រដ្ឋធានីកៀវ៖ ដោយសារសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបន្ដវាយប្រយុទ្ធគ្នា អូសបន្លាយ អស់រយៈពេល១៨១ថ្ងៃ គិតត្រឹម ថ្ងៃទី២៣ ខែសីហា ក៏សេចក្ដីរាយការណ៍ អំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និង កងទ័ពទាំងសងខាង កើនឡើងដល់ជិត១សែននាក់ និង ខាតលុយអស់រាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិក។
សារព័ត៌មានរបស់ឥណ្ឌា NDTV បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២២ ខែសីហា ថា លោកឧត្ដមសេនីយ៍ វ៉ាឡែរីយ ហ្សាលូស្នី (Valeriy Zaluzhny) អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា កងទ័ពអ៊ុយក្រែន ចំនួន ៩ ០០០នាក់ បានបាត់បង់ជីវិត នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ដូច្នេះ កុមារអ៊ុយក្រែន ជាច្រើននាក់ ចាំបាច់ត្រូវការ មើលការថែទាំឲ្យបានដិតដល់ ព្រោះឪពុករបស់ពួកគេ ស្ថិតក្នុងចំណោមវីរបុរស ប្រហែល ៩ ០០០នាក់ បានបូជាជីវិត នៅក្នុងសមរភូមិ ដើម្បីការពារទឹកដី។

ដោយឡែក រុស្ស៊ី បានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃទី២៥ ខែមីនា ដោយបានអះអាងថា កងទ័ពរបស់ខ្លួន ចំនួន ១ ៣៥១នាក់ បានបាត់បង់ជីវិត នៅក្នុងអំឡុងពេលវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្ដើមប្រយុទ្ធ នាថ្ងៃដំបូងមក។
ក្រុមមន្ដ្រីយោធាសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណ កាលពី២សប្តាហ៍មុន ថា រុស្ស៊ី បានរងនូវការខូចខាតកម្លាំងទាហាន ទាំងស្លាប់ និង របួស ចន្លោះពី ៧០ ០០០ ទៅ ៨០ ០០០នាក់។
អង្គការសហប្រជាជាតិ (UN) បានអះអាងថា ជនស៊ីវិល ចំនួន ៥ ៥៨៧នាក់ ត្រូវបានសម្លាប់ និង ៧ ៨៩០នាក់ ផ្សេងទៀត បានរងរបួស នៅក្នុងអំឡុងពេល មានការវាយប្រហារពីទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែការប៉ាន់ប្រមាណនេះ នៅមិនទាន់ជាក់លាក់នៅឡើយ ខណៈការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ។

ទោះជាយ៉ាងណា ការអះអាងទាំងនេះ នៅមិនទាន់មានប្រភពព័ត៌មានឯករាជ្យណាមួយ បញ្ជាក់ឲ្យបានច្បាស់លាស់ អំពីចំនួនកងទ័ពទាំងសងខាង បានបាត់បង់ជីវិត នៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) អស់រយៈពេលជាង៦ខែកន្លងមកនេះនៅឡើយ។ ដោយឡែក ទំហំនៃការខូចខាតដោយសារសង្គ្រាម និង គ្រឿងយុទ្ធភណ្ឌ យកមកចំណាយ នៅក្នុងសង្គ្រាម ក៏នៅមិនទាន់ដឹងច្បាស់ដែរ ប៉ុន្ដែគេគ្រាន់តែអាចប៉ាន់ប្រមាណត្រួសៗ មានតម្លៃរាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិក៕