កងទ័ព​កៀ​ហ្ស៊ី​ស៊ី​ស្ថាន វាយ​ប្រយុទ្ធ​គ្នា​ជាមួយនឹង​តាជី​គី​ស្ថាន​ស្លាប់​ជិត​១០០​នាក់​

ព័ត៌មានអន្តរជាតិ
0
126


​រដ្ឋធានី​ប៊ី​ស​កែក (Bishkek)៖ ប្រទេស​ចំនួន​២​ធ្លាប់​រួមរស់​នៅ​ជាមួយគ្នា នៅក្នុង​សម័យ​សហភាព​សូ​វៀត បាន​ផ្ទុះ​ជម្លោះ នៅតាម​ព្រំដែន រហូត​ឈានដល់​ការបាញ់​ផ្លោង​ដាក់គ្នា បណ្ដាល​ឲ្យ​ភាគី​ទាំង​២ បាត់បង់​ជីវិត ជិត​១០០​នាក់​។​

​សារព័ត៌មាន Alarabiya បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៩ ខែកញ្ញា ថា ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង តាជី​គី​ស្ថាន បាន​ផ្ទុះ​ជម្លោះ ពី​រឿង​ព្រំដែន ចាប់ពី​ថ្ងៃទី​១៤-១៦ ខែកញ្ញា​។ ប្រទេស​ជា​ធ្លាប់ជា​រដ្ឋ ចំណុះ​ឲ្យ​សហភាពសូវៀត ទាំង​២​នេះ បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ពី​ការប្រើប្រាស់​រថក្រោះ កាំភ្លើងត្បាល់ កាំភ្លើង​ធំ និង ដ្រូ​ន ដើម្បី​វាយប្រហារ​ទៅលើ​ទីតាំង​ឈរជើង និង មូលដ្ឋាន នៅតាម​តំបន់​ក្បែរ​ព្រំដែន​។​

​អាជ្ញាធរ កៀ​ហ្ស៉ី​ស៊ី​ស្ថាន និង តាជី​គី​ស្ថាន បាន​កាលពី​ថ្ងៃអាទិត្យ បាន​អះអាងថា ចំនួន​អ្នកស្លាប់ ដោយ​ការប៉ះទង្គិច​គ្នា នៅតាម​ព្រំដែន រវាង​ប្រទេស​ទាំងពីរ បាន​កើន​ឡើងដល់ ៨១​នាក់​។ ដោយឡែក រុស្ស៊ី​ជា​សម្ពន្ធមិត្ត​របស់​ប្រទេស​ទាំងពីរ កំពុងតែ​ជំរុញឱ្យមាន​ការបន្ធូរបន្ថយ​នូវ​ភាព​តានតឹង ខណៈ​ការ​អ​នូវ​បទ​ឈប់​បាញ់​គ្នា រវាង​ប្រជាជាតិ​អាស៊ី​កណ្តាល​ទាំង​២​នេះ ស្ថិតក្នុង​ភាពផុយស្រួយ នៅឡើយ​។​

​អាជ្ញាធរ​តា​ហ្ស៊ី​គី​ស្ថាន បានបញ្ជាក់ ថា ជម្លោះ​ប្រដាប់អាវុធ​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​៣៥​នាក់ បាត់បង់​ជីវិត​។ ប៉ុន្ដែ​អាជ្ញាធរ នៃ​ប្រទេស​នេះ មិនបាន​បញ្ជាក់ អំពី​ចំនួន​ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លៀសចេញ​នោះឡើយ​។​

​ដោយឡែក រដ្ឋាភិបាល​កៀ​ហ្ស៉ី​ស៊ី​ស្ថាន កាលពី​ថ្ងៃអាទិត្យ បាន​បញ្ជាក់ថា ទាហាន​របស់ខ្លួន ចំនួន​៣៦​នាក់​បាន​ស្លាប់ និង ១២៩​នាក់​ផ្សេងទៀត បាន​រងរបួស នៅក្នុង​ការប៉ះទង្គិច​គ្នា ដោយ​អាវុធ​នៅតាម​តំបន់​ព្រំដែន​ជាមួយ​តាជី​គី​ស្ថាន កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។ រដ្ឋាភិបាល​កៀ​ហ្ស៉ី​ស៊ី​ស្ថាន បាន​ជម្លៀស​ប្រជាជន ប្រហែល ១៣៧ ០០០​នាក់​ច​ញ​ពី​តំបន់​មាន​ជម្លោះ​៕​