អ្នកប្រើប្រាស់​កម្មវិធី Zoom ជាមួយ​កុំព្យូទ័រ Mac គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ជាបន្ទាន់​!

បច្ចេកវិទ្យា
0
185
Zoom បានធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​សម្រាប់​កុំព្យូទ័រ Mac ដើម្បី​ធ្វើការ​កែសម្រួល​ភាព​ចន្លោះប្រហោង​ដែលមាន​នៅក្នុង​មុខងារ​អាប់​ដេ​ត​ដោយ​ស្វ័យប្រវត្តិ​របស់​កម្មវិធី​។ ភាព​ចន្លោះប្រហោង​នេះ​អាចឱ្យ​ជនខិលខូច​ចូលទៅ​ធ្វើការ​ផ្លាស់ប្ដូរ​កំ​ណ​ត់​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ បើទោះបីជា​ពួកគេ​ពុំមាន​សិទ្ធិ​គ្រប់គ្រាន់​ចូលទៅក្នុង​ផ្នែក​ទាំងនោះ​។​


​ភាព​ចន្លោះប្រហោង​មាននៅ​ក្នុង​កម្មវិធី Zoom ពី​ជំនាន់ 5.7.3 ដល់ 5.11.3 សម្រាប់ macOS ហើយ​ត្រូវបាន​កែសម្រួល​នៅក្នុង​កម្មវិធី​ជំនាន់ 5.11.5 ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​កាលពី​ពេល​ថ្មីៗ​នេះ​។ ទោះបីជា​ភាព​ចន្លោះប្រហោង​នេះ​តម្រូវឱ្យ​ជនខិលខូច​ធ្វើការ​ជ្រៀតចូល​ដោយ​ប្រើ​កុំព្យូទ័រ​របស់​ជនរងគ្រោះ​ក៏ដោយ ដើម្បី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ លោកអ្នក​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Zoom ឱ្យបាន​ឆាប់រហ័ស​៕

​ប្រភព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​