រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាម អស់រយៈពេលជិត៦ខែកន្លងមកនេះ នៅលើពិភពលោក មានការផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើការបំផ្ទុះផ្ទួនៗគ្នា នៅក្នុងមូលដ្ឋានកងទ័ពអាកាសសាគី (Saky) របស់កងទ័ពជើងទឹករុស្ស៊ី នៅឧបទ្វីបគ្រីមៀ បានបណ្ដាលឲ្យឆេះយន្ដហោះចម្បាំងជាច្រើនគ្រឿង ហើយសកម្មភាពភាពជាប់ៗគ្នានេះ ធ្វើឲ្យគេដាក់ការសង្ស័យយ៉ាងខ្លាំង ទៅលើអ៊ុយក្រែន ជាអ្នកវាយប្រហារ។
ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ ថា ការបំផ្ទុះ កាលពីថ្ងៃអង្គារ បានបង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះឃ្លាំងរំសេវមួយ នៅគ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី។ នេះជាការវាយប្រហារលើកទី២ ដែលគេសង្ស័យថា នេះជាស្នាដៃរបស់អ៊ុយក្រែន ក្នុងរយៈពេលតែជាងមួយសប្តាហ៍នេះ ដោយបានបង្ខំឱ្យមានការជម្លៀសមនុស្សជាង ៣ ០០០នាក់។

ដោយឡែក បណ្ដាញផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ី បានស្ដីបន្ទោសដល់អ្នកបំផ្លិចបំផ្លាញ ដោយសារការបំផ្ទុះ នៅក្នុងឃ្លាំងយោធា នាភាគខាងជើង ឧបទ្វីបគ្រីមៀ រហូតបង្ខំឱ្យមានការជម្លៀសមនុស្ស ជាង ៣ ០០០នាក់ ចេញពីទីនោះថែមទៀតផង។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ការបំផ្ទុះ កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ បានបំផ្លិចបំផ្លាញ នៅក្នុងកន្លែងផ្ទុកគ្រាប់រំសេវមួយកន្លែង នៅជិតភូមិម៉ាយស្កូយេ (Mayskoye)។ បើទោះជាការបំផ្ទុះនេះ មិនបានបង្កឲ្យអ្នកណាម្នាក់ រងរបួសធ្ងន់ធ្ងរយ៉ាងណាក្ដី ប៉ុន្ដែវាបានរំខានដល់សេវាដឹកជញ្ជូនរបស់រថភ្លើង និង ការផ្គត់ផ្គង់ថាមពល នៅក្នុងតំបន់នោះផងដែរ។

សារព័ត៌មាន Kommersant របស់រុស្ស៊ី ក៏បានរាយការណ៍ កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ថា ការវាយប្រហារបំផ្លិចបំផ្លាញ នៅឧបទ្វីបគ្រីមៀ អាចនឹងកើតឡើងបន្ដទៀត។ កាសែតនេះ បានដកស្រង់សម្ដីរបស់សាក្សី អះអាងថា ផ្សែងអាចមើលឃើញ នៅពីលើមូលដ្ឋានកងទ័ពអាកាសរុស្ស៊ី នៅលើឧបទ្វីបហ្គីវ៉ាដេយស្កូយេ (Gvardeyskoye)។
ការបំផ្ទុះ នៅក្នុងមូលដ្ឋានកងទ័ពអាកាស Saky របស់កងទ័ពជើងទឹករុស្ស៊ី នាភាគខាងលិច ឆ្នេរសមុទ្រ ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ដែលក្រុងមូស្កូ បានរឹបអូសយក កាលពីអំឡុងឆ្នាំ២០១៤ បានបំផ្លាញយន្ដហោះចម្បាំង ជាច្រើនគ្រឿង និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងអាកាសយានដ្ឋាននោះ។ មន្ដ្រីយោធាអ៊ុយក្រែន មួយចំនួន សុំលាក់អត្ដសញ្ញាណ បានអះអាងថា ពួកគេបានបើកប្រតិបត្ដិការពិសេស វាយប្រហារទៅលើអាកាសយានដ្ឋាននោះ។ ប៉ុន្ដែក្រុងមូស្គូ បានអះអាង នាពេលនោះដែរថា នេះជាឧបទ្ទវហេតុ។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ី យកមកចុះផ្សាយ ដោយអះអាងថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានរងនូវការខូចខាត ជាលទ្ធផល នៃ«ការបំផ្លិចបំផ្លាញ» ដែលជាការទទួលស្គាល់ដ៏កម្រ ដោយក្រុមប្រដាប់អាវុធស្មោះត្រង់នឹងអ៊ុយក្រែន កំពុងធ្វើឱ្យមានការខាតបង់ លើផ្នែកដឹកជញ្ជូនយោធា និង បណ្តាញផ្គត់ផ្គង់ នៅលើឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានដាក់ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី។
លោក ស៊ើជេ អាកស្យូណូវ (Sergei Aksyonov) តំណាងជាន់ខ្ពស់របស់ក្រុងមូស្គូ ប្រចាំនៅតំបន់គ្រីមៀ បានអះអាងថា មានមនុស្សចំនួន២នាក់ បានរងរបួស នៅកន្លែងបំផ្ទុះឃ្លាំងអាវុធនោះ។ ចំណែកការធ្វើចរាចរណ៍តាមផ្លូវដែក បានផ្អាកដំណើរការ ហើយមនុស្សរាប់ពាន់នាក់ បានជម្លៀស ចេញពីភូមិជិតៗនោះ។

ទោះជាយ៉ាងណាង លោក ស៊ើជេ អាកស្យូណូវ (Sergei Aksyonov) មិនបានបញ្ជាក់ អំពីមូលហេតុ នៃការបំផ្ទុះ កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា នៅលើឧបទ្វីបគ្រីមៀ ជាតំបន់ ដែលក្រុងមូស្គូ ប្រើប្រាស់ជាខ្សែបណ្ដាញផ្គត់ផ្គង់ សម្រាប់ការធ្វើសឹកសង្គ្រាមរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។
ការបំផ្ទុះ កាលពីថ្ងៃអង្គារ សប្តាហ៍មុន នៅមូលដ្ឋានកងទ័ពអាកាស Saky របស់កងទ័ពជើងទឹករុស្ស៊ី នាឆ្នេរភាគខាងលិច ឧបទ្វីបគ្រីមៀ បានបង្កឲ្យមានការខូចខាតយ៉ាងខ្លាំងបំផុត ដោយបានបំផ្លាញយន្តហោះចម្បាំងរបស់ក្រុងមូស្គូ ជាច្រើនគ្រឿង។ ដោយឡែក ក្រុងមូស្គូ បានហៅការបំផ្ទុះនោះ ជាឧបទ្ទវហេតុ៕