រាជធានីបាងកក៖ អតីតប្រធានាធិបតីស្រីលង្កា ក្រោយពេលរត់ចោលស្រុក ដោយសារការដឹកនាំប្រទេស តវង្សត្រកូល រហូតធ្វើឲ្យសេដ្ឋកិច្ចប្រទេស ដួលរលំសេដ្ឋកិច្ចទាំងស្រុង ហើយកើតនូវភាពវឹកវរ កំពុងតែធ្វើដំណើរ ទៅស្វែងរកការស្នាក់នៅក្នុងប្រទេសថៃបន្ដទៀត។
សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១២ ខែសីហា ថា បើតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ ដែលដឹងអំពីសកម្មភាពរបស់អតីតប្រធានាធិបតីស្រីលង្កា បានឲ្យដឹងថា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) អតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរ តាមជើងយន្តហោះឯកជន ចាកចេញពីសិង្ហបុរី មកដល់អាកាសយានដ្ឋានដុន មួង (Don Muang) ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍។ ចំណែកការស្នាក់នៅរបស់គាត់ នៅក្នុងប្រទេសអាស៊ានមួយនេះ ក៏ស្ថិតក្នុងភាពលាក់បាំងដែរ។

អាជ្ញាធរអន្តោប្រវេសន៍សិង្ហបុរី បានអះអាងថា អតីតប្រធានាធិបតីស្រីលង្កា រូបនេះ បានចាកចេញពីប្រទេសរបស់ខ្លួនហើយ។ រីឯអាជ្ញាធរថៃ បានទទួលស្គាល់ព័ត៌មាននេះ ហើថែមទាំងបានបញ្ជាក់ថា អតីតប្រធានាធិបតីស្រីលង្កា ទទួលបានការស្នាក់នៅជាបណ្ដោះអាសន្នក្រោមហេតុផល មនុស្សធម៌។ ប៉ុន្តែគាត់មិនអាចចូលរួម ធ្វើសកម្មភាពនយោបាយណាមួយ នៅក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ នោះឡើយ។
លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ប្រធានាធិបតីស្រីលង្កា បានរត់ភៀសខ្លួន ចេញពីប្រទេស ទាំងមិនបានប្រកាសលាលែងពីតំណែង ដោយធ្វើដំណើរតាមយន្ដហោះយោធា ឆ្ពោះទៅកាន់ប្រទេសម៉ាឌីវ ហើយថ្ងៃបន្ទាប់ បានភៀសខ្លួន មកដល់សិង្ហបុរី នៅថ្ងៃទី១៤ ខែកក្កដា ក្រោយការផ្ទុះមហាបាតុកម្ម តវ៉ាទាមទារឱ្យគាត់ ចុះចេញពីតំណែង។
លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានរត់ចោលប្រទេស ទាំងមិនព្រមលាលែង ពីតំណែងនោះ ក៏ដោយសារតែគាត់ចង់បញ្ចៀសនូវការចាប់ចង ស្របតាមច្បាប់ស្រីលង្កា ដែលមានអភ័យឯកសិទ្ធិ សម្រាប់ប្រធានាធិបតី។ ប៉ុន្ដែក្រោយពេលគាត់បានទៅដល់គោលដៅ នៅក្នុងប្រទេសសិង្ហបុរី ទើបបានសម្រេចចិត្ត ប្រកាសលាលែងពីតំណែង។ ដោយឡែក ក្រុមបាតុករបានចោទប្រកាន់គាត់ អំពីការបរាជ័យ នៅក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕