបន្តការសាងសង់ដោយជួលវិស្វករ Andrew Jackson មកជួយសាងសង់និងរចនាសួនច្បារព្រមទាំងផ្ទះទាំងមូល។
ការសាងសង់បានបញ្ចប់នៅក្នុងឆ្នាំ ១៨៤៨ ដោយផ្ទះនេះមានម៉ូដបែបអ៊ីតាលី និងមានគ្រឿងសង្ហារឹមមកពីប្រទេសផ្សេងៗគ្នាតាំងលម្អផ្ទះយ៉ាងស្អាតសមជាផ្ទះរបស់អ្នកជំនួញលំដាប់ពិតមែន។ ក្រោយពីនោះគេមិនឃើញមានបញ្ហាអ្វីនោះទេ គាត់ក៏រស់នៅយ៉ាងស្ងប់ស្ងាត់ជាមួយកូនៗនៅក្នុងវិមាននេះទៅ។ ភាពស្ងប់ស្ងាត់នេះប្រៀបដូចជាមេឃស្ងប់មុនព្យុះដូចគ្នានេះឯង ព្រោះសង្គ្រាមស៊ីវិលបានផ្ទុះឡើង Robert មិត្តភក្តិល្អរបស់ Godfrey ដែលជាវរសេនីយ៍បានព្យាយាមជួប Godfrey ដើម្បីប្រាប់ពីដំណឹងសង្គ្រាមនេះ និងឲ្យការពារខ្លួន តែជាអកុសលមិត្តភក្តិម្នាក់នេះត្រូវបានគេទ័ពសត្រូវបាញ់សម្លាប់នៅតំបន់ក្បែរផ្ទះនេះ។ Godfrey ដឹងដំណឹងមិត្តភក្តិស្លាប់ដោយសារចង់មកប្រាប់ខ្លួនក៏បានយកសពមិត្តមកធ្វើពិធី និងបញ្ចុះនៅក្រោយផ្ទះរបស់ខ្លួន។ មិនត្រឹមតែបាត់បង់មិត្តល្អនោះទេ Godfrey ជំនួញកប្បាសរបស់គាត់ក៏បានខាតដួលរលំ។
បន្ទាប់ពីសង្គ្រាមចប់ Godfrey បានធ្វើដំណើរទៅឃ្លាំងស្តុកកប្បាសដើម្បីរៀបចំការរកស៊ីឡើងវិញ ហើយប្រគល់ផ្ទះឲ្យកូនប្រសារ James Peter គ្រប់គ្រងបណ្តោះអាសន្ន តែមិនបានប៉ុន្មានផង Peter ត្រូវបានស្លាប់ដោយសារតែត្រូវដើមឈើដួលរលំសង្កត់នៅក្នុងសួនច្បារ។
នៅក្នុងឆ្នាំ ១៨៨៥ កូនស្រី Godfrey ដែលប្តីបានស្លាប់ចោល ក៏ជួបជាមួយកាពីទែនកប៉ាល់ជនជាតិអាល្លឺម៉ងឈ្មោះ Henry Von និងបានរៀបការជាមួយគ្នា។ ក្រោយមកបានប៉ុន្មានឆ្នាំ ក្នុងឆ្នាំ ១៨៧៣ Godfrey បានស្លាប់ និងស្ទើរតែគ្មានលុយក្នុងខ្លួនសោះ។ សពរបស់គាត់ត្រូវបានយកមកបញ្ចុះនៅបរិវេនផ្ទះរបស់គាត់។ ការស្លាប់របស់អ្នកនៅក្នុងផ្ទះបានកើតឡើងជាបន្តបន្ទាប់ កូនស្រីរបស់គាត់បានរៀបការជាមួយស្វាមីក្រោយមិនបានប៉ុន្មាន គាត់ក៏បានស្លាប់ចោលនាងដោយមិនដឹងមូលហេតុ ដោយសារតែភាពសោកសៅក្នុងការបាត់បង់មនុស្សជាទីស្រឡាញ់ មិនយូរប៉ុន្មានកូនស្រីគាត់ក៏បានស្លាប់តាមស្វាមីដែរ។ ផ្ទះត្រូវបានចៅស្រីរបស់គាត់នាង Adelaide ជាអ្នកគ្រប់គ្រង និងបានរៀបការជាមួយគីមីវិទូឈ្មោះ Saylor មានកូនប្រុស ២នាក់គឺ Harry និង Preston។ ដូចដែលការគិតទុក Saylor បានស្លាប់ដោយមិនមានមូលហេតុដូចគ្នា ចោលកូនតូចៗ និងប្រពន្ធទាំងវ័យក្មេង។

ពួកគេបានរស់នៅយ៉ាងស្ងប់ស្ងាត់ ហើយកូនប្រុសរបស់នាងម្នាក់បានយកអាជីពជាអ្នកបោកចំបាប់គីឡូធ្ងន់និងមិនសូវបានមកផ្ទះនោះទេ នៅសល់តែ Harry និងម្តាយដែលនៅផ្ទះ និងជួសជុលកន្លែងនេះបន្តិច កន្លែងនោះបន្តិចតាមដែលអាចធ្វើបាន។ ដោយឃើញ Harry ហាក់រវល់នឹងការជួលជុលរៀបចំផ្ទះពេក Preston គិតថាប្អូនកំពុងតែរៀបចំផែនការយកផ្ទះទាំងមូល ដែលជាហេតុធ្វើឲ្យមានជម្លោះធំមួយកើតឡើង។ ក្នុងជម្លោះនេះហើយ ដែល Preston បានខឹងយ៉ាងខ្លាំង និងបាញ់បញ្ចប់ជីវិតរបស់ប្អូនខ្លួនក្នុងពេលនោះទៅ។ Preston ត្រូវបានចាប់ខ្លួនបន្ទាប់ពីនោះភ្លាមៗដែរ នៅក្នុងផ្ទះសល់តែ Adelaide ម្នាក់ប៉ុណ្ណោះជាអ្នកគ្រប់គ្រងផ្ទះនេះ តែក៏មិនបាននៅយូរនោះដែរ គឺនាងស្លាប់នៅក្នុងឆ្នាំ ១៩៤២។
ផ្ទះនេះត្រូវបានដាក់ឲ្យដេញថ្លៃ ប៉ុន្តែមិនមានអ្នកណាហ៊ានចូលរស់នៅនោះទេ ដោយសារតែអ្នករស់នៅតំបន់នេះថាគេឃើញស្រមោលរបស់សមាជិកផ្ទះនេះនៅពេលព្រលប់ៗ តែងតែដើរនៅសួនច្បារផ្ទះ ហើយនៅពេលខ្លះគេឮសម្លេងជើងមនុស្សនៅក្នុងផ្ទះបាក់បែកនេះផងដែរ។
គេសន្និដ្ឋានថានេះជាព្រលឹងរបស់សមាជិកគ្រួសារនេះដែលនៅជាប់បណ្តាសាររបស់ម្ចាស់ទឹកដីដើមមិនអាចទៅចាប់ជាតិបាន ហើយអ្នកដែលគ្រប់គ្រងផ្ទះនេះនឹងត្រូវទទួលវាសនាបែបនេះដូចគ្នា ទើបផ្ទះនេះទុកចោលដោយគ្មានម្ចាស់មកដល់បច្ចុប្បន្ន។ គ្មាននរណាដឹងទេថាតើបណ្តាសារនេះពិត ឬអត់ ហើយវាសាបរលាប ឬនៅទេ។