ស៊ី ជិន​ពីង បង្ហាញ​មុខជា​សាធារណៈ លុបបំបាត់​ពាក្យ​ចចាមអារ៉ាម ពី​អំពើ​រដ្ឋប្រហារ​យោធា​នៅ​ចិន​

ព័ត៌មានអន្តរជាតិ
0
123


​រដ្ឋធានី​ប៉េកាំង​៖ ក្រោយ​អ​វត្ដ​មាន​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ ចាប់តាំងពី​គាត់​វិលត្រឡប់​មកពី​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហ​ប្រតិ​ប​ត្ដិ​ការ​សៀង​ហៃ (SCO) នាំ​ឲ្យ​កើតមាន​ពាក្យ​ចចាមអារ៉ាម ពី​ការចាប់ខ្លួន​លោក ស៊ី ជិន​ពីង នៅក្នុង​អំពើ​រដ្ឋប្រហារ​យោធា​មួយ នៅ​ចិន ទើប​គាត់​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង នៅក្នុង​ពិធី​តាំងពិព័រណ៍ នៅក្នុង​រដ្ឋធានី​ប៉េកាំង ដើម្បី​លុបបំបាត់​នូវ​ពាក្យ​លេចឮ​គ្មាន​ហេតុផល​ទាំងនោះ​។​

​សារព័ត៌មាន CNA បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទិ​២៧ ខែកញ្ញា ថា បើតាម​បណ្ដាញ​ទូរទស្សន៍ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន បាន​ឲ្យ​ដឹងថា លោក ស៊ី ជិន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន កាលពី​ថ្ងៃ​អង្គារ បាន​ទៅ​ចូលរួម​ពិធី​តាំងពិព័រណ៍​មួយ នៅក្នុង​រដ្ឋធានី​ប៉េកាំង​។ នេះ​ជា​បង្ហាញខ្លួន​ជា​សាធារណៈ​លើកដំបូង​របស់គាត់ ចាប់តាំងពី​ការវិលត្រឡប់ ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ទៅកាន់​អាស៊ី​កណ្តាល កាលពី​ពាក់កណ្តាល​ខែកញ្ញា​។ ការបង្ហាញ​ខ្លួន​របស់​លោក​ប្រធានាធិបតី ស៊ី ក៏បាន​លុបបំបាត់​នូវ​ពាក្យ​ចចាមអារ៉ាម ដែល​លើកឡើង គ្មាន​ហេតុផល ថា លោក​ប្រធានាធិបតី កំពុងស្ថិត​ក្នុង​ការឃុំ​ខ្លួន នៅក្នុង​ផ្ទះ​របស់គាត់​។​

​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ ចាប់តាំងពី​គាត់​បាន​វិលត្រឡប់ មកពី​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហ​ប្រតិ​ប​ត្ដិ​ការ​សៀង​ហៃ (SCO) នៅក្នុង​ប្រទេស​អ៊ូ​សបែ​គី​ស្ថាន (Uzbekistan) ។ អ​វត្ដ​មាន​របស់លោក​ប្រធានាធិបតី បាន​នាំ​ឲ្យ​មាន​កើត​ពាក្យ​ចចាមអារ៉ាម ពី​ការ​រដ្ឋប្រហារ​យោធា នៅក្នុង​ទីក្រុង​ប៉េកាំង​៕​