រដ្ឋធានីមូស្គូ៖ មុនការផ្ទុះសង្គ្រាម នៅអ៊ុយក្រែន នោះ រុស្ស៊ីតែងតែអួតអាង ពីអានុភាព T-90 ជារថក្រោះប្រយុទ្ធជំនាន់ទី៣របស់រុស្ស៊ី និង មានតម្លៃ រហូតដល់៤,៥លានដុល្លារសហរដ្ឋអាមេរិក ក្នុង១គ្រឿងៗ ហើយប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) តែងតែចាត់ទុករថក្រោះស៊េរីនេះ មានអានុភាពខ្លាំង ក្លាជាងរថក្រោះនានា នៅលើពិភពលោក ប៉ុន្ដែនៅក្នុងការធ្វើសង្គ្រាម នៅអ៊ុយក្រែន នោះ T-90M ត្រូវបានមីស៊ីលរបស់បស្ចិមលោក កំពុងតែបន្សាបនូវឥទ្ធិពលរបស់វា រហូតធ្វើឲ្យវិមានក្រឹមឡាំង បាក់អំនួត។
សារព័ត៌មាន Insider បានផ្សាយ កាលពីពេលថ្មីៗនេះ ថា រុស្ស៊ី តែងតែចាត់ទុករថក្រោះប្រយុទ្ធ T-90M ជារថក្រោះដ៏ល្អបំផុតមួយ នៅលើពិភពលោក។ T-90M ជារថក្រោះស៊េរីថ្មីបំផុត នៃ T-90 ដោយមានល្បឿន៦០គីឡូម៉ែត្រ ក្នុង១ម៉ោង ហើយនៅក្នុងឆ្នាំ២០១៦ វាមានតម្លៃ ៤,៥លានដុល្លារសហរដ្ឋអាមេរិក។ ថ្វីបើរុស្ស៊ី បានអួតអាងពីគុណសម្បត្ដិ និង បង្កើននូវការផ្សព្វផ្សាយ សម្រាប់រថក្រោះស៊េរី T-90 បែបណាក្ដី ប៉ុន្ដែរថក្រោះស៊េរីនេះ ត្រូវបានកម្លាំងការពារទឹកដី បាញ់ឆេះអស់យ៉ាងច្រើន នៅក្នុងសង្គ្រាមអ៊ុយក្រែន។

រុស្ស៊ី មានទំនុកខ្លាំង ទៅលើរថក្រោះ T-90របស់ខ្លួន អស់រយៈពេលជាយូរមកហើយ នៅក្នុងការដាក់ពង្រាយរថក្រោះស៊េរីនេះ នៅលើសមរភូមិ។ ក្រៅពីនេះ ក្រុងមូស្គូ ក៏កំពុងតែចង់ធ្វើឲ្យរថក្រោះស៊េរីនេះ កាន់តែទំនើប និង ដាក់ពង្រាយ នៅកន្លែងណា ដែលក្រុងមូស្គូ អាចធ្វើទៅបាន។
រុស្ស៊ី បានបង្ហាញរថក្រោះ T-90 ជារថក្រោះដ៏ទំនើបបំផុតមួយ នៅក្នុងវិស័យយោធា នាបច្ចុប្បន្ននេះ។ រថក្រោះ T-90 អាចបំពាក់កាំភ្លើងធំ 2A46M ទំហំ ១២៥មិល្លីម៉ែត្រ នឹងអាចបាញ់ចំគោលដៅ នៅក្នុងចម្ងាយជាមធ្យម ៥គីឡូម៉ែត្រ ហើយវាក៏អាចបំពាក់កាំភ្លើងយន្ដជាច្រើនប្រភេទទៀត។ រថក្រោះស៊េរីនេះ អាចបើកបាន ក្នុងល្បឿន៦០គីឡូម៉ែត្រ ទាំងលើផ្លូវ និង ក្រៅផ្លូវ។

ថ្វីបើរុស្ស៊ី បានអួតអាង អំពីអានុភាពរបស់រថក្រោះ T-90 បែបណាក្ដី ប៉ុន្ដែរថក្រោះស៊េរីនេះ ហាក់បីមានបញ្ហាជាច្រើន សម្រាប់កម្លាំងទាហានរបស់រុស្ស៊ី នៅក្នុងការប្រើប្រាស់ T-90 ធ្វើសង្គ្រាម នៅអ៊ុយក្រែន។ រថក្រោះជាច្រើនរយគ្រឿង ត្រូវបានកម្លាំងការពារទឹកដីអ៊ុយក្រែន ប្រើប្រាស់មីស៊ីលប្រឆាំងនឹងរថក្រោះ ផ្គត់ផ្គង់ ដោយលោកខាងលិច បាញ់កម្ទេចចោល។ ចំណែកមីស៊ីលប្រឆាំងនឹងរថក្រោះ ដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យអ៊ុយក្រែន មានមីស៊ីលចាវេលីន (Javelin)….ជាដើម ហើយវាអាចបាញ់កម្ទេចរថក្រោះយ៉ាងមានប្រសិទ្ធភាព។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែសីហា ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក ថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៦ ខែសីហា កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ប្រហែល ៤៣ ៩០០នាក់។ ក្រៅពីការបាត់បង់នាយទាហាន និង ពលទាហាននោះ រុស្ស៊ី ក៏នៅតែបន្ដបាត់បង់គ្រឿងយុទ្ធភណ្ឌ ជាច្រើនទៀត រួមមាន រថក្រោះ ចំនួន ១ ៨៨០គ្រឿង, រថពាសដែក ចំនួន ៤ ១៥២គ្រឿង, យន្ដហោះចម្បាំង ២៣៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន១៩៦គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៥គ្រឿង និង គ្រឿងសឹកជាច្រើនទៀត …..៕