ការដក​កម្លាំង​ទាហាន​របស់​រុស្ស៊ី ចេញពី​តំបន់​ខា​គី​វ ជាការ​បង្ហាញ​ពី​ការចុះ​ខ្សោយ​

ព័ត៌មានអន្តរជាតិ
0
152


​រដ្ឋធានី​កៀវ​៖ ការដក​ទ័ព​របស់​រុស្ស៊ី ចេញពី​តំបន់​ខា​គី​វ (Kharkiv) នា​ភាគ​ឦសាន ប្រទេស​អ៊ុយ​ក្រែ​ន បានបង្ហាញ អំពី​ការចុះ​ខ្សោយ ទាំង​ការផ្គត់ផ្គង់​គឿង​សឹក និង កម្លាំង​ទាហាន​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ថា ទាហាន​ជើងចាស់​របស់​រុស្ស៊ី បាន​អះអាងថា ក្រុង​មូ​ស្គូ បាន​ដក​កងទ័ព ចេញពី​តំបន់​ខា​គី​វ ក្រោយពេល​កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បាន​វាយលុក​យ៉ាង​សន្ធាប់​។ សកម្មភាព​បែបនេះ កំពុងតែ​បង្ហាញ អំពី​ការចុះ​ខ្សោយ​ខ្លាំង ទាំង​ការផ្គត់ផ្គង់​គ្រឿងយុទ្ធោបករណ៍ និង កម្លាំងយោធា​របស់​ក្រុង​មូ​ស្គូ​។​

​មន្ត្រី​រុស្ស៊ី​មួយរូប បម្រើ​ការងារ ជា​កង​ម៉ា​រី​ន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​រាយការណ៍ តាម​ទូរស័ព្ទ ទៅកាន់​អតីត​សហសេវិក ដែល​គួរតែ​វិលត្រឡប់ ទៅ​ប្រទេស​កំណើត​វិញ ហើយ​ត្រូវបាន​បង្ហោះ នៅលើ​បណ្ដាញ Telegram របស់គាត់ ថា​«​អ្នក​មិន​គិតថា ខ្ញុំ​ធុញទ្រាន់​នឹង​ការនិយាយ ជម្រាបសួរ​ដល់​អ្នក នាពេល​ព្រឹក បន្ទាប់មក​ត្រូវ​កំណត់​អត្តសញ្ញាណ​របស់​អ្នក​នៅរស់ នៅ​ថ្ងៃ​ដដែល​នោះ​។ ចំណែក​ម្សិលមិញ ក្រុម​បាញ់​ស៊ី​ប​របស់ខ្ញុំ ចំនួន​២​ក្រុម ត្រូវបាន​រថក្រោះ​បាញ់ បណ្ដាល​ឲ្យ​បុរស​៣​នាក់ បាត់បង់​ជីវិត និង ៤​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់ ហើយ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ យើង​ពិបាក​ទុក​ពួកគេ​ចោល​ណាស់ ហើយ​យើង​កំពុងតែ​ស្ថិតក្នុង​សមរភូមិ រាប់សិប​គីឡូម៉ែត្រ​»​។​

​អ្នករាយការណ៍​អំពី​សង្គ្រាម អតីតយុទ្ធជន និង អ្នកសរសេរ​ប្លុក​គឺ​យោធា បានទទួល​ស្គាល់ អំពី​បញ្ហា​ប្រឈម​ជាច្រើន នៅក្នុង​បណ្តាញ​សង្គម ខណៈ​មន្ត្រី​រុស្ស៊ី កំពុងតែ​ព្យាយាម​ទប់ទល់​នឹង​ការដកថយ​កម្លាំង​ទាហាន​ក្រុង​មូ​ស្គូ ចេញពី​ទីក្រុង Kharkiv​។​

​ដោយឡែក ក្រសួងការពារជាតិ​រុស្ស៊ី បានចាប់ផ្តើម​ផ្សាយ ពី​ការជ្រើសរើស​កងទ័ព នៅលើ​គេហទំព័រ​ការងារ​ដ៏​ពេញនិយម ចាប់តាំងពី​ដើមខែ​មីនា ជា​អ្វីដែល​កម្រ​ធ្វើ នៅមុន​ពេល​មាន​សង្គ្រាម​។ នៅលើ​គេហទំព័រ​ដដែល​នោះ បានជ្រើសរើស​កងទ័ព ចំនួន​៧០០០​នាក់ រួមមាន ខ្មាន់កាំភ្លើង បុគ្គលិក​កាំភ្លើងត្បាល់ និង តួនាទី​ផ្តោតលើ​ការប្រយុទ្ធ​ផ្សេងៗ​ទៀត​។ ប៉ុន្ដែ​ការផ្សព្វផ្សាយ នោះ មិនបាន​និយាយ អំពី​«​ប្រតិបត្តិការ​យោធា​ពិសេស​» នៅ​អ៊ុយ​ក្រែ​ន នោះឡើយ​៕​