មី​ស៊ី​ល​ទំនើបៗ​របស់​រុស្ស៊ី ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​របស់​បស្ចិម​លោក​

ព័ត៌មានអន្តរជាតិ
0
256
រដ្ឋធានី​កៀវ​៖ រហូតមកដល់​ពេលនេះ ចក្រភព​អង់គ្លេស បាន​រកឃើញថា បច្ចេកវិទ្យា​របស់​ចក្រ​ភព​អង់គ្លេស និង បស្ចិម​លោក ត្រូវបាន​រកឃើញ នៅក្នុង​សមាសធាតុ​គ្រឿង​សព្វាវុធ​របស់​រុ​ស្ស៊ើ សម្រាប់​វាយប្រហារ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​បើតាម​វិទ្យាស្ថាន Royal United Service ហៅ​កាត់ Rusi បាន​ឲ្យ​ដឹងថា សមាសធាតុ​ជាន់ខ្ពស់ បង្ហាញថា ក្រុង​មូ​ស្គូ ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់​បស្ចិមប្រទេស សម្រាប់​យកមក​បង្កើត​មី​ស៊ី​ល និង គ្រឿង​សព្វាវុធ​ទំនើបៗ វាយប្រហារ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​



​របាយការណ៍ ដដែល​នោះ បាន​អះអាងថា រុស្ស៊ី បាន​បាត់បង់​មី​ស៊ី​ល​ឆ្លង​ទ្វីប និង មី​ស៊ី​ល​ផ្លោង ឧបករណ៍​សង្គ្រាម​អេឡិចត្រូនិក និង វិទ្យុ​ឯកទេស​យ៉ាងច្រើន នៅក្នុង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​។ កត្ដា​ទាំងអស់នេះ បាន និង កំពុងតែ​ជំរុញ​ឲ្យ​សមត្ថភាព​យោធា​របស់​រុស្ស៊ី ថយចុះ​ជា​លំដាប់​ប្រសិនបើ​គោលនយោបាយ​សមស្រប ត្រូវបាន​អនុវត្ត​។ ដោយឡែក វិមាន​ក្រឹម​ឡាំង ក៏បាន​បង្កើត «​បណ្តាញសម្ងាត់​» សម្រាប់​អ្នកស៊ើប​ការណ៍ ដើម្បី​ព្យាយាម និង ជំនួស​ប្រភព ពី​សមាសធាតុ ដែល​មិនអាច​ប្រើ​បាន​បន្ដទៀត ដោយសារ​ការដាក់ទណ្ឌកម្ម ពី​លោកខាងលិច​។​

​ចក្រភព​អង់គ្លេស ក្នុងនាម​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​ណែនាំ​ឲ្យ​មានការ​ហាមឃាត់​លើ​ការនាំចេញ​ទំនិញ សម្រាប់​គោលបំណង​យោធា ដែលជា​ផ្នែក​មួយ នៃ​កញ្ចប់​ទណ្ឌកម្ម ឆ្នាំ​២០១៤ ប្រឆាំងនឹង​ក្រុង​ម៉ូស្គូ បន្ទាប់ពី​ការបញ្ចូល​ឧបទ្វីប​គ្រី​មៀ ដោយ​ខុសច្បាប់ ទៅជា​ទឹកដី​របស់ខ្លួន​។​



​វិទ្យាស្ថាន Rusi បាន​ត្រួតពិនិត្យ លើ​បច្ចេកទេស​មី​ស៊ី​ល ចំនួន​២៧​គ្រាប់ និង ឧបករណ៍​ផ្សេងៗ​ទៀត ដែល​បាន​បាញ់ ឬ​ចាប់បាន នៅក្នុង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន ដោយបាន​បង្ហាញថា សមាសធាតុ​ផ្សំ​ផ្សេងៗ​ផលិត ដោយ​បរទេស ចំនួន ៤៥០​ប្រភេទ​ផ្សេងៗ​គ្នា​។ ការត្រួតពិនិត្យ​ទាំងនេះ បាន​បង្ហាញថា សមាសធាតុ​ផ្សំ ចំនួន​៣១៧ មាន​ប្រភព មកពី​សហរដ្ឋអាមេរិក ដែលមាន​ភាគច្រើនបំផុត​។​

​សារធាតុ​សម្រាប់​ការផលិត​អាវុធ​ខ្លះ ក៏បាន​យកមក​ពី​ប្រទេស​ជប៉ុន ចំនួន​៣៤​ប្រភេទ និង តៃវ៉ាន់ ចំនួន​៣០​ប្រភេទ​។ ស្របគ្នា​នេះដែរ គេ​បាន​រកឃើញថា សមាសធាតុ​ផ្គត់ផ្គង់​សំខាន់ៗ​មួយចំនួន មាន​ប្រភព មកពី​ចក្រភព​អង់គ្លេស ផងដែរ​។


​ដោយឡែក ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ​របស់​ដ្រូ​ន​រុស្ស៊ី ត្រូវ​ពឹងផ្អែក​ទៅលើ​ក្រុមហ៊ុន STMicroelectronics របស់​ស្វី​ស ហើយ​ក្រុមហ៊ុន Saito Seisakusho របស់​ជប៉ុន ជា​អ្នកផ្គត់ផ្គង់​ម៉ាស៊ីន​។ រីឯ​វិទ្យុ​ប្រើប្រាស់ សម្រាប់​ទំនាក់ទំនង​ទិន្នន័យ ទៅកាន់​បញ្ជាការដ្ឋាន​ក​ង​ពល​តូច​កាំភ្លើង​ធំ​របស់​រុស្ស៊ី មាន​ធាតុ​ផ្សំ មកពី​ក្រុមហ៊ុន​អាណា​ឡូ​ក (Analog) មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក និង ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Texas Instrument ។ ដោយឡែក ប្រព័ន្ធ​មី​ស៊ី​ល​ផ្សេងៗ​ទៀត​របស់​រុស្ស៊ី ត្រូវបាន​រកឃើញថា មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះដែរ ដោយ​ពឹង​ផ្អែកទៅលើ​បច្ចេកវិទ្យា​របស់លោក​ខាងលិច​។​

​អ្នកនិពន្ធ​របាយការណ៍​នេះ បាន​បញ្ជាក់ថា​៖ «​ស្ដង់ដារ​អាវុធ​របស់​រុស្ស៊ី មាន​សមាសធាតុ​មីក្រូ​អេឡិចត្រូនិក​ដ៏​ច្រើន ផលិត​ដំបូង នៅ​អាមេរិក​ខាងជើង អឺរ៉ុប និង អាស៊ី​បូព៌ា​»៕​