ពូ​ទីន​អួ.ត​ថាអាវុ.ធ​រុស្ស៊ីខ្លាំងជាងគេ​លោក​

ព័ត៌មានអន្តរជាតិ
0
208
រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​កម្លាំង​ទាហាន​រុស្ស៊ី មិនអាច​វាយ​រុលចូល​ទៅមុខ​បន្ដទៀត​បាន ហើយ​កំពុងតែ​ប្រឈមមុខ​នឹង​ស្ថានការណ៍​ដ៏​អាក្រក់ នៅក្នុង​សង្គ្រាម​ឈ្លានពាន អស់​រយៈពេល​ជិត​៦​ខែ​កន្លងមកនេះ ក្រោយពេល​កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន ទទួលបាន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ហ៊ី​ម៉ាស (HIMARS) ពី​សហរដ្ឋអាមេរិក ប៉ុន្ដែ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅតែ​អះអាងថា គ្រឿង​យុទ្ធភណ្ឌ​របស់​ក្រុង​មូ​ស្គូ មាន​អានុភាព​ខ្លាំងក្លា​ជាងគេ នៅលើ​ពិភពលោក​។​



​សារព័ត៌មាន Business Day បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា ថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ បាន​បញ្ជាក់ថា រុស្ស៊ី បាន​ត្រៀមខ្លួន​រួចជាស្រេច នៅក្នុង​ការលក់​គ្រឿង​យុទ្ធភណ្ឌ​ទំនើបៗ ទៅឱ្យ​សម្ពន្ធមិត្ត​របស់ខ្លួន នៅ​ទូទាំង​ពិភពលោក ហើយ​សហការ​នៅក្នុង​ការអភិវឌ្ឍ​ន៍ប​ច្ចេក​វិទ្យា​យោធា​ទំនើបៗ​ថ្មីៗ​បន្ថែមទៀត​។ គ្រឿងយុទ្ធោបករណ៍​រប​ស់​ក្រុង​មូ​ស្គូ មាន​អានុភាព​ខ្លាំងក្លា គ្មាន​គូ​ប្រៀប អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។​

​លោក​ប្រធានាធិបតី​រុស្ស៊ី បាន​បន្ថែមថា អាវុធ​ចុងក្រោយ​បំផុត​របស់​រុស្ស៊ី គឺ​ពិតជា​អស្ចារ្យ ខ្លាំង​ជាង​គូប្រជែង មកពី​បណ្ដា​ប្រទេស​នានា​។​
​ការអះអាង​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង បានកើត​ឡើង ខណៈ​កម្លាំង​ទា​ហា​រុស្ស៊ី កំពុងស្ថិត​ក្នុង​សមរភូមិ នៅ​អ៊ុយ​ក្រែ​ន អស់​រយៈពេល​ជិត​៦ ហើយ​កំពុងតែ​ប្រឈមមុខ​នឹង​ស្ថានការណ៍​ដ៏​ការ​អាក្រក់​ជាង​ការរំពឹងទុក​។​



​បើទោះជា​ប្រធានាធិបតី​រុស្ស៊ី បាន​អួតអាង​បែបនេះ​ក្ដី ប៉ុន្ដែ​កម្លាំង​ទាហាន​រុស្ស៊ី ក៏​នៅតែ​រង​ការ​វាយបក​រុញច្រាន ពី​កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដើម្បី​បង្ខំ​ឲ្យ​ពួកគេ​ចាក​ចេញពី​ទីក្រុង​ធំៗ​ជាច្រើន ខណៈ​តំបន់​ខ្លះ ក៏ត្រូវ​កម្លាំង​ការពារ​ទឹកដី ទប់ទល់​ពន្យឺត ដល់​ការ​វាយ​រុលទៅមុខ​ពី​កម្លាំង​រុស្ស៊ី ផងដែរ​។ រហូតមកដល់​ពេលនេះ សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ឈានដល់​ខែ​ទី​៦​ហើយ ប៉ុន្ដែ​ក្រុង​មូ​ស្គូ នៅតែ​មិនទាន់​បង្ហាញ អំពី​ការជឿជាក់ សម្រាប់​ឧស្សាហកម្ម​គ្រឿង​សព្វាវុធ​របស់​រុស្ស៊ី នៅឡើយ​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​បញ្ជាក់ថា «​រុស្ស៊ី​គោរព​ដល់​ទំនាក់ទំនង​ដ៏​រឹងមាំ​របស់ខ្លួន ជាមួយនឹង​បណ្ដា​ប្រទេស​នៅ​អាមេរិក​ឡាទីន អាស៊ី និង​អាហ្វ្រិក ហើយ​ត្រៀមខ្លួន​រួចជាស្រេច នៅក្នុង​ការផ្តល់ជូន​ដៃគូ និង សម្ពន្ធមិត្ត​នូវ​ប្រភេទ​សព្វាវុធ​ទំនើបៗ​បំផុត ចាប់ពី​អាវុធ​ធុន​តូច និង ធំ រហូតដល់​រថពាសដែក កាំភ្លើង​ធំ យន្តហោះ​ប្រយុទ្ធ និង យន្តហោះ​គ្មាន​មនុស្ស​បើក​»​។​

​ដោយឡែក អ៊ុយ​ក្រែ​ន បាន​ប្រើប្រាស់​គ្រឿង​សព្វាវុធ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក ជាពិសេស ប្រព័ន្ធ​បាញ់​រ៉ុក្កែត​កាំភ្លើង​ធំ​ចល័ត​មាន​អានុភាព​ខ្ពស់ (​ដែល​ស្គាល់ ថា HIMARS)​។ ចំណែក​កម្លាំង​ទាហាន​រុស្ស៊ី តែងតែ​វរ​ង​នូវ​ការវាយប្រហារ​ជា​បន្តបន្ទាប់ ដោយ​រួមទាំង​ការ​វាយកម្ទេច​មូលដ្ឋាន​កង​ទ័ពអាកាស នៅ​ឧបទ្វីប​គ្រី​មៀ គ្រប់គ្រង​ដោយ​រុស្ស៊ី កាលពី​សប្តាហ៍​មុន​។ ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​កម្លាំង​ទាហានជើងទឹក​រុស្ស៊ី នៅ​គ្រី​មៀ បាន​បណ្ដាល​ឲ្យ​ខូចខាត​ដល់​យន្ដហោះ និង ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន​៕​