ចិន​កាន់ជើង​រុស្ស៊ី ចោទ​អាមេរិក ជា​អ្នកជំរុញ​ឲ្យ​កើតសង្គ្រា.ម នៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
159
រដ្ឋធានី​មូ​ស្គូ​៖ មន្ដ្រីការទូត​ចិន ប្រចាំ​នៅ​រុស្ស៊ី បាន​ចោទប្រកាន់​ក្រុង​វ៉ាស៊ីនតោន ជា​មេ​ជំរុញ​ឲ្យ​មាន​សង្គ្រាម កើតឡើង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ថែមទាំង​បាន​រិះគន់​ដល់​បណ្ដា​ប្រទេស​លោកខាងលិច ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក គាំទ្រ​ដល់​ការពង្រីក​សម្ពន្ធមិត្តរ​បស់​អង្គការ​ណា​តូ ប្រឆាំងនឹង​រុស្ស៊ី​។​

​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១០ ខែសីហា ថា ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូ បាន​ហៅ​សហរដ្ឋអាមេរិក ជា​មេគំនិត​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ បន្ថែម​ពីលើ​នេះ​ទៀត អ្នកការទូត​ចិន ថែមទាំង​បាន​ចោទប្រកាន់ ដល់​សហរដ្ឋអាមេរិក អំពី​ការ​មានគំនិត កម្ទេច​ប្រទេស​រុស្ស៊ី​។​



លោក ហ្សា​ង ហាន​ហួយ (Zhang Hanhui) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក បាន​គាំទ្រ​រុស្ស៊ី ចូលទៅក្នុង​ជ្រុង​ម្ខាង ជាមួយនឹង​ការពង្រីក​សម្ពន្ធមិត្ត​ការពារជាតិ​របស់​អង្គការ​ណា​តូ ម្ដង​ហើយ​ម្ដងទៀត​។​



​លោក ហ្សា​ង ហាន​ហួយ (Zhang Hanhui) ឯកអគ្គរដ្ឋទូត​ចិន ត្រូវបាន​ដកស្រង់​សម្ដី នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយនឹង​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Tass ថា «​ក្នុងនាម​ជា​អ្នក​ផ្តួចផ្តើម និង ជា​អ្នកជំរុញ​ដ៏​សំខាន់ នៅក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន នោះ ក្រុង​វ៉ាស៊ីនតោន បាន​បង្កើន​នូវ​ការដាក់ទណ្ឌកម្ម ជា​បន្ដបន្ទាប់ មិន​ធ្លាប់មាន​ពីមុនមក ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​។ ប៉ុន្ដែ​សហរដ្ឋអាមេរិក នៅតែ​បន្ត​ផ្គត់ផ្គង់​អាវុធ និង ឧបករណ៍​យោធា ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ឥតឈប់ឈរ​។ ចំណែក​គោលបំណង​ចុងក្រោយ​របស់​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត ចង់​កម្ទេច និង ធ្វើ​ឲ្យ​រុស្ស៊ី ខ្សោះ ដោយសារ​សង្គ្រាម នៅតែ​បន្ដ​អូសបន្លាយ និង ការជាប់គាំង​ដោយសារ​ទណ្ឌកម្មសេដ្ឋកិច្ច​»៕​