កម្មពិធីសម្ពោធជាផ្លូវការនូវរថយន្ត 𝐀𝐥𝐥-𝐍𝐞𝐰 𝐏𝐞𝐮𝐠𝐞𝐨𝐭 𝟓𝟎𝟎𝟖 𝐒𝐔𝐕 មានការចាប់រង្វាន់មាសសុទ្ធ 𝟏𝐊𝐠 នៅថ្ងៃសុក្រ ទី𝟏𝟔 ខែកញ្ញា ឆ្នាំ𝟐𝟎𝟐𝟐

ព្រឹត្តិការណ៍ថ្មីៗ
0
379


ក្រុមហ៊ុន 𝐏𝐞𝐮𝐠𝐞𝐨𝐭 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚𝐧 នឹងធ្វើ​ការបើក​កម្ម​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ត 𝐀𝐥𝐥-𝐍𝐞𝐰 𝐏𝐞𝐮𝐠𝐞𝐨𝐭 𝟓𝟎𝟎𝟖 𝐒𝐔𝐕 រួមទាំង​មាន​ការចាប់​រង្វាន់​មាស​សុទ្ធ 𝟏𝐊𝐠 នៅ​ថ្ងៃ​សុក្រ ទី​𝟏𝟔 ខែកញ្ញា ឆ្នាំ​𝟐𝟎𝟐𝟐 ខាងមុខនេះ នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោរ 𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐥𝐥 អាគារ 𝐄𝐮𝐫𝐨 𝟐​។

​នា​ថ្មីៗ​នេះ​បាន​ដំណឹង​មក​ថា ក្រុមហ៊ុន​ផលិត​រថយន្ត 𝐏𝐞𝐮𝐠𝐞𝐨𝐭 របស់​ប្រទេស​បារាំង ប្រចាំ​ប្រទេស​កម្ពុជា គ្រោង​នឹងធ្វើ​ការបើក​កម្ម​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ត 𝐀𝐥𝐥-𝐍𝐞𝐰 𝐏𝐞𝐮𝐠𝐞𝐨𝐭 ម៉ូ​ឌែ​ល 𝟓𝟎𝟎𝟖 𝐒𝐔𝐕 ស៊េរី​ថ្មី ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​𝟏𝟔 ខែកញ្ញា ឆ្នាំ​𝟐𝟎𝟐𝟐 ខាងមុខនេះ នៅ​បុរី​ប៉េង​ហួត បឹង​ស្នោរ - PH 𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐥𝐥 អាគារ 𝐄𝐮𝐫𝐨 𝟐​។

​នៅក្នុង​កម្ម​ពិធី​សម្ពោធ​ផ្ទាល់ ក្រុមហ៊ុន​ក៍បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​ចាប់​រង្វាន់​មាស​សុទ្ធ 𝟏𝐊𝐆 លើក​ទី​1 សម្រាប់​អតិថិជន​ដែល​បានធ្វើការ​ជាវ​រួចរាល់​ទៅលើ​រថយន្ត 𝐏𝐞𝐮𝐠𝐞𝐨𝐭 គ្រប់​ម៉ូ​ឌែ​ល ហើយ​ការចាប់​រង្វាន់​នេះ​នឹង​ធ្វើឡើង 5​ដង​ជា​រៀងរាល់​3​ខែម្តង​។​

​ហើយ​អ្វីដែល​ពិសេស សម្រាប់​អតិថិជន និង​ប្រិយមិត្ត​ដែល​គាំទ្រ​រថយន្ត Peugeot ទាំងអស់​នៅក្នុង​ថ្ងៃ​សម្ពោធ​នេះ​ផង​ដែល គឺ រាល់​ការ​កក់ ឬ​ជាវ រថយន្ដ 𝐀𝐥𝐥 𝐍𝐞𝐰 𝐏𝐞𝐮𝐠𝐞𝐨𝐭 គ្រប់​ម៉ូ​ឌែ​ល មិន​ត្រឹមតែ​ទទួលបាន​សន្លឹកឆ្នោត​ចាប់​រង្វាន់​មាន​សុទ្ធ 𝟏​គីឡូ 𝟏​សន្លឹក​នោះទេ គឺ​ព្រមទាំង​ទទួលបាន ប​ណ្ណ័​សាច់ប្រាក់​សុទ្ធ $𝟓𝟎𝟎 / មាស​សុទ្ធ 𝟐​ជី និង​កាត​សាំង​ដល់​ទៅ $𝟓𝟎𝟎 បន្ថែម​ជាមួយ​រង្វាន់​ពិសេស​ពី​កម្មវិធី​។

​លើសពីនេះ​បន្ថែមទៀត លោកអ្នក​ក៍​នឹង​ទទួលបាន​កញ្ចប់​ការធានា 𝐋𝐢𝐨𝐧 𝐂𝐚𝐫𝐞 𝟓+𝟓 ដែលមាន​ទឹកប្រាក់​ស្មើរ $𝟒,𝟎𝟎𝟎 ទៀតផង​។



​មួយវិញទៀត​នៅក្នុង​ព្រឹត្តិការ​នេះ​ផងដែរ​ក៏មាន​ការចូល​ទៅដោយ វត្តមាន​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ជាច្រើន​ដួង​ដែលមាន​ដូចជា​៖ លោក ណុប បា​យ៉ា​រិ​ទ្ធ / កញ្ញា ទេព បូ​ព្រឹក / កញ្ញា និ​គី​និ​គី / លោក ខាត់​ជេ​ម និង​កុមារា Gate ព្រមទាំង 𝐢𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫𝐬 ល្បីៗ ដូចជា​៖ លោក ហេង វិសាល / កញ្ញា ស្រី​នា និង លោក សៀក ​ដែល​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​ចេញពី 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 ផេ​ក 𝐘𝐨𝐮𝐓𝐮𝐛𝐞 ឆា​នែ​ល និង 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 ឆា​នែ​ល ផ្លូវការ​របស់ 𝐏𝐄𝐔𝐆𝐄𝐎𝐓 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 ចាប់ពី​ម៉ោង 𝟕:𝟎𝟎​ល្ងាច តទៅ​រហូតដល់​ម៉ោង 𝟏𝟎:𝟎𝟎​យប់​។​

​សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​៖
☎️ 𝟎𝟕𝟔 𝟕𝟑 𝟖𝟒 𝟑𝟔𝟖
⏬Telegram: t.me/peugeotkh
🛑YouTube: http://surl.li/czohu
💬 ឆាត​សួរ​ព័ត៌មាន​: t.me/PeugeotSupport