រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមវាយប្រយុទ្ធគ្នា រវាងកម្លាំងការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរបស់ក្រុងមូស្គូ កំពុងតែបន្ដឥតស្រាកស្រាន្ដនោះ ក៏មានសេចក្ដីរាយការណ៍ថា តួកគី នឹងសាងសង់រោងចក្រផលិតដ្រូនដ៏កំណាចនេះ នៅក្នុងប្រទេសអ៊ុយក្រែន ហើយព័ត៌មាននេះ រឹតតែធ្វើឲ្យរុស្ស៊ី កាន់តែប្រឈមមុខនឹងការចាញ់សង្គ្រាមឈ្លានពានរបស់ខ្លួន។

សារព័ត៌មាន The Switzerland Times បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ថា លោក វ៉ាស៊ីល បូដណា (Vasyl Bodnar) ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប្រទេសតួកគី បានបញ្ជាក់ថា លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី កំពុងតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ទៅលើសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីជំរុញឲ្យគាត់អនុវត្ដនូវកិច្ចព្រមព្រៀងមួយចំនួន។

លោកឯកអគ្គរដ្ឋទូតអ៊ុយក្រែន បានទទួលស្គាល់ថា ចាប់តាំងពីការផ្ទុះសង្គ្រាម នាថ្ងៃទី២៤ ខែកុម្ភៈ តួកគី ទំនងក្លាយជាប្រទេសមួយ នៅក្នុងចំណោមប្រទេសជាច្រើនទៀត បានធ្វើអ្វីៗគ្រប់យ៉ាង តាមតែក្រុងអង់ការ៉ា អាចធ្វើបាន សម្រាប់ជួយដល់អ៊ុយក្រែន និង ជំរុញឲ្យរុស្ស៊ី បង្កើតសន្តិភាពឡើងវិញ។ ចំណែកក្រុមហ៊ុនបង្កើតដ្រូន Baykar បានបង្កើតក្រុមហ៊ុនមួយ នៅអ៊ុយក្រែន ហើយបានទិញដីមួយកន្លែង នៅទីនោះ សម្រាប់បង្កើតរោងចក្រផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន។ កាលពីសប្ដាហ៍មុន រដ្ឋាភិបាលអ៊ុយក្រែន ក៏បានអនុម័ត លើសំណើនេះ ហើយបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការសាងសង់រោងចក្ររបស់ក្រុមហ៊ុន Baykar នេះ។

ក្រុមហ៊ុនបៃកា (Baykar) មានមូលដ្ឋាន នៅក្នុងប្រទេសតួកគី ត្រូវបានគេស្គាល់ និង មានឈ្មោះបោះសំឡេង នៅលើពិភពលោក ក្រោយពេលកងទ័ពរបស់ក្រុងកៀវ បានប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ឬដ្រូនរបស់ក្រុមហ៊ុននេះ វាយប្រហារទៅលើរថក្រោះរបស់រុស្ស៊ី យ៉ាងមានប្រសិទ្ធភាព នៅក្នុងសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់ខ្លួន។ ប៉ុន្ដែឥឡូវនេះ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន Baykar បានបង្កើតក្រុមហ៊ុនមួយ នៅក្នុងប្រទេសអ៊ុយក្រែន ហើយបានទិញដីមួយកន្លែង នៅទីនោះ សម្រាប់សាងសង់រោងចក្រផលិតដ្រូនបៃរ៉ាក់តាដ៏កំណាច ( UAV Bayraktar) នេះតែម្ដង។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Baykar របស់តួកគី មិនបានបោះបង់ចោលនូវគំនិតរបស់ខ្លួន ដើម្បីសាងសង់រោងចក្រមួយ ផលិតដ្រូនយោធាដ៏ទំនើប នៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ។ ដ្រូនបៃរ៉ាក់តាដ៏កំណាចរបស់ក្រុមហ៊ុន Baykar នេះ ត្រូវបានកងទ័ពអ៊ុយក្រែន យកទៅប្រើប្រាស់ សម្រាប់វាយប្រហារ ទៅលើកម្លាំងទាហានរុស្ស៊ី យ៉ាងមានប្រសិទ្ធភាព ដើម្បីទប់ទល់នឹងមហិច្ឆតារបស់ក្រុងមូស្គូ មិនឲ្យលេបត្របាក់ប្រទេសរបស់ខ្លួនបាន។ ក្រៅតែពីការលក់នោះ ក្រុមហ៊ុន Baykar ក៏បានផ្ដល់ដ្រូនកំណាច ដោយឥតគិតលុយ ជួយដល់កងទ័ពអ៊ុយក្រែន ផងដែរ៕