អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទាមទារ​ឲ្យ​ទីភ្នាក់ងារ FBI ប្រគល់​ឯកសារ​មកវិញ​

ព័ត៌មានអន្តរជាតិ
0
184
រដ្ឋធានី​វ៉ាស៊ីនតោន​៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានស្នើ​សុំ​ឲ្យ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធន៍ ហៅ​កាត់ FBI ប្រគល់​ឯកសារ ដែល​រឹបអូស​បាន ពី​គេហដ្ឋាន​ម៉ា​-​អា​-​ឡា​ហ្គោ (Mar-a-Lago) របស់គាត់ ត្រឡប់មកវិញ ហើយ​លោកដូ​ណា​ល់ ត្រាំ ចោទប្រកាន់ FBI ប្រ​ព្រឹ​ត្ដ​ពុករលួយ​។​

​សារព័ត៌មាន Insider បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា ថា លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ បានទាមទារ​ឱ្យ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធន៍ (​ហៅ​កាត់ FBI ) ប្រគល់​នូវ​ឯកសារ ដែល FBI បាន​រឹបអូស ចេញពី​គេហដ្ឋាន Mar-a-lago របស់គាត់ ស្ថិតក្នុង​រដ្ឋ​ផ្លរីដា នៅក្នុង​អំឡុង​ការស្វែងរក​ឯកសារ​រ​បស់​សហព័ន្ធន៍ កាលពី​សប្តាហ៍​មុន​។


​កម្លាំង​ទីភ្នាក់ងារ FBI បាន​រឹបអូស​កេស​ចំនួន​១១ ពោរពេញ​ទៅដោយ​ឯកសារ ដែល​ចាត់ថ្នាក់​ថា មាន​កម្រិត​សុវត្ថិ​ភាពខុសៗ​គ្នា រួមទាំង ការណ៍​សម្ងាត់​បំផុត កិច្ចការ​សម្ងាត់ និង «TS/SCI» ។ អតីត​ប្រធានាធិបតី​រូបនេះ បាន​បដិសេធថា គាត់​មិនមាន​កម្មសិទ្ធិ លើ​សម្ភារ​ចាត់ថ្នាក់ ដោយ​ដកស្រង់​របាយការណ៍រ​បស់ Fox News ។ លោក ត្រាំ បាន​អះអាងថា បើ​តាមពិតទៅ ការ​វាយឆ្មក់​ចូល​ឆែកឆេរ​នេះ គឺជា​សំណួរ នៃ​ភាព​អាច​ជឿជាក់​បាន​របស់ FBI ហើយ​ថា FBI មាន​«​ប្រវត្តិ​ពុករលួយ​ជា​យូរ​មកហើយ និង​នៅតែ​មិនទាន់​បញ្ឈប់​»​។​


​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ នៅលើ​បណ្ដាញ​សង្គម​ថា «​លេខ​មួយ គេ​បាន​ចាត់ថ្នាក់​ទាំងអស់​។ លេខ​ពីរ ពួកគេ​មិនចាំបាច់​រឹបអូស​អ្វី​នោះដែរ​។ FBI អាចមាន​ពេលវេលា​គ្រប់គ្រាន់ ដែល​FBI ចង់បាន ដោយ​មិន​លេងល្បែង​នយោបាយ និង ឆ្មក់​ចូលក្នុង​គេហដ្ឋាន Mar-a-Lago របស់គាត់​បែបនេះ​ឡើយ​។ ឯកសារ​ទាំងនោះ ស្ថិតក្នុង​កន្លែង​រក្សាទុក​យ៉ាង​មាន​សុវត្ថិភាព ជាមួយនឹង​ការចាក់​សោ​បន្ថែម តាម​ការស្នើសុំ​របស់ FBI ។ FBI អាចមាន​ពេល​គ្រប់គ្រាន់ ប្រសិនបើ​ពួកគេ​ចង់បាន​»៕​